ខេត្តសៀមរាប៖ កម្លាំង អាវុធហត្ថ ខេត្តសៀមរាបដែលដឹកនាំដោយតំណាងអយ្យការសាលាដំបូងខេត្ត បានធ្វើការចាប់ខ្លួន ជនសង្ស័យចែកចាយ គ្រឿងញៀន២នាក់ បញ្ជូនទៅតុលាការខេត្ត ខណះ ពូកគេកំពុងចែកចាយគ្រឿងញៀនតាមដងផ្លូវសាធារណៈ ។
ប្រតិបត្តិការណ៍ចុះ បង្ក្រាប នេះធ្វើឡើងនៅវេលាម៉ោង១៨និង០០នាទីថ្ងៃ ទី០១ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅ ចំនុចតាមដងផ្លូវសាធារណៈ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។
មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ មានទី១/ ឈ្មោះសុខវិចិត្រ ភេទប្រុសអាយុ ២១ឆ្នាំមុខរបរសិស្សវិទ្យាល័យអង្គរ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (ជួញដូរ)ទី២/ឈ្មោះ យ៉ាន់ ពិសី ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរមិនពិតមានស្រុកកំណើតនៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅក្នុងក្រុងសៀមរាបចល័ត (ជួញដូរ) ។មន្ត្រីបានបន្តទៀតថា ក្រោយឃាត់ខ្លួននិងឆែកឆេរ រកឃើញ វត្ថុតាងរួមមានៈ ទូរស័ព្ទដៃចំនួន៥គ្រឿង ,ថ្នាំញៀន៤កញ្ចប់មានទម្ងន់១,៨៤ក្រាម និងឧបករណ៍កែច្នៃជក់មួយចំនួនធំផងដែរ។ បច្ចុប្បនុ្ន កម្លាំង ជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី០២ខែសីហាឆ្នាំ២០១៥ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយ គឿនវ៉េត


































