ផ្ទះសំណង់រឹងមាំគ្រោងដាក់តាំងលក់ទំនិញដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មកសាងរំលោភផ្លូវថ្មើរជើងអភិបាលក្រុងទុកឲ្យ៧ថ្ងៃសំរាប់រុះរើ

0

ខេត្តបន្ទាយមានជ័យ៖ ផ្ទះសំណង់រឹងមាំគ្រោងដាក់តាំងលក់ទំនិញដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មកសាងរំលោភផ្លូវថ្មើរជើងនិងចំណីផ្លូវទុកពេល៧ថ្ងៃឲ្យរុះរើបើមិនរើនិងចាត់វិធានការតាមច្បាប់នេះជាសំដីរបស់អភិបាលក្រុងសិរីសោភ័ណ។​លោកស្រី ចាន់ ផេង អភិបាលក្រុងសិរីimage (1)សោភ័ណបានប្រាប់ថាមានសំណង់មួយកន្លែងដែលកសាងគ្មានច្បាប់និងការសាងសង់ខុសពីលិខិតអនុញ្ញាតដែលសំណង់នេះកសាងគ្រោងដាក់ទំនិញផ្សេងៗនិងការដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗដែលកសាងរំលោភទៅលើចំណីផ្លូវច្រកចេញចូលសាធារណះនិងហ៊ុំរបងមកលើចំណីផ្លូវដែលជាដីបំរ៉ុងរបស់រដ្ឋមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។និងធ្វើជាអាជីវកម្មផ្សេងៗនៅលើផ្លូវទាំងនេះជាហេតុនាំអោយបាត់បង់សណ្តាប់ធ្នាប់សាធារណះអនាម័យបរិស្ថាននិងសោភ័ណភាពទីប្រជុំជននិងសាធារណះ។​លោកស្រីចាន់ថេងបានបញ្ជាក់ទៀតថាដោយស្មារតីអង្គប្រជុំថ្ងៃទី២០កក្តដា២០១៥របស់សាលាខេត្តបន្ទាយមានជ័យបានចេញសេចក្តីជូនដំណឹងស្តីពីការរុះរើសំណង់ការដាក់តាំងលក់ទំនិញផ្សេងនិងការដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗដោយទុកពេលរយះពេល៧ថ្ងៃចាប់ពីថ្ងៃជូនដំណឹងឲ្យរុះរើសំណងដែលកសាងរំលោភចំណីផ្លូវចេញចូលនិងចិញ្ចើមផ្លូវបើមិនអនុវត្តន៍តាមនិងចាត់វិធានការតាមច្បាប់។រីឯម្ចាស់សំណង់បានប្រាប់ថាប្រជាពលរដ្ឋដែលរស់នៅមុខពន្ធាគារខេត្តបន្ទាយមានជ័យចាស់នៅកណ្តាលក្រុងសិរីសោភ័ណនៅខាងលិចផ្លូវគឺមានប្រមាណ៤០ផ្ទះល្វែងហើយមានសំណង់រឹងម៉ាំប្រមាណជិត២០ខ្នងដីចំណុចនេះប្រជាពលរដ្ឋរស់នៅតាំងពីឆ្នាំ១៩៧៩រហូតដល់បច្ចុប្បន្ននេះ។ហើយពន្ធាគារខេត្តចាស់ត្រូវបានដោះដូរពីក្រុងទៅដាក់ជាយក្រុងសិរីសោភ័ណហើយដីពន្ធាគាចាស់ត្រូវបានលក់ឲ្យ លោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមាជ័យ ហើយប្រើល្បិចកលចង់បានដីប្រជាពលរដ្ឋនៅចន្លោះខាងលិចផ្លូវទៀត។ហើយបានប្តឹងប្រើល្បិចថាកសាងរំលោភចំណីផ្លូវច្រកចេញចូលសាធារណះនិងយកដីធ្វើជាកម្មសិទ្ធិទៅវិញ៕image