​កាំកុងត្រូល ចុះ​ឆែក​ចំណីអាហារ​ផលិត​ចេញពី​សារធាតុ​ប្លា​ស្ទី​ច នៅក្នុង​សាលាបឋមសិក្សា​វត្ត​បូ​ត៌ គឺជា​ប្រធានបទ​ក្តៅ នៅក្នុង​ក្រុង​សៀមរាប

0

​ខេត្តសៀមរាប​៖ មន្ត្រី​កាំកុងត្រូល ចុះ​ឆែក​ចំណីអាហារ​ផលិត​ចេញពី​សារធាតុ​ប្លា​ស្ទិ​ច នៅក្នុង​សាលាបឋមសិក្សា​វត្ត​បូ​ត៌ ក្នុង​ក្រុង​សៀមរាប ដើម្បី​ការពារ​សុវត្ថិភាព​ដល់​សុខភាព​សិស្ស​នៅក្នុង​សាលា​ឲ្យ​បានល្អ ព្រោះ​កន្លងមកនេះ មាន​ករណី​ភ្ញាក់ផ្អើល​ថា ៖ ប​ច្ច​ប្បន្ន​នៅក្នុង​ប្រទេសស្លាបមាន់ដាក់តាំងលក់ឲ្យសិស្ស​កម្ពុជា មាន​ការហូរចូល​ប្រភេទ​ចំណីអាហារ​ដែល​ផលិត​ចេញពី​សារធាតុ​ប្លា​ស្ទិ​ច ដែល ត្រូវបាន​ម​ជ្ឈ​ដ្នា​ន​អ្នកលេង​សង្គម​Facebook មួយចំនួន វាយប្រហារ​ថា ៖ ជា​ករណី​វិច្ឆេតកម្ម​សុខភាព ដ៏​អមនុស្សធម៌​បំផុត ។​
នៅក្នុង​បេសកកម្ម​របស់​កាំកុងត្រូល​នោះ បាន​ធ្វើឡើង​នៅក្នុង​សាលាបឋមសិក្សា​វត្ត​បូ​ត៌​នា​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៥​នេះ​ស្ថិតនៅ​ភូមិ​វត្ត​បូ​ត៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​ត្រូវបាន ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ប្រទះឃើញ​ចំណីអាហារ​ប្រភេទ​បង្គារ​គ្រឿង​បំពង​ប្រេង ថា​មិនមែនជា​អាហារ​ធម្មជាតិ ។​
ថ្វីត្បិតតែ​ការលើកឡើង​ខាងលើ ពុំទាន់​មានការ​ពិសោធន៍​ណាមួយ​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​ថា ជាការ​ពិត ឬ គ្រាន់តែ​ជាការ​ចោទប្រកាន់​យ៉ាងណាក៏ដោយ ប៉ុន្តែ ករណី​នោះ វា​បាន​ក្លាយជា​ប្រធានបទ​យ៉ាងសំខាន់ ដែល​អគ្គនាយកដ្ឋាន​ក​ម្ពុ​ជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ -​អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ ដែល​គេ​ស្គាល់​ថា​(​កាំកុងត្រូល​)​នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវបាន​យកចិត្តទុកដាក់ ! ហើយ​ថ្មីៗ​នេះ សាខា​កាំកុងត្រូល​នៃ​បណ្តា​ខេត្ត​-​រាជធានី បាន​ផ្តោតជាសំខាន់ បញ្ជាក់​អំពី​ការព្រួយបារម្ភ​ចំពោះ​សុខភាព​កុមារ ដែលជា​គោលដៅ​ងាយ​រងគ្រោះ ដោយ​ត្រូវបាន​ចុះ​ត្រួតពិនិត្យ ការលក់ដូរ​ចំណីអាហារ នៅតាម​សាលារៀន នានា​ទូទាំងប្រទេស ។កាំកុងត្រូលពិនិត្យអាហារក្នុងសាលាវត្តបូត៌ជាមួយសិស្សកំពុងចេញលេង
លោក លិញ សុ​វ​ឌ្ឍ​នា មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅក្នុង ពេលដែល​លោក បាន​ដឹកនាំ​ក្រុមការងារ ចុះ​ត្រូតពិនិត្យ​រកមើល​ចំណីអាហារ​ដែល​ពុំមាន​សុវត្ថិភាព និង​មិន​សមស្រប​សម្រាប់​កុមារ​បរិភោគ នៅ​សាលាបឋមសិក្សា​វត្ត​បូព៌ ក្រុង​សៀមរាប ដោយ​ប្រាប់ថា ការងារ​នេះ​ត្រូវបាន​រួមសហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​មានការ​គាំទ្រ​ដោយ​លោកនាយក​សាលា​ផងដែរ ។​លោក​បាន​បន្តថា វា​ពិតណាស់ ការរក​មើល​ចំណីអាហារ ដែល​គេ​សង្ស័យថា ត្រូវបាន​ផលិត​ចេញពី​សារធាតុ​ប្លា​ស្ទី​ច វា​ជា​ប្រធានបទ​ក្តៅ ក៏ប៉ុន្តែ​ប្រការ​ផ្សេងៗ​ទៀត ក៏​ជា​បញ្ហាសំខាន់​ផងដែរ ឲ្យ​តែ​វា​មាន​ផលប៉ះពាល់​ដល់​សុខភាព​កុមារ ដូចជា​ចំណីអាហារ ដែល​ពុំមាន​ស្លាក​សញ្ញា​សំគាល់ ប្រភព ផលិត អាហារ​ហួស​កាលបរិច្ឆេត​ប្រើប្រាស់ អាហារ​រក្សាទុក​មិនបាន​ល្អ ជាដើម​។​លោក លិញ សុ​វ​ឌ្ឍ​នា បាន​បន្តទៀតថា​វា​គ្រាន់តែ​ជាការ​សង្ស័យ​ប៉ុណ្ណោះ​គឺ​ពុំមែន​ជាការ​សន្និដ្ឋាន​នោះទេ​។​លោក​បាន​បញ្ជាក់ថា ផលិតផល​ចំណីអាហារ​ដែល​យើង​សង្ស័យ​នេះ ត្រូវបាន​ដកហូត​ចំនួន​៣​កញ្ចប់​តូច ដើម្បី​បញ្ជូនទៅ​មន្ទីរពិសោធន៍ នៅឯ​ភ្នំពេញ​។​ប៉ុន្តែ ចំណីអាហារ​ប្រភេទ​បង្គារ​គ្រឿង​បំពង​នោះ ត្រូវបាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប ឲ្យ​ផ្អាក​ការលក់ដូរ ជា​បណ្តោះអាសន្ន​សិន ហើយ​លោក​ក៏បានផ្តល់​នូវ​ការណែនាំ​សម្រាប់​សាលា និង អ្នកលក់ដូរ​ចំណី​ឲ្យ​កុមារ​នៅក្នុង​សាលារៀន​នោះ​ថា ពពួក​ចំណីអាហារ​ណា​ដែល​វេច​ខ្ចប់​ពុំមាន​ស្លាក​សញ្ញា​ត្រឹមត្រូវ នោះ​ត្រូវតែ​បញ្ឈប់ ជាដាច់ខាត កុំ​ឲ្យ​មានការ​យកមក​លក់ដូ​រ​ឲ្យ​កុមារ តទៅទៀត ៕ ដោយ ខេង ឧ​ត្ត​ម