ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ត្រូវគេ​បាញ​ស្លាប់​សង្ស័យ​ជា​ករណី​ប្លន់​

0

ខេត្ត​តាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៧​និង​៣០​នាទី មានការ​ភ្លាក់​ផ្អើល​មួយ​បានកើត​ឡើង បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដេកស្លាប់​នៅក្នុង​ប្រឡាយ​គ្មាន​ទឹក​មួយកន្លែង​ស្ថិតនៅ​ខាងលិច​ភូមិ​អង្គ​11830681_483207965168763_1998074951_nស្វាយចេក ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ បើតាម​សម្តី​ពី​សមត្ថកិច្ច​ដែល​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ដល់​កន្លែងកើតហេតុ បាន បញ្ជាក់ថា នៅលើ​សាកសព​ជនរងគ្រោះ​គឺមាន​ស្នាម​គ្រាប់កាំភ្លើង​បាញ់​ទម្លុះ​ក្បាល​មួយ​គ្រាប់ ដែល​ករណីនេះ ខាង​កម្លាំង​សមត្ថកិច្ច​សង្ស័យថា ជា​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ ។​សព​ជនរងគ្រោះ​គ្មាន​បន្សល់​អ្វី​ជា​តម្រុយ​សម្រាប់​តាមរក​សាចញាតិ​នោះទេ ព្រោះ​មានតែ​អាវ​ភ្លៀង​នៅ​គ្របពីលើ ហើយ​នៅក្បែរ​សាកសព សមត្ថកិច្ច​រកឃើញ សំបក​គ្រាប់ កាំភ្លើង​អាកា​៥៤​មួយ​គ្រាប់ ។ ជា​ជំ​ហ៊ាន​ដំបូង​ជនរងគ្រោះ​ត្រូវបាន​ដាក់​ការសង្ស័យថា ជា​អ្នករត់ម៉ូតូឌុប ឬ ជា​ដង្ខៅ​ដើររក​ទិញ​គោ ។ ទោះជា​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃទី​៤​នេះ​សមត្ថកិច្ច​បញ្ជាក់ថា នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នេះ​នៅឡើយ​ទេ ៕11830851_483207945168765_1355563446_n