​បញ្ជូនទៅ​តុលាការ​អាវុធហត្ថ​ខេត្តសៀមរាប​ឃាត់ខ្លួន​យុវជន​២​នាក់​ជួញដូ​គ្រឿងញៀន

0

​ខេត្តសៀមរាប​៖ យុវជន​២​នាក់​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​កា​លិ​យា​ល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​ចុះបង្ក្រាប​បញ្ជូនទៅ​តុលាការ​។​
ហ​តុ​ការបង្ក្រាប​នេះ​នៅវេលា​ម៉ោង​១៨​និង​០០​នាទី​ថ្ងៃទី​០១​ខេ​សីហា​ឆ្នាំ​២០១៥​ស្ថិតនៅ​WP_20150802_008ចមណុច​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោគចក ក្រុង​និ​ខេត្តសៀមរាប​។​
មន្ត្រី​អាវុធហត្ថ​បានអោយដឹងថា​យុវជន​២​នាក់​ជួញដូ​គ្រឿងញៀន​ឃាត​ខ្លួន​បាន​មានឈ្មោះ​យ៉ាន់ ពិសី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុ​របរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត ភូមិ​រហាល ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​និង​ម្នាក់ទៀត​ឈ្មោះ សុខ វិចិត្រ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​សិស្ស ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់់​ស្វាយដង្គំ ក្រុង​និង​ខេត្តសៀមរាប​។​WP_20150802_009ចំណែក​វត្ថុតាង​ដកហូត​បាន​មាន​ម្សៅ​គ្រើម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​ទម្ងន់​១,៨៤​ក្រាម ឧបករណ៍​ជក់​ស៊ី​សា​១​ដើម ទូរ​សព្ទ័​៥​គ្រឿង ថង​ច្រក​សារធាតុ​ញៀន និង​ឧបករណ៍​សំរាប់​ជក់​សារធាតុ​ញៀន​១​។​
មន្ត្រី​ដដែល​បាន​បន្តថា​យុវជន​ទាំង​២​នាក់​នេះ​ព្រមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​អនុវត្តតាម​និតិ​វិធី​និង​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០១៥​នេះ​៕1 ដោយ​ខេង ឧ​ត្ត​ម