ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសុរិយោដីលោកគោស៊ុំសារឿតបាននិយាយថាអ្នកដែលចាក់យកដីរដ្ឋគឺអ្នកមានអំណាចនិងអ្នកមានលុយ

0

ខេត្តបន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី៣ខែសីហាឆ្នាំ២០១៥នៅសាលប្រជុំក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើពិធីសំណេះសំណាលជាមួយមន្ត្រីសុរិយោដីខេត្តបន្ទាយមានជ័យហើយក៏បានលើកឡើងរាល់បញ្ហាក្នុងការងារសុរិយោដី។ពិធីនេះមានការចូលរួមimage (4) លោកគោស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យ លោកលីសារីអភិ បាលរងខេត្តនិងជាអតីតះប្រធានមន្ទីសុរិយោដីខេត្តនិងមន្ត្រីសុរិយោដីជិត១០០នាក់បានចូលរួមផងដែរ។លោកអឿសុភ័ណអនុប្រធានមន្ទីរសុរិយោដីខេត្តបានឡើងអានរបាយការណ៍សង្ខេបថាការងារសុរិយោដីមានច្រើនដូចជាការប្រលូលសោហ៊ុយសេវានិងប្រថាប់ត្រាការងារចុះវាស់វែងដីទំនាស់ជូនប្រជាពលរដ្ឋនិងស្ថាប័នតុលាការ ការងាររៀបចំដែនដី ការងារសំណង់ ការងារដោះស្រាយវិវាទដីធ្លី ដីធ្លីក្នុងគណះកម្មាធិការសុរិយោដីជាដើម។លោកគោស៊ុំសារឿតបានមានប្រសាសន៍ថាដោយសារប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានមិនយល់ដឹងអំនិតិវិធីសុំលិខិតអនុញ្ញាតក្នុងការឲ្យសាងសង់សំណង់មានលក្ខណះជាអាណាធិបតេយ្យ ។image (1)ព្រោះការផ្សព្វផ្សាយច្បាប់ភូមិបាលក្រមរដ្ឋប្បវេណី ក្រមព្រហ្មទ័ណ្ឌនិងអនុក្រឹត្យលេខស្តីពីលិខិតអនុញ្ញាតសាងសង់នៅមានកំណត់។លោកបាននិយាយបន្តទៀតថាអាជ្ញាធរដែនដីមួយចំនួនមិនបានណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើការសុំលិខិតអនុញ្ញាតតាមរម្រង់ច្បាប់ទេបែជាផ្តល់លិខិតអនុញ្ញាតត្រឹមសមិត្តកិច្ចខ្លួនដែលផ្ទុយពីអនុក្រឹត្យលេខ៨៦ស្តីពីការអនុញ្ញាតសាងសង់ទៅវិញ។លោកបានបន្តទៀតថាអាជ្ញាធរមូលដ្ឋានពុំសូវមានវិធានការក្នុងការជួយទប់ស្កាត់សំណង់ដោយបណ្តាយឲ្យសំណង់វិវត្តន៍ទៅមុខរហូតដល់ចប់ព្រោះសំណង់គ្មានច្បាប់ទាំងអស់នោះក្រោយពីធ្វើរួចហើយសមិត្តកិច្ចឲ្យធ្វើការរុះរើនោះស្រាប់ តែមានអន្តរាគមន៍ពីអ្នកមានលុយនិងមានអំណាច ហើយក្រុមជាងម៉ៅការសំណង់មួយចំនួនពុំបានមកចុះបញ្ជីព្រោះមានការគេចវេសពីការបង់ពន្ធ។លោកបានបន្តទៀតថាដើម្បីទប់ស្កាត់រាល់វិវាទដីធ្លីដូចជាសំណង់ឲ្យកាន់តែមានប្រសិទ្ធភាពនោះបន្តធ្វើការសើបអង្កេតនិងធ្វើការស្រាវជ្រាវនិងឲ្យធ្វើសំរុះសំរូលករណីរឿងដែលនៅសេសសល់ត្រូវដោះស្រាយជួនប្រជាពលរដ្ឋនិងអង្គភាពពាក់ពន្ធ័ដោយអនុវត្តតាមគោលការណ៍នៃច្បាប់ភូមិបាល៕image (2) image (1)