ខេត្តសៀមរាប៖ ក្រុមបុគ្គលិកប្រុសស្រីបំរើការនៅផ្ទះសំណាក់យីហោ អាប៉ូរីតុង(Arboretum)ជិត២០នាក់នាំគ្នាការតវ៉ាបានយករឺម៉កម៉ូតូ៣គ្រឿងមកបិទមិនឱ្យមានភ្ញៀវចេញចូលដេក ខណៈពេលដែលថៅកែជនជាតិអូស្ត្រាលីរូបនោះមិនព្រមបើកប្រាក់ខែឱ្យរយៈពេលជិត២ខែ។ ហេតុការក្រុមបុគ្គលិកការតវ៉ានេះដោយសារថៅកែមិនព្រមបើកលុយអោយធ្វើឡើងនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី០៣ខែសីហាឆ្នាំ២០១៥ស្ថិតនៅចំនុចមុខផ្ទះសំណាក់យីហោ អាប៉ូរីតុង(Arboretum)ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
តាមប្រភពពីក្រុមបុគ្គលិកជាអ្នកគ្រប់គ្រងស្រីម្នាក់ឈ្មោះ Van Ang ភេទស្រីអាយុ២៩ឆ្នាំ ជាជាតិវៀតណាម បានប្រាប់សារព័ត៍មានយើងថានៅហ្នឹងកន្លែងតវ៉ានោះថា ពួកខ្ញុំធ្វើការតវ៉ានេះឡើងដោយសារថៅកែម្ចាស់ផ្ទះសំណាក់នេះមិនព្រមបើកប្រាក់ខែឱ្យពួកខ្ញុំ ហើយគាត់ចេះតែកុហក់រហូតថា ចាំកូនឬប្រពន្ធផ្ញើរមកពីស្រុកគេសិន តែពួកខ្ញុំចេះតែចាំរហូតដល់ជិត២ខែមកហើយ ទើបនាំគ្នាធ្វើយ៉ាងនេះទៅ។ប្រភពបានបន្តថា ពួកខ្ញុំបានមកធ្វើការនៅទីនេះចាប់តាំងពីផ្ទះសំណាក់នេះបើកមកម្ល៉េះជិត២ឆ្នាំហើយ ដែលមានបុគ្គលិកមកបំរើការនៅទីនេះមានចំនួនជិត២០នាក់(បែងចែកជាបួនក្នុងនោះមាន)អ្នកគិត៣នាក់មានវេនប្រចាំការពេលយប់ម្នាក់,អ្នកបើករឺម៉កម៉ូតូចំនួន៣នាក់ជាងភ្លើងម្នាក់,អ្នករៀបចំបន្ទប់ម្នាក់ និងក្នុងនោះមានអ្នកគ្រប់គ្រងជាស្រីម្នាក់ជាជនជាតិវៀតណាមឈ្មោះ Van Ang ភេទស្រីអាយុ២៩ឆ្នាំ ជាជាតិវៀតណាម ដែលចូលមករស់នៅក្នុងក្រុងសៀមរាបតាំងពីអំឡុងឆ្នាំ២០១២ មកស្នាក់នៅ ក្នុងផ្ទះសំណាក់ខាងលើ រហូតមកដល់ បច្ចុប្បន្នបាន រយៈពេល៣ឆ្នាំហើយ។ប្រភពបានបញ្ជាក់ទៀតថា ចំពោះបុគ្គលិកខាងលើមានប្រាក់ខែក្នុងម្នាក់ៗចាប់ពី១០០ដុលា្លរហូតដល់ទៅ៣០០ដុលា្ល។
តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិសង្កាត់ស្លក្រាមបានប្រាប់បានអោយដឹងនៅកន្លែងតវ៉ានោះដែរថា ដោយមានបុគ្គលិកបានរាយការតាមទូរស័ព្ទមកថា មានការតវ៉ារឿងថៅកែផ្ទះសំណាក់មិនព្រមបើកលុយអោយ ទើប មេប៉ុស្តិសង្កាត់ស្លក្រាមបានបញ្ជាឱ្យកម្លាំងក្រោមឱវាទចុះមកមើលកន្លែងតវ៉ាមុខផ្ទះសំណាក់យីហោអាប៉ូរីតុង(Arboretum)ក្នុងភូមិមណ្ឌល៣ក្រែងមានអំពើហឹង្សាណាមួយកើតឡើង។ប្រភពបានបន្តថា ក្រោយពីកម្លាំថជំនាញបានចុះមកដល់កន្លែង
កើតហេតុទើបឃើញជាក់ស្តែងមានការតវ៉ាដូច្នេះមែន ទើបខាងសមត្ថកិច្ចនាំគ្នាធ្វើការសម្របសម្រួលទាំងសងខាងរហូតដល់ម៉ោង៥និង៣០នាទី ទើបត្រូវរ៉ូវគ្នាដោយខាងម្ចាស់ផ្ទះសំណាក់ឈ្មោះ អេន ទ្រូ(AND REW)ភេទប្រុសអាយុ៥៤ឆ្នាំជាជនជាតិអូស្ត្រាលី បានប្រាប់ទៅខាងបុគ្គលិកថា បើពីណាចង់ឈប់ប៉ុន្មាននាក់លោកនឹងបើកលុយឱ្យទាំងអស់គឺនៅព្រឹកថ្ងៃទី០៥ខែសីហាឆ្នាំ ជាកំហិត ប៉ុន្តែចំពោះបុគ្គលិកដែលមិនឈប់ពីការងារត្រូវបំរើការជាធម្មតា តែរឿងប្រាក់ខែលោកមិនខ្វះលុយបើកឱ្យទេ ដោយសារកូនផ្ញើមកពីស្រុកគេមិនទាន់។ប្រភពពីមន្ត្រីបានបន្ថែមទៀតថា ចំពោះកិច្ចសន្យារបស់ម្ចាស់ផ្ទះសំណាក់ជាមួយបុគ្គលិកនោះសមត្ថកិច្ចមិនទាន់បានធ្វើអោយនៅឡើយទេ ដោយសារថៅកែបាននិយាយសន្យានៅចំពោះមុខទាំងអស់គ្នា ប្រសិនបើថៅកែនិយាយកុហកមុខសមត្ថកិច្ចនិងបុគ្គលិកប្រុសស្រីនៅថ្ងៃកំណត់នោះថា ខាងសមត្ថកិច្ចនឹងឱ្យក្រុមបុគ្គលិកទាំងនោះទៅដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចជំនាញដើម្បីចាត់ការម្ចាស់ផ្ទះសំណាក់ខាងលើទៅតាមផ្លូវច្បាប់ការងារបស់រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឬផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះសំណាក់យីហោ អាប៉ូរីតុង(Arboretum)ជាជនជាតិអូស្ត្រាលីនោះមិនព្រមឱ្យលុយមាន ២ លើក ៖លើកទី១/ក្នុងអំឡុងខែ៣ឆ្នាំ២០១៥ ដែលត្រូវម្ចាស់ដីហៅមន្ត្រីនគរបាលប៉ុស្តិសង្កាត់ស្លក្រាមមកជួយសម្រួលឱ្យសងលុយថ្លៃដីនិងលើកទី២/ត្រូវបានក្រុមបុគ្គលិកប្រុសស្រីផ្ទុះការតវ៉ារឿងអត់បើកប្រាក់ខែឱ្យរយៈពេលជិត២ខែ នេះគឺថៅកែផ្ទះសំណាក់ខាងលើជាជនជាតិគេមកប្រកបរបររកស៊ីនៅស្រុកខ្មែរមិនចង់បោះទុន ចង់តែមកកើបលុយដុំៗដើម្បីយកទៅស្រុកវាវិញ។
ជុំវិញករណីខាងលើពលរដ្ឋនៅក្នុងក្រុងសៀមរាប រង់ចាំទន្ទឹងមើលថា តើសមត្ថកិច្ចពាក់ព័ន្ធមានវិធានការទប់ស្កាត់ជនបេទេសរូបនោះដែលចូលមករស់នៅប្រកបរបររស៊ីនៅក្នុងតំបន់ក្រុងទេសចរប្រវត្តិសាស្ត្រអង្គរនៃខេត្តសៀមរាបបានយ៉ាងណានោះទេ៕ ដោយ ខេងឧត្តម