ខេត្តបន្ទាយមានជ័យ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារបុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួននឹងខ្សែនីឡុងក្នុងបន្ទប់ ដោយសារតូចចិត្តម្ដាយស្ដីបន្ទោសឲ្យបន្ទិចបន្ទួចរឿងឈ្លោះប្រកែកជាមួយក្មួយ អាយុ៥ឆ្នាំផង។ហេតុការណ៍នេះបានកើតឡើងកាលពី
ម៉ោង២និង២៣នាទីល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិចំការលោក ឃុំអូប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។លោកវរះសេនីយ៍ត្រី សីុអធិការនគបាលស្រុកមង្គលបូរីបានឲ្យដឹងថាសពបុរសរងគ្រោះមានឈ្មោះខុម ចន្ធា អាយុ២៥ឆ្នាំ នៅលីវ រស់នៅក្នុងភូមិកើតហេតុខាងលើ មានឪពុកឈ្មោះ ពាន សុខុម អាយុ៦៣ឆ្នាំ និងម្ដាយឈ្មោះ នុត សុភី យុ៦៣ឆ្នាំ មុខរបរធ្វើស្រែ ។លោក ឡា រ៉ាម នាយប៉ុស្តិ៍អូប្រាសាទបានប្រាប់ថា បើយោងតាមការៀបរាប់របស់ម្ដាយសពរងគ្រោះថាមុនកើតហេតុកូនរបស់គាត់ មានជម្លោះជាមួយក្មួយប្រុស អាយុ៥ឆ្នាំពេលនោះខ្លួនជាម្ដាយបានស្ដីបន្ទោសឲ្យបន្តិចបន្ទួច រួចកូនក៏បានចូលសម្ងំក្នុងបន្ទប់ហើយគាត់ជាម្ដាយក៏ដើរចេញទៅលេងផ្ទះអ្នកជិតខាងបាត់ ។លុះដល់ង៣និង២៥នាទីល្ងាច ខ្លួនជាម្ដាយត្រឡប់ពីលេងផ្ទះអ្នកជិតខាងវិញ ឃើញបន្ទប់បិទទ្វារជិត រួចគាត់បានស្រែកហៅ២ម៉ាត់ទៅ៣ម៉ាត់ មានការសង្ស័យគាត់ហៅអ្នកជិតខាងមកគាស់ទ្វារ ក៏ប្រទះឃើញកូនចងកបាត់ទៅហើយ ភ្លាមនោះ អ្នកស្រុកបានកាត់ខ្សែទម្លាក់ដោយឃើញសភាពនៅទន់ អ្នកស្រុកក៏ជួយធ្វើចលនាតែមិនអាចសង្គ្រោះបាន ព្រោះបុរសខាងបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ។ក្រោយពេលកើតហេតុរួចសមិត្តកិច្ចបានចុះមកពិនិត្យសពរួចធ្វើការសន្និដ្ឋានថាសពនេះពិតជាចងកសំលាប់ខ្លួនពិតប្រាកដមិនពាក់ពន្ធនិងអំពើឃាតកម្មឡើយសពត្រូវបានគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕



































