ខេត្តកំពង់ឆ្នាំង៖យុវជនម្នាក់ជាសមាជិកក្រុមម៉ូតូធំ ETF បានរងរបួសធ្ងន់ និងបានស្លាប់ពេលយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយបានបើកម៉ូតូបុកជាមួយរថយន្តក្រុងក្រុមហ៊ុនពន្លឺខ្មែរអង្គរក្នុងទិច្រាស់គ្នា។ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្លេខ ៧៣ និង៧៤ ជាចំណុចផ្លូវកោង ស្ថិតក្នុង ភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ។សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបាននិយាយថា៖ យុវជនរងគ្រោះមានឈ្មោះ ភិន ចាន់ណារ៉ាអាយុ២៤ឆ្នាំ មានទីលំនៅជាប់ផ្សារទួលទំពូង ក្រុងភ្នំពេញ បានជិៈម៉ូតូម៉ាកយ៉ាម៉ាហា R1 ពណ៌ខៀវ គ្មានស្លាកលេខ។ ចំណែករថយន្តក្រុង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B .1049

របស់ក្រុមហ៊ុន ពន្លឺខ្មែរអង្គរដឹកអ្នកដំណើរ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូធំជាមួយក្រុមរបស់ខ្លួនជាច្រើននាក់ ក្នុងដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកនិងរថយន្តក្រុង ខាងលើនេះក្នុងដំណើរច្រាស់ទិសគ្នាយ៉ាងពេញទំហឹង អូសម៉ូតូក្រោមរថយន្តក្រុងជាង១០០ម៉ែត្រ បណ្តាលអោយជនរងគ្រោះបានរងរបួសធ្ងន់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង តែដោយសារតែរងរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យខេត្ត ចំណែកម៉ូតូបានរងការខូចខាតទាំងស្រុង ចំណែក អ្នកបើកបររថយន្តក្រុងបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចនគរបាលបានអោយដឹងថា៖ម៉ូតូជនរងគ្រោះជាប្រភេទម៉ូតូធំ ដែលមានតម្លៃថ្លៃ ប្រហែលជា១ម៉ឺនដុល្លា ត្រូវបានយកមករក្សាទុក ជាមួយរថយន្តក្រុង នៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋានខេត្ត ដើម្បីធ្វើការដោះស្រាយជាមួយភាគីទាំង២តាមផ្លូវច្បាប់៕



































