​បុរស​ចំណាស់​បា​នស​ម្រ​ច​ចងក​សម្លាប់ខ្លួន​ព្រោះ​មាន​ជម្ងឺ​ទឹកនោមប្រៃ​កើត​ដំបៅ​មើល​មិនជា

0

​ខេត្តកំពង់ឆ្នាំង​៖​បុរស​ចំណាស់​ម្នាក់​ដោយ​តូចចិត្ត​នឹង​ជម្ងឺ​ទឹកនោមប្រៃ​ប្រចាំកាយ​ពើត​ចុកចាប់​លើ​ដំបៅ​ជើង​មើល​មិនជា បា​នស​ម្រ​ច​ចិត្ត​ធ្វើអត្តឃាត ចោល​ប្រព​ន្ឋ​កូន នៅ​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ​ដោយ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល នៅ​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៥​។សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖ បុរស​ចងក​អត្តឃាត​ខ្លួន​នោះ​មានឈ្មោះ ជួន ភុ​ន អាយុ​៧៦​ឆ្នាំ មាន​ប្រព​ន្ឋ​ឈ្មោះ ជួន ហ៊ុំ អាយុ​៧៩ ឆ្នាំ មាន​នទី​លំនៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ​។​ចងក នៅស្រុកបរិបូរណ៌
​ ​ស្ត្រី​វ័យ​ចំណាស់​ជា​ប្រព​ន្ឋ​បាន​និយាយ​អោយដឹងថា​៖​ប្តី​គាត់​កើត​ជម្ងឺ​ទឹកនោមប្រៃ​យូរ​មកហើយ និង​បានចេញ​ដំបៅ​នៅ​ម្រាមជើង​ខាងស្តាំ​ទាំងអស់ លើកលែងតែ​កូន​ជើង​មួយ​ចេញ​។​គាត់​បាន​ទៅ​មណ្ឌល​សុខភាព ឃុំ ទៅរក​គ្រូខ្មែរ​មើល​អស់ហើយ​តែ​មិនជា ដំបៅ​កាន់តែ​រីកធំឡើងៗ ធ្វើអោយ​ប្តី​គាត់​មានការ​លំបាក​ទ្រាំ​ជាខ្លាំង​ព្រោះតែ​ការ​ពឺត​ចុក​ចាប់ពី​ដំបៅ​នេះ ។
​កន្លងមក​ពេល​ពឺត​ចុកចាប់​ម្តងៗ​គាត់​តែងតែ​និយាយប្រាប់​ចាស់ៗ​ក្នុងភូមិ​ថា បើ​ពឺត ម្លឹ​ងៗ​ទ្រាំ​មិនបាន​ចង់តែ​ចង ក សម្លាប់ខ្លួន​អោយស្លាប់​ទេ​”​។ នៅ​ព្រឹក​ថ្ងៃកើតហេតុ ប្តី​គាត់​បាន​បញ្ឆោត​អោយ​ចៅ​គាត់​ទៅ​ទិញ​បបរ​អោយ​គាត់​ហូប ចំណែក​គាត់​ក៏​មិនបាន​ចាប់ អារ​ម្ម​ណ៏​ដែរ មួយសន្ទុះ​ក្រោយមក​ខណៈដែល​ចៅ​បាន​ត្រឡប់​មកពី​ទិញ​បបរ​អោយ​ជីតា​វិញរ​កតា​មិនឃើញ​វា ក៏​សួររក ពេលនោះ​ខ្ញុំ​ដែល​កំពុង​បោស​ផ្ទះ បាន​ឆ្លើយថា អញ​ឃើញ​គាត់​ដើរទៅ​ខាងលិច​ផ្ទះ ប្រហែលជា​ទៅរក​បត់ជើងធំ​ទេ​ដឹង​។ ពេលនោះ​ចៅ​ខ្ញុំ​ក៏​រត់ទៅរក​ស្រាប់តែ​ប្រទះឃើញ​តា​វា​ចងក​និង​វល្លិ​ឈើ សម្លាប់ខ្លួន​បាត់ទៅហើយ វា​បាន​រត់​បណ្តើរ​ស្រែក​បណ្តើរ​អោយគេ​ជួយ ហើយក៏​ផ្អើល​ឆោឡោឡើង ។DSC07728
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖​បុរស​រូបនោះ​បាន​យក​ក្រមា ចងក​និង​ដើម ជ​ន្លុះ​ជាប់​ជា មួយ​វល្លិ​ទ្រាល នៅ​ចំងាយ​ប្រមាណ​ជាង​២០០​ម៉ែត្រ​ពី​ខាងលិច​ផ្ទះ​។​ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​លើ​សព​បុរស​រូបនោះ បានអោយដឹងថា បុរស​ឈ្មោះ ជូន ភុ​ន ពិតជា​បាន​ចង​កស ម្លា​ប់​ខ្លួន​ពិតមែន សមត្ថកិច្ច​បានប្រគល់​សព​បុរស​ចំណាស់​រូបនោះ ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យទាន​តាម​ប្រពៃណី​នៅក្នុង​លំនៅដ្ឋាន​។​
​សូមបញ្ជាក់ថា​៖​នេះ​ជា​ករណី​លើក​ទី​៣ ហើយ​នៅ​ខេត្តកំពង់ឆ្នាំង មាន​មនុស្ស​ចងក​សម្លាប់​ខ្លូន រយៈពេល​៤​ថ្ងៃ ដើមខែ​សីហា​នេះ មាន​ចំនួន​៣​នាក់​ហើយ គឺ​នៅ​ថ្ងៃទី​២ ខែសីហា នៅ​ស្រុក​បរិបូរ​ណ៌​មាន​បុរស​២​នាក់​បាន​ចងក​សម្លាប់ខ្លួន ដោយ​បុរស​ម្នាក់​តូចចិត្ត​មាន​ជម្ងឺមហារីក​ក្រពះ​មើល​មិនជា បុរស​ទី​២​មាន​សតិ​មិន​នឹងនរ ៕