ខេត្តស្ទឹងត្រែង​បណ្តុះបណ្តាល​សមត្ថភាព​ម​ន្ត្រី​ជួរមុខ​

0

​ស្ទឹងត្រែង​៖​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បានមក​បណ្តុះបណ្តាល​ពង្រឹង​សមត្ថ ភាព​មន្ត្រី​ជួរមុខ​នៅ​ខេត្តស្ទឹងត្រែង​ចំនួន​ជិត​៤០​នាក់​ជា​ថ្នាក់ដឹកនាំ​ពាក់​ព​ន្ធ័​ដើម្បី​អនុវត្ត​សកម្មភាព​អំពើ​ជួញដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្នាក់មូលដ្ឋាន​ឡើងទៅ​។DSC03516ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ពង្រឹង​សមត្ថ ភាព​មន្ត្រី​ជួរមុខ​នៃ​គណៈកម្មាធិការ​និង​លេខាធិការដ្ឋាន​នៅ​ខេត្តស្ទឹងត្រែង​រយៈពេល​ពី​ថ្ងៃ​ចាប់​២​ដល់​ថ្ងៃទី​៣​នេះ​លោក​វរៈ​សេនី​យ៏​ឯក កែវ ផល្លា​អនុប្រធាន​នាយដ្ឋាន​ទទួលបន្ទុក​ក្រុមការងារ​ទេស​ន្ត​ប្រវេ​ស​ន៏​មាន​ប្រសា​ស​ន៏​ថា​៖​មុខសញ្ញា​ជនរងគ្រោះ​ភាគ​ច្រើនតែ​រស់នៅ​តាម​មូលដ្ឋាន​កត្តា​នេះ​ថ្នាក់ជាតិ ក៏ដូចជា​ក្រសួងមហាផ្ទៃ បានទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ពាក់​ព​ន្ធ័​ថ្នាក់​ខេត្ត ស្រុក ខ​ណ្ឌ័ ឃុំ​សង្កាត់​អនុវត្ត​ច្បាប់ និង​ធ្វើ​សកម្មភាព​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព ប្រកបដោយ​យុ​ត្តិ​ធ៌​ម​ជូន​ជនរងគ្រោះ អញ្ចឹង​បាន​យើង​ទាមទារ​ការពង្រឹង​ប្រព​ន្ធ័​យុ​ត្តិ​ធ៌​ម​នេះ​ដើម្បី​ខ្លាច​យើង​អនុវត្ត​ខុសច្បាប់​គឺ​ដើម្បី​ចង់​ការពារ​សេចក្តីថ្លៃថ្នូ​រ​និង​អំពើ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​គ្រប់​រូបភាព​ទៅលើ​ស្រី​និង​កុមារ​មានការ​ទទួលខុសត្រូវ​ហើយ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។​
​ផែនការ​ទប់ស្កាត់​បទ​ល្មើស​ជួញ​ស្ត្រី​និង​កុមារ​នៅក្នុង​ខេត្តស្ទឹងត្រែង លោកស្រី​យឿ​ង​ភា​រី​អភិបាលរង​ស្រុក​សេ​សាន​ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការការពារ​អ​និតិ​ជន​ថ្នាក់ស្រុក​បានទទួល​ស្គាល់​ថា​ជនរងគ្រោះ​គឺជា​កូនចៅ​ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​ចាញ់បោក​មេខ្យល់​និង​ការ​ចំណាកស្រុក​ដើម្បី​តែ​ជីវភាព​តែប៉ុណ្ណោះ​។​
​លោកស្រី​បញ្ជាក់ថា​៖​ទោះបី​នៅ​ស្រុក​សេសា​ន​គ្នាន​ការជួញដូរ​ទៅលើ​ស្ត្រី​និង​កុមារ​ក៏ដោយ​លោកស្រី​ហ្នឹង​ខិតខំ​ផ្សព្វផ្សាយ​ប​ច្បាប់​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នេះ​ឲ្យ បាន​ទូលាយ​តាមរ​រយៈ​កិច្ចប្រជុំ ឬ​វេទិកាសាធារណៈ​នៅតាម​មូលដ្ឋាន​ដើម្បី​រួមគ្នា​ទប់ស្កាត់​និង​លប់បំបាត់​ការេ​ជួញដូរ​ឬ​ការ​ធ្វើអំពើ​អាជីវកម្ម​ផ្លូវភេទ​ដែល​បានធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​សីល​ធ៌​ម​សង្គម​និង​ប្រពៃណីជាតិ​។​DSC03514
​លោក​កុល​សំអុល​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់ថា​៖ ក្រុមការងារ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តស្ទឹងត្រែង មាន​ផែន​ការចុះ​ធ្វើការ​ត្រួតពិនិត្យ នៅផ្ទះ​សំណាក់​ចំនួន​៣១​កន្លែង សណ្ឋាគារ​៤​កន្លែង​ហាង​ខា​រា​អូ​ខេ​១០​កន្លែង ផ្ទះជួល​៤៥​កន្លែង​និង​កន្លែង​ម៉ាស្សា​ចំនួន​៧​កន្លែង ដើម្បី​ស្វែងរក​មុខសញ្ញា និង​បង្ក្រាប​ជាមុន​បទល្មើស​ជួញដូរ​ស្ត្រី និង​កុមារ​នេះ​កុំ​ឲ្យ​កើតមាន​។​
​សូមបញ្ជាក់ថា​៖​កម្មវិធី​បណ្តុះបណ្តាល​ព​ង្រឹ​ង​សមត្ថភាព​មន្ត្រី​ជួរមុខ​នៃ​គណៈកម្មាធិការ​និង​លេខាធិការដ្ឋាន​នេះ​មាន​គោលបំណង​លប់បំបាត់​ឲ្យ​បាន នូវ​អំពើ​ជួញដូរ​មនុស្ស ស្រី​និង​កុមារ​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​ទោះបី​ក្នុង​រយៈពេល​យូរ​យ៉ាងណាក៏ដោយ​៕