​លោក​អាត់​ខែម​បើក​វេទិកាសាធារណៈ​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ ពង្រឹង​បញ្ហា​សន្ដិសុខ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​

0

​ខេត្តបន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៥​នេះ​លោក​ឧត្ដមសេនីយ៍ ត្រី​អាត់​ខែម​ស្នងការ​នគ​បាល​ខេត្ត​បន្ទាយ​មាន​ជ័​និង​ក្រុមការងារ​ជាច្រើន​នាក់​បាន​ចុះ​បើក​វេទិការ​សាធារណ​:​នៅ​ស្រុក​ព្រះនេត្រព្រះ​និង​នៅ​ស្រុក​ភ្នំស្រុក​ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ស្តាប់​២០០​នាក់ ស្ថិតនៅ​ក្នុងភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ របស់​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​លោក​អាត់​ខែម​បាន​មានប្រសាសន៍​ក្នុង​បើក​វេទិកាសាធារណៈ​នោះ​ថា​ការបើក​វេទិការ​សា​ធា​រណះ​នេះ​គឺ​ដើម្បី​ចង់​ទទួលបាន​នូវ​ព៌​ត័​មាន​ពី​ប្រជាពលរដ្ឋ​លើកឡើង​ក៏ដូចជា​សំណូមពរ និង​បញ្ហា​ប្រឈម​នានា​លើ​ផ្នែក​សន្ដិសុខ​ផ្សេងៗ​ដែល​ពលរដ្ឋ​បាន​ជួបប្រទះ​កន្លងមកនេះ​។​ក្នុងimageនោះដែរ​លោក​អាត់​ខែម​បានលើកឡើង​អំពី​ការងារ​ជោគជ័យ​ជាច្រើន​របស់​កម្លាំង​នគរបាល​នៅតាម​មូលដ្ឋាន​ដែល​កន្លងមក​បានធ្វើកា​រ​បង្ក្រាប​បទល្មើស​យ៉ាងច្រើន​និង​ចាត់វិធានការ​មិន​ប្រក្រតី ដែល​អាច កើតមានឡើង​នាំឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​។​លោក​អាត់​ខែម​បាន​ជំរុញ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​បន្ដ​ចុះ​ល្បាត​ជាប្រចាំ​និង​ត្រូវ​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ អាជ្ញាធរ image (3)មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្ដង​រួមគ្នា​ដើម្បី​កំចាត់​បទល្មើស​ផ្សេងៗ​។​ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​អប់រំ​កូនចៅ​ឲ្យ​ជាស​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន ដែល​បាន​នឹង​កំពុង​យាយី​ស្ទើរ​គ្រប់​ទីកន្លែង​។​ហើយ​លោក​អាត់​ខែម​ក៏បាន​លើកឡើង​ក្នុង​វេទិការ​នោះ​អំពី​ការរីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្លូវអាណាចក្រ​និង​ពុទ្ធចក្រ របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ ។​លោក​អាត់​ខែម​ក៏បាន​នាំយក​អំណោយ​ជា​សារុង​របស់លោក​ឧបនាយករដ្ឋមន្ដ្រី​កែ គឹមយ៉ាន ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​នៅ​ទីនោះ​ទាំង​២០០​នាក់​ផងដែរ ។​