ខេត្តពោធ៏សាត់៖ កើតហេតុមោ៉ង១០និង៥០ការដ្ឋទី១០រោងចំហ៊ុយដំឡូងមីភួមិកណ្ដាលឃុំឈើតុំក្រគរពោធិ៍សាត់ មូលហែតុដាច់ភ្លើងមា៉សីុនភ្លើងក៍ដុតអុស កំពុងឆ្នាំងពីពោធិ៍សាត់២គ្រឿង រលត់មោ៉ង១ដាច់ចរន្តអគ្គិសនីរដ្ឋខុសបច្ចែកទេសបង្ករឲ្យទៅជាអគ្គីភ័យ
ផ្សែងខ្មៅខាប់ពេញផ្ទៃមេឃឆេះរោងឡចំហុយដំឡូងមីនៃការដ្ឋានទី១០របស់ក្រុមហ៊ុនភាពីមិុច ខូចខាតអស់រាប់សែនដុល្លា ខណះដែលរថយន្តរបស់ស្នងការដ្ឋានមកពីខេត្តកពោធិ៍សាត់០២គ្រឿងនិងខេត្តកំពង់ឆ្នាំង០២គ្រឿងជួយបាញ់ពន្លត់នូវអគ្គីភ័យនេះកុំឲ្យបន្តរាលដាលឆេះកន្លែងផ្សេង។ ហេតុការណ៍នេះបានកើតងលពីលាមោ៉ង១០និង៥០នាទីព្រឹកថិងៃទី០៣ ខែ០៨ ឆ្នាំ២០១៥ ត្រង់ចំនុចរោងការដ្ឋានទី១០របស់ក្រុមហ៊ុនភាពីមិុច ស្ថិតក្នុងភួមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។នៅកន្លែងកើតហែតុលោក ទេស សុផាន នារងប៉ុស្ដ៍នគរបាលឈើតុំបានឲ្យអ្នកយកព័ត៍មានថាគេបានឃើញកំសួលផ្សែងខ្មៅខាប់ខ្មួលខ្មាញ់អណ្ដែតឡើងពេញផ្ទៃមេឃចេញពីចំនុចកើតហេតុខាងលើ ភ្លាមនោះក៍កំលាំងសមត្ថកិច្ចទៅដល់ទីតាំងនោះដើម្បីជួយអន្តរាគម តែភ្លើងបានកំពង់ឆេះពេញបន្ទុកទៅហើយ ដោយប្រធានក្រុមរោងឡចំហុយដំឡូងមីនេះប្រាប់ថាដោយសាតែខុសបច្ចែករបស់ពួកគេទើបមានកាឆេះនេះកើតឡើង។វត្តមានលោក ប៊ិន វណ្ណ្ណា អភិបាលស្រុកក្រគរក៍បានដឹកនាំកម្លាំង
អធិការស្រុកក្រគរដែលមានលោកអែមរុនអធិការទៅទីតាំងកើតហេតុក្នុងកាជួយអន្តគមនៃអគ្គ្គីភ័យនេះ ។ ដោយលោកអភិបាលស្រុកក្រគរបានឲ្យដឹងថាអភិបាលខេត្តរងនិងស្នងការងខេត្តពោធិ៍សាត់រួមទាំងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងកាខេត្តពោធិ៍សាត់ចំនួនពីគ្រឿងនិងខេត្តកំពង់ឆ្នាំងពីគ្រឿងក៍បានមកបន្តបន្ទាប់ជួយអន្តរាគមអគ្គ្ីភ័យនេះដែរ។លោក ប៊ិន វណ្ណា ឲ្យដឹងទៀតថាកំលាំងសមត្ថកិច្ចនិងកំលាំងអជ្ញាធរទាំងពីខេត្តកំពង់ឆ្នាំងនិងពោធិ៍សាត់បានប្រើពេលរហូតដល់ជិត៣មោ៉ងដោយប្រើរថយន្តអគ្គីភ័យបាញពន្លត់អស់ចំនួន០៨រថយន្តទើបបញ្ចប់អគ្គីភ័យនេះរលត់បានជាស្ថាព។លោក ព្រំ សារុន ស្នងការងដែលបានដឹកនាំរថយន្តពន្លត់អគ្គីពីស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថាទំហ៊ំននៃកាខូចខាតនេះគឺឆេះរោងឡចំហុយសម្ងួតដំឡូងមីនេះរួមទាំងឧបករណ៍គ្រឿងចក្រអស់ទាំងស្រុងតែម្ដង ដែលអាចអស់ទឹកប្រាក់រាប់សែនដុល្លាឯណោះ។ លោកបញ្ជាក់ថាមូលហែតដែលបានកើតឡើងបណ្ដាលឲ្យមានអគ្គីភ័យនេះដោយសាតែខុសបច្ចែកទេសខ្លួនឯង គឺស្របពេលដែលអគ្កិសនីបណ្ដាញរបស់រដ្ឋកំពុងដំណើរកានោះ បានដាច់ភ្លើងក្នុងមោ៉ប្រហែលជា១០ព្រឹកថ្ងៃខាងលើ។ ខណដែលរោងឡចំហុយសម្ងួតដំឡូងមីនេះកំពុងដំណើរការដោយប្រើកង្ហាវិលតពីចរន្តអគ្កិសនីបកទៅឡចំហុយដោយប្រើអុសដុតដើម្បីបន្ថយកំដៅ ស្រាប់តែដាច់ចរន្តភ្លើងអគ្គិសនីភ្លាមក៍ឡចំហុយនោះចាប់ផ្ដើមឡើងកំដៅខ្លាំង ហើយអត់មានកង្ហាបក់ទៅឡចំហុយសម្ងួតនោះកាត់បន្ថយកំដៅបាន ដោយប្រើដៃមនុស្សបក់ក៍កំដៅឡើងខ្លាំងក៍ផ្ទុះទុយោឧបករណ៍ទាំងនោះ ចេញជាអណ្ដាតភ្លើងឆេះសន្ធោសន្ធៅពេញបន្ទុកតែម្ដង ។ លោកក៍បានឲ្យដឹងថានៅក្នុងហេតុការណ៍នេះខាងប្រធានក្រុមដែលជនជាតិចិននេះក៍គេបានបញ្ជាក់ថាករណីនេះគីមានកំហុសដោយសាតែពួកគេធ្វើខុសបច្ចែកទេស ដោយគេមិនបានប្រើមា៉សីុនភ្លើងទុកសាគួពេលដាច់ចរន្តអគ្គិសនីទើបបណ្ដាលឲ្យមានករណីនេះកើតឡើងតែម្ដង។




































