ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០១៥លោកផាន់វណ្ណរ័ត្នព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត គ្រុមគ្រួសារនិងសហការី សមិត្តកិច្ចចំរុះជំវិញខេត្តជាច្រើននាក់បានផ្តួចផ្តើមធ្វើបុណ្យផ្កាសាមគ្គីមួយប្រមូលថវិការបានចំនួនជាង១ម៉ឺនដុល្លាយកទៅប្រគេនព្រះចៅអធិការវត្តស្រះកណ្តាលហៅវត្តខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យថវិកាជាង១ម៉ឺនដូល្លានោះប្រគេនជូនដល់ព្រះអធិការវត្តដើម្បីយកទៅចាត់ចែងកសាងសាលាបាឡី១ខ្នងសម្រាប់ទុកឱ្យព្រះសង្ឃជាសមណសិស្សចូលរៀនព្រះធម៌បំរើលើវិស័យព្រះពុទ្ធសាសានាដែលជាសានារបស់រដ្ឋ។លោកផាន់វណ្ណរ័ត្នបានិយាយថាសាលាបាឡី១ខ្នងនេះគ្រោងនិងកសាងក្នុងទំហំ២៤គុណ៨ម៉ែត្រធ្វើអំពីថ្មប្រក់ក្បឿងហើយកសាងបាន៦០ភាគរយហើយត្រូវចំណាយថវិកា៦ម៉ឺនដុល្លាទៀតទើបសង់រួចជាស្ថាពរការកសាងសាលាបាឡី១ខ្នងនៅក្នុងវត្តស្រះកណ្តាលហៅវត្តខ្ចាស់នេះគឺធ្វើឡើងបន្ទាប់ពីព្រះគ្រូចៅអធិការវត្តសំណូមពរឱ្យលោកព្រះរាជអាជ្ញាជួយកសាងសាលាបាឡី១ខ្នងនេះឡើងដើម្បីដោះស្រាយការលំបាកគ្មានកន្លែងត្រឹមត្រូវសម្រាប់រៀនព្រះធម៌ពីសំណាក់ព្រះសង្ឃកំពុងរៀនសាលាបាឡីក្នុងកំរិតបឋមសិក្សាចំនួន៧៥អង្គនៅក្នុងវត្តស្រះកណ្តាលហៅវត្តខ្ចាស់នោះ។លោកផាន់វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍បន្តថា វិស័យព្រះពុទ្ធសាសនាគឺបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមដើម្បីអប់រំប្រៀនប្រដៅមនុស្សគ្រប់រូបឱ្យធ្វើអំពើល្អ ជឿជាក់ថាមានអំពើបុណ្យនិងអំពើបាប និងអប់រំចៀសឱ្យផុតនូវទង្វើអំពើឧបាយមុខផ្សេងៗទៀតផង។លោកព្រះរាជអាជ្ញាបានលើកឡើងទៀតថាប្រទេសកម្ពុជាក្នុងរបបប៉ុលពតមិនថាឡើយវិស័យព្រះពុទ្ធសាសនា រួមនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងជាច្រើនទៀតនៅទូទាំងប្រទេសនោះត្រូវបានរង់ការបំផ្លេចបំផ្លាញស្ទើរតែអស់ទាំងស្រុងក្នុងនោះព្រះសង្ឃក៏គេមើលឃើញថាត្រូវបានចាប់ផ្សឹកហើយបង្ខំឱ្យធ្វើការងារធ្ងន់ៗផងនោះទៀត។លោករ័ត្នបាននិយាយបន្តទៀតថាក្រោយពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រហូតមក ដល់បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនធ្វើឱ្យវិស័យព្រះពុទ្ធសាសនាបានរីកដុះដាលគ្រប់ទីន្លែង ហើយដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាព និងរីកចម្រើន ដោយមានការបង្រួបបង្រួមផ្សះផ្សារនិងឯកភាពជាតិ តែមួយ។វត្តស្រះកណ្តាលហៅវត្តខ្ចាស់នេះជាវត្តចំណាសមួយ ស្ថិតនៅនៅទីជនបទដាច់ស្រយ៉ាលពីប្រជុំជនវត្តមួយនេះត្រូវគេនិយាយថាក្នុងរបបប៉ុលពតបានរង់ការបំផ្លេចបំផ្លាញក្នុងគំនរផេះផង់ទាំងស្រុងពីសំណាក់ក្រុមបដិវត្តអាវខ្មៅដែលដាក់ចេញនូវគោលនយោបាយកាប់សម្លាប់ប្រជាជនខ្លួនឯង ។វត្តស្រះកណ្តាលហៅវត្តខ្ចាស់នៅពេលបច្ចុប្បន្នវត្តកណ្តាលហៅវត្តខ្ចាស់នេះអាច្ចារ្យវត្តកំពុងតែកសាងរីកចម្រើនឡើងវិញជាបន្តបន្ទាប់ ដើម្បីទុកសម្រាប់ បំរើលើវិស័យព្រះពុទ្ធសាសនា៕