Apple ចំណេញ​ជិត $១១​ពាន់​លាន នៅ​ត្រីមាស​ទី​៣

0


​ក្រុមហ៊ុន Apple បានប្រកាស​ឲ្យ​ដឹងថា នៅ​ត្រីមាស​ទី​៣ ខ្លួន​លក់ iPhone បាន​ចំនួន ៤៧,៥​លាន​គ្រឿង ដោយបាន​កើនឡើង ៣៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន ខណៈដែល​ការលក់​ម៉ាស៊ីន Mac បាន​ចំនួន ៤,៨​លាន​គ្រឿង ដោយបាន​កើនឡើង ៩​ភាគរយ​។​
​យោងតាម​ការចុះផ្សាយរ​បស់ BBC បាន​ឲ្យ​ដឹងថា ប្រាក់ចំណេញ​បាន​កើនឡើង ៣៨​ភាគរយ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ១០,៧​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ប្រាក់ចំណូល​ទទួលបាន ៤៩,៦​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៣៣​ភាគរយ​។​iphone-6-11
​លោក Tim Cook នាយក​ប្រតិបត្តិ Apple បាន​ឲ្យ​ដឹងថា ត្រីមាស​នេះ​គឺជា​ត្រីមាស​ដ៏​អស្ចារ្យ​បំផុត និង​រំពឹងថា ត្រីមាស​ក្រោយ​នឹង​កាន់តែ​ប្រសើរ​ជាង​នេះ​៕ដោយផន សុខជាតិ