ខេត្តព្រះសីហនុ៖ កូនក្រែងឈាមចំនួន១៥០គីឡូគ្រាម ដែលមន្ត្រីជលផល សហការណ៍ការជា មួយមន្ត្រីនគរបាលសេដ្ឋកិច្ច ប្រធានសហគមន៏នេសាទ លោកមេឃុំអូជ្រៅនិង លោកបេប៉ុស្តិ៍រដ្ឋាល នគរបាលសង្កាត់អូជ្រៅ ស្រុកព្រៃនប់ ចុះស្ទាក់ចាប់បានពីឈ្មួញល្មើសច្បាប់ ដែល
ប៉ុនប៉ងនាំចេញទៅ លក់ នៅប្រទេសវៀតណាមកាលពីយប់ថ្ងៃទី៣០កក្កដាឆ្នាំ២០១៥ កន្លងទៅនោះត្រូវបាននាំយកទៅ ព្រលែង នៅក្នុងដែនសហគមន៏ កោះខ្យង វិញនៅព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៥នេះ។.លោក វរៈសេនីយ៍ឯក សាន់ ប៊ុនថនស្នងការរងទទួលការិយាល័យកណ្តាលប្រឆាំងបទល្មើស នៃ្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពាក់ពន្ធ័កូនក្រែងឈាមចំនូន១៥០គីឡូក្រាម ដែល យកមក ប្រលែងខាងលើនេះត្រូវបានលោកធ្វើការបញ្ជាក់ថាដោយមានសេចក្តីរាយការណ៍ជាក់លាក់ពីសកម្មភាពក្រុមជនល្មើសរកស៊ីនាំយកកូនក្រែងឈាមខុសច្បាប់ពីខេត្តព្រះសីហនុទៅលក់នៅប្រទេវៀតណាមរូចមក នៅយប់ថ្ងៃទី ៣០កក្កដា ឆ្នាំ២០១៥ លោកបាន ដឹកនាំកំលាំងចំរុះមួយក្រុមរួមមានៈមន្ត្រីជលផល មន្ត្រីនគរបាលសេដ្ឋកិច្ច ប្រធានសហគមន៏នេសាទ លោកមេឃុំអូជ្រៅ និង លោកមេប៉ុស្តិ៍រដ្ឋាន គរបាល អូជ្រៅ ពង្រាយកំលាំង និងពួនស្ទាក់តាម គោល ដៅ ដែលបានកំណត់ រហូតដល់វេលាម៉ោងជាង ២៣យប់ថ្ងៃទី៣០កក្កដាឆ្នាំ២០១៥ ក៏បាន ប្រទះឃើញក្រុមឈ្មួញបានដឹកកូនក្រែងឈាមតាម រថយន្ត បាឡែនមួយគ្រឿង ច្រកក្នុងបាវបំរុង នាំចេញទៅលក់នៅ
ប្រទេសវៀតណាម ទើបកំលាំងរបស់លោក ធ្វើការចាប់ឃាត់ទុកនិងដកហូតយក កូនទាំងក្រែងតូចៗ ទាំងអស់យកមករក្សាទុកនៅប៉ុស្តិ៍នគ របាល សង្កាត់អូជ្រៅ ឯ ម្ចាស់ទំនិញ ត្រូវបានធ្វើកិច្ចសន្យាអប់រំកែប្រែ បញ្ឈប់សកម្មភាពល្មើស ច្បាប់នេះតទៅ ទៀត ប្រសិនបើមិនរាងចាល ត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់។លោកបន្តថា បន្ទាប់ពីឃាត់បានរួចមក នៅព្រឹកថ្ងៃទី៣១ក្កដា កំលាំងចំរុះដ៏ដែលបាននាំយកកូនក្រែងឈាមទាំងនោះ ទៅព្រលែងនៅ ក្នុងដែន សហគមន៏វិញ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទាំងឃុំអូជ្រៅ ក៏ដូចជាប្រជា ពលរដ្ឋ ដែល កំពុងរស់អាស្រ័យផលសមុទ្រក្នុងដែនសហគមន៏កោះខ្យង ឃុំអូជ្រៅ។.ដោយឡែក លោក ឯម ភាព នាយផ្នែកជលផលស្រុកព្រៃនប់ នថ្លែងដូច្នោះថាចុះពោះកូនក្រែងដែលកំលាំងចំរុះចុះធ្វើការបង្ក្រាបបាន និង ព្រលែងក្នុងដែនសហគមន៏នេះគឺជាប្រភេទកូនក្រែងប់ជលផលហាមឃាត់ព្រោះវាមានលក្ខណះតូច និងវាជាប្រភពបន្តពូជបង្កើននូវធានធម្មជាតិប្រសិនបើយើងពុំមានការទប់ស្កាត់ទេនោះធនធានធម្មជាតិនេះនឹងត្រូវវិនាសបាត់បង់ជាក់ជាពុំ ខាន។ហេតុនេះហើយទើបកំលាំងរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីលោក នេន ចំរើន ប្រធានជល ផល
ខេត្តព្រះសីហនុ តែងតែចុះល្បាតគោលដៅសំខាន់ៗមួយចំនួន និងឃាត់បានទូក មួយចំនួនមក ធ្វើការអប់រំកែប្រែ លើសពីនេះទៀតមន្ត្រីជលផលស្រុកព្រៃនប់តែងតែ ចុះធ្វើការណែនាំអំពីផលប៉ះពាល់ និងច្បាប់ហាមឃាត់ នា នា ពាក់ព័ន្ឋការនេសាទខុសច្បាប់។





































