ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរបរិស្ថាន

0

ខេត្តព្រះសីហនុ៖ លោកសាមុតសុធារិទ្ធអតីតអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ត្រូវបានប្រកាសមុខតំណែងជាប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនីនួសលោកមសារឿន ប្រធានមន្ទីរបរិស្ថានដែលចូននិវត្តន៍។.ពិធីប្រកាស់ចូលកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្ត20150804_152342_resizedព្រះសីហនុនាពេលនេះត្រូវ បានប្រារព្ធ ធ្វើនៅសាលាខេត្តព្រះសីហនុនៅរសៀលថ្ងៃទី០៤ ខែមិនាសីហា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាននាឧកាស់នោះបានធ្វើការផ្តាំផ្ញើដល់ប្រធានមន្ទីរថ្មីដែលទើបបានប្រកាសតែងតាំង ត្រូវបង្កើននូវធនធានមនុស្សថ្មី ក្នុងក្បាលម៉ាស៊ីន ដឹកនាំ អង្គភាពជំនាញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្របតាមគោលការណ៌កសាងធនធានមនុស្សដែលមានជំនាញនិងបទពិសោធន៌ទាំងពីរថ្នាក់ ក្នុងគោល ដៅតែ មួយ គឺការរួមចំណែកអនុវត្តឲបានសម្រេចនូវយុទ្ធសាស្រ្តចតុកោណ របស់រាជ រដ្ឋាភិ បាល កម្ពុជា ពោលគឺអនុវត្តន៍មូលដ្ឋានគ្រិះធ្វើទំនើបកម្ម។លោក សាមុត សុធារិទ្ធ បានធ្វើការបេជ្ញាចិត្ត អនុវត្តផែនការដែលក្រសួង ក៌ដូចខេត្តប្រគល់ឲ្យជាពិសេសទិសដៅរបស់ក្រសួង និងសាលាខេត្តខិតបំបំពេញការងាភារកិច្ចតាមផែនការរបស់អភិបាលខេត្តដែលប្រគល់អោយមន្ទីរអនុវត្តរៀបចំប្រព័ន្ធគ្រប់គ្រងរងាបតាមគោលនយបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលចូលរួមបំរើការងារជូនប្រជាពលរដ្ឋសើរនិងឆាប់រហ័សសហការសាមគ្កីផ្ទៃក្នុងជាមួយមន្ត្រីមឪវាទប្រកាន់ភ្ជាប់នូវក្រម20150804_151616_resizedសីលធម៌និងយុត្តិធម៌ជូនមន្ត្រីរាជការនិយោជិកនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុសហការសាមគ្គីភាពផ្ទៃក្នុងជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ទីរពាក់ពន្ធ័នានា ដើម្បីជំរុញភាពរីកចំរើន និងទប់ស្កាត់នូវបទល្មើសផ្សេងៗ។.គួរបញ្ជាក់ផងដែរថាលោកជិនសារិនអភិបាលនែគណៈអភិបាលក្រុងព្រះសីហនុនិងត្រូវផ្លាស់ប្តូរឲ្យទៅបំរើការងារថ្មីនៅទីស្តីការគណៈរដ្ឋមន្រ្តីក្រសូងមហាផ្ទៃតាមអនុក្រឹត្យលេខ៨៤២ចុះថ្ងៃទី២៤កក្កដាឆ្នាំ២០១៥ហើយលោកអ៊ីសុខឡេងអតីតអភិ បាលខណ្ឌ៧មករានិងមកធ្វើជាអភិបាលនែគណៈអភិបាលក្រុងព្រះសីហនុជំនូសវិញ។ដោយការប្រកាស់ចូលកាន់ជាផ្លូវការរបស់ លោកអ៊ី សុខ ឡេង និងធ្វើ ថ្ងៃទី ៧ ខែ សីហាឆ្នាំ២០១៥នេះ ។ចំណែកឯលោកយន់មីនអតីតមរបញ្ជាការប្រត្តិបត្តិការសិករងខេត្តកោះកុង និងមកទទូលតំណែងជាអភិបាលនែគណៈខេត្តព្រះសីហនុតាមព្រះរាជក្រឹត្យលេខ៨០៧ចុះថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៥ជំនូសលោក ឈិត សុខុន អភិបាលនែកណៈអភិបាលខេត្តព្រះ សីហនុ ដែលត្រូវចូលនិវត្តន៍។ហើយការប្រកាស់ចូលកាន់តំណែងជាផ្លូវរបស់លោក យន់ មីន ឡើងជា អភិ បាលនែគណៈអភិបាលខេត្តព្រះសីហនុនិងអាចធ្វើឡើងក្នុងអំឡុងចុងខែសីហាឬដើមខែកញ្ញាឆ្នាំ២០១៥ខាងមុខ នេះបើតាមការប្រាប់ឲ្យដឹងពីរមន្រ្តីក្រុមព្រឹក្សាខេត្ត។20150804_152342_resized 20150804_155847_resized