​ដីព្រៃ​ដីភ្នំ​រាប់ពាន់​ហិច​តា​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ាត​ត្រូវបាន​រលាយ​ដោយសារ ជំនាញ​ឃុបឃិត​ជាមួយ​ឈ្មួញ​

0

​ខេត្តស្ទឹងត្រែង​៖​ដីព្រៃ​ដីភ្នំ​រាប់ពាន់​ហិច​តា​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ត្រូវបាន​ក្រុម​ឈ្មួញ​ដាក់​គ្រឿងចក្រ​ពី​៦​គ្រឿង​ទៅ​៧​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយ​ក្នុង​គម្រប​ដីព្រៃ​របស់​រដ្ឋ​រាប់ពាន់​ហិច​តា យ៉ាង​អនាធិប្បតេយ៍ ក្រោម​ស្នាដៃ​ជំនាញ​ឃុបឃិត​ជាមួយ​មេ​ឈ្នួ​ញ ដោយ​ពុំមាន​ចុះបង្ក្រាប​រឺ​ទប់ស្កាត់​ឡើយ​។​
​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ​បាន​រាយ​កា​រថា​មាន​គ្រឿងចក្រ​អេស​កាវ​ទ័​រ​៣​គ្រឿង​និង​អា​ប៊ុល​៤​គ្រឿង​បាននិងកំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ដីភ្នំ​នៅ​តំបន់​ភូមិ​មន​និង​ភូមិ​អន្លុង​ជ្រៃ ឃុំ​អន្លុង​ជ្រៃ ស្រុ កថា​ឡាប​រិ​វ៉ា​ត់​។​សកម្មភាព​ឈូសឆាយ​ខាងលើនេះ នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានកើត​ឡើង​រាប់​ឆ្នាំ​មកហើយ​តាំងពី​អ​តី​តៈ​អភិបាលស្រុក​ចាស់​មក​ម្លេះ ហើយ​គេ​មិនដែល​ឃើញ​អាជ្ញាធរ ឬ​ជំនាញ​ចុះ​ធ្វើការ​ទប់ស្កាត់​ឡើយ ត្រូវបាន​ប្រជាពលរដ្ឋ​ថា​មកពី​ជំនាញ​បើកភ្លើង​ខៀវ រួម​និង​អាជ្ញាធរ ឃុបឃិត​គ្នា​ទើប​ក្រុម​ឈ្មួញ​ធ្វើការ​ឈូសឆាយ​ទាំង​ដីព្រៃ​និង​ដីភ្នំ គ្មាន​ញញើត​និង​ច្បាប់​ឡើយ​។​20.03_15.07
​ប្រជាពលរដ្ឋ​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា ដីព្រៃ​ដីភ្នំ​រាប់ពាន់​ហិច​តា​នៅ​តំបន់​ខាងលើ នេះ​ត្រូវបាន​ពួក​ឈ្មួញ​ដាក់​គ្រឿងចក្រ ឈូសឆាយ​ជាច្រើន​ខែ​ហើយ ប៉ុន្តែ​មិនដែល​ឃើញ​មាន​នាក់​ណា​ម្នាក់ មក​ហាមឃាត់​រឺ​បង្ក្រាប​នោះទេ​។​គ្រឿងចក្រ​ទាំងនេះ ត្រូវបាន​គេ​និយាយថា​គេ​យក​មកពី​ខេត្ត​ប៉ៃលិន របស់​ថៅកែ​មានអំណាច​ម្នាក់ មក​ដាក់​នៅ​តំបន់​នេះ​ដើម្បី​ស៊ីឈ្នួល​ឈូសឆាយ​ព្រៃ តែម្តង​គឺ​តំលៃ​៤០០$​ទៅ​៥០០$ ក្នុង​មួយ​ហិច​តា​។​ពួកគាត់​បាន​បន្តទៀត​ថា មេព្រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ចុះមក​ម្ត ងៗ​មិនដែល​ទៅ​ក្បែរ​កន្លែង​គ្រឿងចក្រ​ឈូសឆាយ​នោះទេ គេ​ឃើញ​ដេញចាប់​តែ​នាក់ ប្រើ​កាំបិត ពូថៅ​កាប់​ព្រៃ​តែប៉ុណ្ណោះ​។​គាត់​បាន​បង្ហើប​ឲ្យ​ដឹងថាahsgds55 ការឈូសឆាយដី​ព្រៃ​ខាងលើនេះ គេ​អួតថា​អ្នកណា​ក៏​មិន​ហ៊ាន​ចាប់​ដែរ ព្រោះ​ឈ្មួញ​ទាំង​នោះបាន​រត់កា រ​បង់លុយ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ រួចរាល់​ហើយ ទើប​សកម្មភាព​នេះ អាច​ដំណើរការបាន​យ៉ា ងរ​លូន​បែបនេះ​។​ប្រជាពលរដ្ឋ​បាន សំណូមពរ​ដល់​អាជ្ញាធរ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់ ទៅលើ​បញ្ហា​នេះ មិនត្រូវ​អនុវត្ត ច្បាប់​ទៅលើ​តែ​ប្រជាបលរដ្ឋ​ក្រីក្រ​នោះទេ​។​
​លោក វា សុខា នាយផ្នែក​ស្តីទី​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ មិនអាច​សុំ​កា​បំភ្លឺ​បានទេ ព្រោះ​ទូរ​សព្ទ័​ចូ ល​គ្មាន​អ្នក​លើក​។​3_15.05
​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​លោក ថោង ស្រា​ន់ អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដែល​ទើបតែ​មកកាន់​ដំណែង​ថ្មី​បាន​ឲ្យ​ដឹង លោក​ពុំ ទា ន់​បានដឹង​នៅឡើយ​នោះទេ ដោយសារ​អាជ្ញាធរ​ភូមិ ឃុំ​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិនបាន រាយការណ៍​ជំ វិញ​បញ្ហា​នេះ​លោក​សង្ស័យ​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ហើយ ប្រសិនបើ​មាន​គ្រឿងចក្រ​ចូលទៅ​ឈូសឆាយ​នៅ​តំបន់​នោះ​មែន លោក​នឹង​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​រឹបអូស​គ្រឿងចក្រ​ទាំងនោះ​។​03_15.06
​សូមបញ្ជាក់ថា​ករណី​ការកាប់​ប​ផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​កើតមាន​តាំងពី​អ​តី​តៈ​អភិ​បាន​ស្រុក​ចាស់​លោក​ជា ថា​វរិ​ទ្ធ​មក​ម្លេះ ហើយ​រហូតមក​ដល់ពេលនេះ​ក៏​នៅតែ​បន្តសកម្មភាព​នេះដែរ​។​សកម្មភាព​ខាងលើ​ត្រូវបាន​បញ្ជា​ពី​លោក​អភិបាលខេត្ត​អោយ​ចុះបង្ក្រាប តែ​រហូតមកដល់​ថ្ងៃនេះ​មិនទាន់​ឃើញ​មាន​ម​ត្ថ​កិច្ច​ចុះបង្ក្រាប​នៅឡើយ​ទេ​។​ហើយ​ត្រូវបាន​គេ​សង្ស័យថា​ពន្យា​ពេល រងចាំ​អោយគេ​យក​គ្រឿងចក្រ​ចេញ​អស់​សិន ព្រោះ​ពេលនេះ គ្រឿងចក្រ​ច​ចំនួន​៧​គ្រឿង បាន​ជ​លៀស​ចេញពី​កន្លែង​ឈូសឆាយ យកទៅដាក់​ផ្ទះ​ប្រជា​ពក​រដ្ឋ​ជា​បណ្តើរៗ​ហើយ​៕5.08.03_15.04