​ពិធី​ផ្សព្វផ្សាយ​អនុសាសន៍​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

0

​កំពង់ធំ​៖ ដើម្បី​ពង្រឹង​នូវ​ស្មារតី របស់​កងយោធពល​ខេ​មរ​:​ភូមិន្ទ​. ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ធ្វើការ​ផ្សព្វផ្សាយ​អនុសាសន៍ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​អនុសាសន៍​នៅ​ថ្ងៃទី​២៣ កក្ត​ដាIMG_9374​ឆ្នាំ​២០១៥​កន្លងមក​។​
​ពិធី​ផ្សព្វផ្សាយ​នូវ​អត្ថ​នី​យ៍​ខ្លឹមសារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ផ្តោតទៅលើ​ស​ត្ថា​នភា​ព​នយោបាយ សភាព​ការ​តាម​បន្ទាត់​ព្រំដែន ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​របង​ផ្ទះ​របស់ខ្លួន​ដោយ​សន្តិវិធី និង​ពុំមាន​ភាគី​ណាមួយ​រំលោភបំពាន់​គ្នា រួមទាំង​សភាព​ការ​ព៍ត៌មាន​អន្តរជាតិ និង​ជាការ​ប្តេជ្ញា​ការពារ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​បាន​កើតចេញ​មកពី​ការបោះឆ្នោត ពិធី​នេះ​ត្រូវបាន​លើ​ឡើង នៅ​ព្រឹក​ថ្ងៃទី ០៤ ខែ សី​ហា​ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី​មេបញ្ជាការ​ង នាយទាហាន នាយរង​ជាង​១០០​នាក់​។IMG_9378

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន​. មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍​៦​ចំនុច​សំខាន់ៗ ដែលជា​អនុសាសន៍​របស់​សម្តេច ដែលជា​តួនាទី​ទាំង​របស់​កងកម្លាំងប្រដាប់អាវុធ ដែល​ត្រូវមាន​សកម្មភាព​ចូលរួម​អនុវត្ត ទី​១ ប្តេជ្ញា​ការពារ​បូរ​ភាព អធិបតេយ្យភាព​ទឹកដី​. បង្កើន​សាម​គ្កី​សហប្រតិបត្តិការ បង្កើន​ជំនឿ​ទុកចិត្ត​ជាមួយ​ប្រជាជន​ជិតខាង កង​ទ៍​ព​ត្រូវ​ត្រៀម​និង​មានការ​ពិគ្រោះ​យោបល់​គ្នា ទី​២​គ្រប់គ្រង​អន្តោប្រវេសន៍ ឲ្យ​បាន​ម៉ាត់​ចត់​ទី​៣ ចូលរួមចំណែក​ជួយ​គយ ព​ន្ឋ​ដារ ដើម្បី​ចំណូល​ថវិកាជាតិ​ទី​៤ ចូលរួម​ការពារ​បរិ​ស្ថាន ធនធាន​រ៉ែ​. និង​ចូលរួម​បង្ក្រាប​បទល្មើស​ព្រៃឈើ​. និង​ទប់ស្កាត់​ការ​បូម​ខ្សាច់​ដោយ​ខុសច្បាប់ ទី​៥ ធានា​ឲ្យ​បាន​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌ និង​ត្រូវតែ​កំចាត់​ចោល នូវ​ទង្វើ​ខុសច្បាប់ ទី​៦ ខិតខំ​លុបបំបាត់ចោល ភាព​អសកម្ម​. ដែល​ចេញពី​មន្ត្រី​ផ្ទៃក្នុង ចូលរួម​ដោះស្រាយ​សុខទុក្ខ​ប្រជាជន ដោះស្រាយ​បញ្ហាដីធ្លី យកចិត្ត​ទុក​ដាស់​យុទ្ធជន និង​គ្រួសារ​យុទ្ធជន និង​សុំ​ឲ្យ​ចៅហ្វាយខេត្ត​ដែល​ជិត​ចូល​និវត្ត​ត្រូវធ្វើ​ខ្លួន​ឲ្យ​ល្អ សមត្ថកិច្ច​អាជ្ញាធរ ខេត្ត​ជាប់​ព្រំដែន​ត្រូវ រក្សា​មិត្តភាព​ជាមួយ​ប្រទេសជិតខាង ទំនាក់ទំនង​ល្អ​ជាមួយគ្នា​. និង​រក​ដំណោះស្រាយ​រួមគ្នា​។​IMG_9379

​ឯកឧត្តម​. សោម ស៊ុន​. បាន​សណូ​ម​ពរ​ដល់​យោធិន​ក្រោម​ឱវាទ គ្រប់​កង​វ​:​សេនា​តូច និង​ផ្នែក​សឹក​រង​តាម​បណ្តា​ស្រុក​ក្រុង​ទាំងអស់ ត្រូវគោរព​វិ​នី​យ៍​និង​សេចក្តីថ្លៃថ្នូរ ក្នុងនាម​ជា​កងកម្លាំង​. មិនត្រូវ​ធ្វើ​អ្វីដែល​បង្ករ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​កេ​ត្តិ​យស់ របស់​អង្គភាព មិន​ត្រូវយក​តួនាទី​ទៅ កាង​បទល្មើស ដូចជា​ព្រៃឈើ និង​នេសាទ​និង​ហាម​ដាច់ខាត​មិន​ឲ្យ​កងកម្លាំង​ណា​ម្នាក់​ទី​មានការ ពាក់​ព័​ន្ឋ​និង​គ្រឿងញៀន​ជាដាច់ខាត ក្នុងនាម​ជា​កងកម្លាំង​មាន​ភាព​ទទួលខុសត្រូវ រក្សា​ចំណង មិត្តភាព សាមគ្គី​ផ្ទៃក្នុង មិនត្រូវ​លាប​ពណ៌​គ្នា បង្ករ​ជម្លោះផ្ទៃក្នុង​ជាហេតុ​នាំ​ឲ្យ​បែកបាក់​។​IMG_9375

​ដោយ ប៊ុន រដ្ឋា​