កំពង់ស្ពឺ=លោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ ប្រធានកិតិយសសាខាកាកបាទកាកបាទ ក្រហមខេត្តបាននាំនូវអំណោយមនុស្សធម៌ចែកជួនដល់ប្រជាពលរដ្ឋចំនួន៤០គ្រួសារ ដែលកំពុងជួបការលំបាក ក្នុងជីភាព រស់នៅប្រចាំថ្ងៃ ដោយសារភាពចាស់ជរា និងគ្រួសារខ្លះមានជំងឺ និងខ្លះទៀតជាគ្រួសារស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ស្ថិតនៅភូមិ រកាបន្ទាយ ភូមិក្រសាំងខ្ពស់ ភូមិតាំងក្រូច ឃុំក្រាំដីវ៉ាយ និងភូមិចំបក់ដង្គំ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោក អ៊ូ សំអួន អភិបាលខេត្ត ប្រធានកិតិយសសាខា បានសំណេះសំណាល ហើយលើកឡើងថាបងប្អូនរស់នៅត្រូវមានអនាម័យ ហូបស្អាត ផឹកស្អាត និងត្រូវទៅពិនិត្យសុខ ភាពជាប្រចាំនៅមណ្ឌលសុខភាព។
អភិបាលខេត្ត បានផ្តាំផ្ញើរដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដចុះអប់រំដល់ប្រជាពលរដ្ឋតាមសហគមន៍ សិស្សានុសិស្សតាមសាលា ត្រូវយល់ដឹងពីហានិភ័យ អាចកើតមានឡើង ចំពោះ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងមេឃរកកល់ភ្លៀង ក្នុងខណៈពេលកំពុងប្រកបរបរនៅតាមទីវាល ត្រូវរត់រកទីសុវត្ថិភាព និងមិនត្រូវជ្រកក្រោមដើម ឬមិនត្រូវ បើកទូរទស្សន៍ ទូរស័ព្ទ ខណៈមេឃកំពុងភ្លៀងផ្គរ នោះឡើយ។
អំណោយមនុស្សធម៌របស់សាខាយកចែកជួនបងប្អូន តាមរយៈឯកឧត្តម អភិបាលខេត្ត នាពេលនោះ គឺមួយគ្រួសារៗទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ប្រេងឆា និងថវិកាចំនួនទៀត។
លោក អភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ ត្រូវចុះសួរសុខទុក្ខ ប្រជាពលរដ្ឋជាចាំ និងស្វែងរក គ្រួសារពលរដ្ឋណា ដែលកំពុងសុំដីគេតាំងលំនៅបណ្តោះអាសន្ន ព្រមទាំងគ្មានដី សំរាប់បង្ករបង្កើតផល អាជ្ញាធរត្រូវរាយការណ៏ ដើម្បីចាត់វិធានការដោះស្រាយឲ្យពួកគាត់ មានកន្លែង រស់នៅ ហើយសាខាកាកបាទក្រហម ត្រូវផ្តល់ជាឈើ និងសង្កសី ដើម្បីសង់ផ្ទះឲ្យពួកគាតបាន រស់នៅឲ្យបានសមរម្យ។
ប្រជាពលរដ្ឋទាំង៤០គ្រួសារនេះ ត្រូវបានតំណាងពលរដ្ឋម្នាក់ បានរាយការណ៏ ដោយផ្ទាល់ ជួនលោកអភិបាលខេត្តអំពីភាពក្រីក្រនិងមានទុកលំបាកខណៈ ពេលបាន ទទួលព័ត៌មានភ្លាមលោកបានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ របស់ សាខាក្រហមខេត្ត យកមកចែកជួន ដល់ដៃ និងតាមផ្ទះនីមួយៗតាមភាពជាក់ស្តែង។ហើយប្រជាពលរដ្ឋម្នាក់ៗបានបង្ហាញនៅភាពក្តុកក្តួលខណះបានឃើញវត្តមានថ្នាក់នាំកំពូលរបស់ខេត្តចុះដល់លំនៅដ្ឋានរបស់គាត់និងបានកាន់អំណោយចែកជូនគាត់ដោយផ្ទាល់បែបនេះ ។
លោកអភិបាលខេត្តក៏បាននាំយកនូវបណ្ដាំសាកសួរសុខទុកពីសម្ដេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាប្រធានកាកបាទក្រហមកម្ពុជា។ដែលរយៈពេលកន្លងមកសម្ដេចតែងតែយក ចិត្តទុកដាក់យ៉ាងខ្លាំងដោះស្រាយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋហើយសម្ដេច តែងតែមានអនុសាសន៍ថា កបាទក្រហមកម្ពុជាមិនអនុញ្ញាតិអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះទេឬ ក៏ទុកអោយបងប្អូនរងទុកលំបាកដោយពុំបានយកចិត្តទុកដាក់ពីសំណាក់កាកបាទក្រហមឡើយ។សម្ដេចតែងតែប្រើពាក្យថា៖ ទីណាមានទុកលំបាកដោយខ្យល់ព្យុះ, ខ្យល់កន្ទាក់, ទឹកជំនន់ រន្ទះបាញ់ ,អក្នផ្ទុកមេរោគអេដ៍ ,និងរងគ្រោះផ្សេងៗ គឺតែងតែមានវត្តមានកាកបាទក្រហមចុះជួយ និងសាកសួរសុខទុកជាប្រចាំផងដែរ ៕



































