ការបណ្តាក់ទុន​វិនិយោគ លើ​វិស័យ​ឧស្សាហកម្ម​យានយន្ត​នៅ​កម្ពុជា កំពុងស្ថិត​ក្នុង​ក្រសែភ្នែក​របស់​ជប៉ុន !

0

​ខេត្តសៀមរាប៖ លេខាធិការដ្ឋាន ( AMEICC ) រួមជាមួយ​នឹង សមាគម​អ្នក​ផលិត​រថយន្ត​នៅ​ប្រទេស​ជប៉ុន​(JAMA) និង ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កម្ពុជា​(​ជា​ម្ចាស់ផ្ទះ​) នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៥​នេះ បានរៀបចំ​ឲ្យ​ដំណើរ អង្គសិក្ខាសាលា​ពិសAA185401.MXF.Still001​សេស លើក​ទី​១៦ នៃ​ក្រុមការងារ​លើ​វិស័យ​ឧស្សា​កម្ម​យានយន្ត នៅ​ក្រុង​សៀមរាប ។ ( AMEICC ) មានន័យ​បរិបូរ​ជា​ខេមរភាសា​ថា ៖ កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម​អាស៊ាន ជាមួយ រដ្ឋមន្ត្រី​សេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម នៃ​ប្រទេស​ជប៉ុន ស្តីអំពី​សេដ្ឋកិច្ច និង​ឧស្សាហកម្ម ។
លោក Toshihide Kasutani នាយក​ចាត់ការ​ទូទៅ ការិយាល័យ​ផលិតកម្ម​ឧស្សាហកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សា​កម្ម ( METI ) និង លោក Fumihiko Ike ប្រធាន​សមាគម​អ្នក​ផលិត​រថយន្ត​នៅ​ប្រទេស​ជប៉ុន​(JAMA) បាន​ចូលរួម​បង្ហាញ​បទឧទ្ទេសនាម នៅក្នុង​អង្គសិក្ខាសាលា​នោះ​ផងដែរ ។ សមាជិក សមាជិកា​នៃ​អង្គសិក្ខាសាលា គឺជា​ក្រុមការងារ​លើ​វិស័យ​ឧស្សាហកម្ម​យានយន្ត មកពី​បណ្តា​ប្រទេស​នានា ជា​សមាជិក​នៃ​ប្រទេស​អាស៊ាន ។
លោក​ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម លើកឡើង​នៅក្នុង​អង្គសិក្ខាសាលា​នោះ​ថា ៖ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព សេដ្ឋកិច្ច​និង​នយោបាយ នៃ​ប្រទេស​ជប៉ុន​។ ឯកឧត្តម បានបង្ហាញ​នូវ​ការកត់សម្គាល់ថា ៖ ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ជប៉ុន​បានមក​ដល់​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ លើ​គ្រប់​វិស័យ ដែល​ធ្វើ​ឲ្យ​កម្ពុជា​សង្ឃឹមថា ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា​និង​ជប៉ុន នឹងមាន​រហូតដល់​ទៅ ១ ពាន់​លាន​ដុល្លារ នៅ​ចុង​ឆ្នាំនេះ ។​AA185301.MXF.Still001
នៅ​ខាងក្រោយ​អង្គសិក្ខាសាលា​នោះ លោក​ហេង សុខ​គង់ បាន​បង្ហើប​ឲ្យ​ដឹង​នៅក្នុង​បទសម្ភាសន៍ យ៉ាង​ដូច្នេះ​ថា ៖ នៅក្នុង​កិច្ចដំណើរការ អង្គសិក្ខាសាលា​ពិសេស លើក​ទី​១៦ របស់​ក្រុមការងារ​លើ​វិស័យ​ឧស្សាហកម្ម​យានយន្ត អាស៊ាន​ជាមួយ​ជប៉ុន​នាពេលនេះ ជប៉ុន​បាន​បង្ហាញថា ជប៉ុន​កំពុង​សម្លឹងមើល​មក​ក​ម្ពុ​ជា គឺជា​ដៃគូរ​ដ៏​សំខាន់ ក្នុងខណ​ពេលដែល​វិស័យ​ឧស្សាហកម្ម​យានយន្ត កំពុងតែ​រីកដុះដាល​ក្នុង​តំបន់​អាស៊ាន ។ លោក​បាន​បន្តថា ៖ យូរ​ឆ្នាំ​កន្លងមកហើយ ជប៉ុន​បាន​ដំណើរការ​វិស័យនេះ​ជាមួយ​ប្រទេស​ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង សឹង្ហ​បូរី ។ បច្ចុប្បន្ននេះ កម្ពុ​ជាមាន​បណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​យានយន្ត​ចំនួន​១៥​ក្រុមហ៊ុន កំពុង​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា ក្នុងនេះ​មាន ១១​ក្រុមហ៊ុន មកពី​ប្រទេស​ជប៉ុន ។ អ្វីដែល​សំខាន់ គឺ​ក្រុមហ៊ុន តូយ៉ូតា កំពុងមាន​ការចាប់អារម្មណ៍ និង​បាន​សិក្សា​រួចហើយ ក្នុងការ​ដាក់ទុន​វិនិយោគ​វិស័យ​ឧស្សាហកម្ម​យានយន្ត នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​(​ប៉ោយប៉ែត​) និង​ក្រៅពីនេះ នៅមាន​ក្រុមហ៊ុន​ឧស្សាហកម្ម​យានយន្ត​មួយចំនួនទៀត បានដាក់​ទុនវិនិយោគ​រួចហើយ នៅ​ខេត្តកោះកុង និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ ៕AA179401.MXF.Still001