ស្នាក់ការគយនិងរដ្ឋាករប្រចាំច្រកជាំសាង៉ាំចាប់គ្រឿងចក្រនាំចូលពីប្រទេសថៃគេចពន្ធមកកម្ពុជា

0

ខេត្តឧត្តរមានជ័យ៖ មន្រ្តីគរ និងរដ្ឋាករ ប្រចាំស្នាក់ការច្រកអន្តរជាតិជាំសង៉ាំ ចាប់បានគ្រឿងចក្រឆ្លងដែនមកកម្ពុជា ប្រភេទ សាស័រ ចំនួន ២​គ្រឿង ដែលនាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិជាំសាង៉ាំ។ ដែលដឹកតាមរថយន្តសណ្តោង​ លួចបង្កប់​ក្រោមដើមដំឡូងពីលើ។IMG_7267
ការបង្ក្រាបប្រភេទគ្រឿងចក្រសាស័រ មកកម្ពុជា ខុសច្បាប់នេះ មន្រ្តីគយ និងរដ្ឋាករ ស្នាក់ការច្រកអន្តរជាតិ​ជាំសាង៉ាំ បានឃាត់បាននៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥។ ខណៈដែលរថយន្តថៃដឹកដើមដំឡូងមីចូលមក​កម្ពុជា បានធ្វើលិខិតស្នាមនាំដើមដំឡូងមី មកដាំក្នុងស្រុកអន្លង់វែង។ ដោយមានការសង្ស័យ ចំពោះរថយន្តដឹកដើម​ដំ​ឡូង​មី ដែលហួសទៅនឹងរដូវកាលដើមឆ្នាំដាំដំឡូងមី។ កម្លាំងមន្រ្តីគយ ប្រចាំស្នាក់ការច្រកអន្តរជាតិជាំសាង៉ាំ ក៏បានឆែក​ឆេរ​រកឃើញ គ្រឿងចក្រ២គ្រឿងប្រភេទសាស័រ ដែលបង្កប់ពីក្រោមដើមដំឡូងមី។IMG_7266
ការនាំគ្រឿងចក្រឆ្លងដែនចូលមកកម្ពុជា ដែលគេចពន្ធ ហើយត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ វាត់ តាក់ណា ភេទប្រុស​អាយុជាង ៥០ឆ្នាំ ជា​ជនជាតិថៃ។ ហើយបន្ទាប់ពីឃាត់គ្រឿងចក្រទាំង ២គ្រឿង មន្រ្តីគយ និងរដ្ឋានករ​​ប្រចាំស្នាក់ការច្រកអន្តរជាតិជាំសាង៉ាំ បានធ្វើការអប់រំ ផាកពិន័យ និងឱ្យម្ចាស់គ្រឿងចក្រ ធ្វើសំណុំឯកសារបង់ពន្ធ​នាំឆ្លងប្រទេស ទៅតាមច្បាប់នាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា។តាមការលើកឡើងពីមន្រ្តីគយ និងរដ្ឋាករ បានឱ្យដឹងថា គ្រឿងចក្រចំនួន ២គ្រឿង ប្រភេទសាស័រ ដែលគេ​នាំ​ចូលមកកម្ពុជា គេចពន្ធ គឺជាការឈ្លៀតឱកាសនៅពេលដែលប្រជាពលរដ្ឋខ្មែរ កំពុងសម្រុក ទិញដើមដំឡូងមី ពីប្រ​ទេសថៃ។(ដោយចាន់ ធី)នេះជាព័ត៍មានទី២ ដែលលម្អិត.។IMG_7270