ខេត្តប៉ៃលិន៖ ក្រោយពីសារព័ត៌មាន បានចេញផ្សាយពីបញ្ហាសំរាមក្នុងខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ គេឃើញលោក ស៊ុន យី អភិបាល នៃគណៈអភិបាលក្រុងប៉ៃលិន បានដឹកនាំក្រុមការងារជំនាញ ចុះទៅត្រួតពិនិត្យទីតាំងមួយចំនួនដែលជនខិលខូចយកសំរាម
ទៅចាក់ចោលតាមដងផ្លូវសាធារណៈ យ៉ាងអាណាធិបតេយ្យក្នុងក្រុងប៉ៃលិន និងទីលានចាក់សំរាមខេត្ត ដែលប៉ះពាល់ ពីបរិស្ថាន ចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងនោះ ។ ការចុះត្រួតពិនិត្យនេះស្ថិតក្នុងភូមិ ប៉ាហ៊ីជើង សង្កាត់ប៉ៃលិន និងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅជិតកន្លែងចាក់សំរាមនីមួយៗបានឲ្យដឹងថា៖ នៅរដូវវស្សានេះនៅទីលានចាក់សំរាមមានជះខ្លឹនសុយ និងកើតរុយច្រើនធ្វើអោយប៉ះពាល់សុខភាពរបស់ពួកគាត់ ជាពិសេសនៅពេលបរិភោគអាហារម្តងៗ ហើយជះខ្លឹនមិនល្អ ហើយមានរុយច្រើនទៀត ។ ពួកគាត់បានសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីបរិស្ថានត្រូវជួយដោះស្រាយ ជាបន្ទាន់ធ្វើយ៉ាងកុំអោយមានការប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់បន្តទៀត ។ ប្រភពបន្តថា៖ ចំពោះសំរាមដែលពួកខិលខូចយកមកចាក់ចោលនៅ
ភូមិប៉ាហ៊ីជើងនេះ ច្រើនតែពេលយប់ពិសេសពួកម៉ូតូឌុប ដែលអាជីវករបានជួល ។លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៏ថា៖ បន្ទាប់ទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋអំពីបញ្ហាសំរាមខ្លឹនស្អុយធ្វើឲ្យបះពាល់ការរស់នៅប្រជាពលរដ្ឋរួចមក ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ បានសហការគ្នាខិតខំរិៈរកវិធី ដើម្បីដោះស្រាយជូនពួកគាត់ ។ ហើយឆ្លងតាមការរត្រួតពិនិត្យរួច លោកអភិបាលបានណែនាំអោយ ការិយាល័យបរិស្ថានក្រុងយកស្លាកសញ្ញាហាមចាក់សម្រាមមកដាក់នៅទីនោះ និងផ្សព្វផ្សាយណែនាំអោយបានឆាប់រហ័ស ។ លោកអភិបាលបន្តថា៖ ចំពោះទីលានចាក់សំរាម ដែលបានបង្ករអោយមានការប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋនៅជុំវិញនោះ លោកបានតម្រូវ អោយក្រុមហ៊ុនប្រមូលសំរាម ដុតកម្ទេចកាកសំណល់ទាំងនោះ និងណែនាំអោយចាក់សម្រាប់នៅ ទីលាន ស្របតាមស្តង់ដាបច្ចេកទេស ព្រមទាំងធ្វើការញែកកាកសំណល់រឹងរាវ អោយបានត្រឹមត្រូវ ចំណែកមន្ទីរពេទ្យបង្អែកខេត្ត បានផ្តលថ្នាំកំចាត់រុយ និងសំលាប់មេរោគសម្រាប់បាញ់ទៅលើសំរាម ទាំងនោះផងដែរ ៕





































