ចាប់បានកំពូលចោលូចអាជីម្នាក់នៅក្រុងពោធិ៍សាត់បន្ទាប់ពីជាប់គុកបីដងរូចមក

0

ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចទូរស័ព្ទគេចំនួន៤គ្រឿងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា លុះយប់ឡើងត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជាមួយទូរស័ព្ទ៣គ្រឿង។ជនសង្ស័យខាងលើមានឈ្មោះម៉ៅ ចំរើន អាយុ២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដបានលួចimage (6)ទូរស័ព្ទគេ៤គ្រឿងនៅហាងម្លប់ពោធិ៍ ស្ថិតក្នុងភូមិពាលញែក សង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក។ លុះនៅនៅម៉ោង៩និង១០យប់ថ្ងៃដដែល ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន តែរកឃើញតែទូរស័ព្ទ៣គ្រឿងប៉ុណ្ណោះ។លោក បិុចសុផាន់ នាយប៉ុស្ត៍រដ្ឋបាល់សង្កាត់ផ្ទះព្រៃបានឲ្យដឹងថាជនសង្ស័យខាងលើនេះជាកំពូលចោអាជីុបគេលូចគ្មានរើសមុខទេហើយជាគុករាប់ភ្លេចហើយ គេក៍ជាមុខសញ្ញអ្នកជក់គ្រឿងញៀនថែមទៀត។image (5)
លោក កុយ ញឿន នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តពោធិ៍សាត់បានឲ្យដឹងនៅមោ៉ង៤និង០០នាទីរសៀលថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០១៥ ឲ្យអ្នកយកព័ត៍មានថាជនសង្ស័យសមត្ថកិច្ចក្រុងពោធិ៍សាត់បានបញ្ជូនមកដល់ព្រណ្មទ័ណ្ឌកម្រឹតស្រាលហើយ កំពុងសាកសួរបន្ថែមដើម្បីបញ្ជូនទៅតុលានៅល្ងាចនេះដាក់ទោសតាមច្បាប់ ព្រោះជនសង្ស័យនេះគេធ្លាប់ជាប់គុកចំនួនបីដងផងដែរ ក្រោយពីលួចម៉ូតូពីខេត្តប៉ៃលិចយកមកលក់នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់និងលូចច្រើនករណីទៀតរូចមក៕image (6)