ក្រុងព្រះសីហនុ៖ បុរសជាភ្ញៀវទេសចរណ៌ជនជាតិរុស្សីម្នាក់បានលង់ទឹកសមុទ្រស្លាប់នៅឆ្នេរអូរត្រេះកាលពីរសៀលថ្ងៃទី៤សីហាស្ថិតនៅភូមិ៦សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុ។សមត្ថកិច្ចមូលដ្ឋានដែលចុះទៅពិនិត្យសពនៅកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះមាន
ឈ្មោះOLEN BERG KON STAN TIN ភេទប្រុសអាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៧២ ៨១៤៩០០៩ចុះថ្ងៃទី២៧ខែមិនាឆ្នាំ២០១៤និងផុតកំណត់នៅថ្ងៃទី២៧ខែមិនាឆ្នាំ២០២៤។សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះបានមកជួលបន្ទប់ដេកនៅហាងស្រីពៅអូរត្រេះ១ក្បែរកន្លែងកើតហេតុ។នៅម៉ោង៥រសៀលថ្ងៃដដែលនេះសពបានរក្សាទុកនៅលើឆ្នេរខ្សាច់សមុទ្រអូរត្រេះដើម្បីរងចាំក្រុមសមត្ថកិច្ចជុំនាញធ្វើកោសល្យវិច្ច័យ៕





































