ខេត្តកំពង់ឆ្នាំង៖ លោកគ្រូអ្នកគ្រូសិស្សនុសិស្សថ្នាក់ទី១២ មកពីវីទ្យាល័យក្រុងកំពង់ឆ្នាំង និងវិទ្យាល័យព្រះបាទសុរាម្រឹត សរុបចំនួន៣៧០នាក់ ស្រី១៧២នាក់ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥ បានចូលរួមក្នុងពិធីសំ ណេះសំណាលមួយនៅក្នុងសាលានយោបាយខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឈួរច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អាជ្ញាធរក្រុង ស្តីពីការជំរុញអោយសិស្សខិតខំរៀនសូត្រត្រៀមប្រលងបាក់ឌុប និងចូលរួមក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម ជាពិសេសចូលរួមអនុវត្តអោយបានតាមគោលនយោបាយកំណែទំរង់ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើនលើគ្រប់វិស័យនាពេលអនាគត។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងអោយដឹងថា ៖ គណបក្សប្រជាជន កម្ពុជាក្រោយពីបានរំដោះ ប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថៃ្ងទី០៧ ខែមករា ឆ្នាំ១៩៧៩ ក្នុងរយៈពេល៣៦ឆ្នាំមកនេះធ្វើអោយប្រជាពលរដ្ឋមានសិទ្ធិរស់រានមានជីវិតថ្មីជាលើកទី២ និងបានចាប់ផ្តើម កសា ងប្រទេសតាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ននេះ។
រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ បានបង្រួបបង្រួមជាតិខ្មែរតែមួយឡើងវិញ ធ្វើអោយប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យគួរអោយមោទនៈ។ ភាពអំណោយផលខានយោបាយនេះបានរក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដែលទ្រទ្រង់ដល់ការរីកចំរើននៃវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរ
ណ៍ សំណង់ និងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចបានល្អប្រសើរ ហើយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លុបបំបាត់នូវស្នាមបែកបាក់នៅក្នុងសង្គមជាតិធ្វើ អោយធ្លុងមហាសាមគ្គីជាតិកាន់តែរឹងមាំឡើង ដើម្បីរួមគ្នាដឹកនាំនិងកសាងប្រទេសអោយកាន់តែមានការរីកចំរើនថែមទៀតនាពេលអនាគត។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើរផងដែរដល់សិស្សានុសិស្សទាំងអស់ អោយខិតខំរៀនសូត្រដើម្បីត្រៀមប្រលងបាក់ឌុបនាពេលខាងមុខនេះអោយបានជាប់ដោយសមត្ថភាពទាំងអស់គ្នា និងបន្តការសិក្សាទៅមហាវិទ្យាល័យបន្តទៀត និងសុំអោយក្មួយៗសិស្សនុសិស្ស រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវអោយធ្វើខ្លួនជាក្មេងទំនើង ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង កុំឆាប់ប្រឡូករឿងស្នេហា និងការរួមភេទ ដែលនាំអោយប៉ះពាល់ដល់ការសិក្សាបាត់បង់អនាគត៕