​ប្រតិភូ​គណៈកម្មការ​ទី​៩ អញ្ជើញ​ចុះ​ពិនិត្យ​ការ​លាន​ដ្ឋា​ន​ត្រួតពិនិត្យ​យានយន្ត​

0

​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​០៤ ខែ សីហា ឆ្នាំ​២០១៥ គណៈប្រតិភូ​គណៈកម្មការ សាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម​និង សិប្បកម្ម រ៉ែ និង​ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​(​គណៈកម្មការ​ទី​៩)នៃ​រដ្ឋសភា​ដឹកនាំ​ដោយ​លោកស្រី​និ​ន​សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩​រួម​នឹង​សហការី បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ពី​សកម្មភាព​ការត្រួតពិនិត្យ​រថយន្ត​គ្រប់​ប្រភេទ និង ការគ្រប់គ្រង យានយន្ត របស់​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត ស្ថិតនៅ​ភូមិ ស្វាយ​ធំ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​មានការ​សហការ​របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ជាមួយ​ក្រុមហ៊ុន​(​ខេ​ម​បូ​ឌា​)​ម៉ូ​ធ័​រ​វ៉ី​ហ៊ី​ឃ​ល​អ៊ិន​ស្តេ​កសិន ខេត្តសៀមរាប ។DSC_0806
​តាម​ការបញ្ជាក់​របស់​ប្រធាន​គ្រប់គ្រង​លាន​ដ្ឋា​ន​ត្រួតពិនិត្យ​រថយន្ត បាន​ជម្រាប​ដល់​គណៈប្រតិភូ អំពី​សកម្ម ភាព​ក្នុងការ​ត្រួតពិនិត្យ​រថ​យន្ត​គ្រប់​ប្រភេទ ដោយបាន​ឲ្យ​ដឹងថា គ្រប់​រថយន្ត​ដែល​បាន​ចូលមក​ធ្វើការ​ត្រួតពិនិត្យ ទៅ តាម​លក្ខណៈ​បច្ចេកទេស ទៅតាម​លំដាប់ ដើម្បី​ត្រួត​ពិនិត្យមើល​ភាពមិនប្រក្រតី នៃ​រថយន្ត ដែល​ខុសពី​បទដ្ឋាន បច្ចេកទេស​របស់​យាន​យន្ត​នោះ ក្រុមហ៊ុន ក៏​មិនបាន​ផ្តល់នូវ​វិ​ញ្ញាប​ន​ប័ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឡើយ ។ លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ពិនិត្យឃើញ​ខុសពី​បទដ្ឋាន បច្ចេកទេស​របស់​យាន​យន្ត​នោះ តែ​ម្ចាស់​យានយន្ត​បានទទួល​នូវ​ការណែនាំ​ពី​ក្រុមហ៊ុន​ដើម្បី​យក​រថយន្ត​ទៅធ្វើ​ការជួសជុល ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ ទៅតាម​បច្ចេកទេស​ហើយ​អនុញ្ញាត​ឲ្យ​ចូលមក​ពិនិត្យ​សាជាថ្មី រហូត​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស​ទើប​ចេញ​នូវ​វិ​ញ្ញាប​ន ប័ត្រ​ជូន ដែលមាន​រយៈពេល​២​ឆ្នាំ ហើយ​តម្លៃ​សេវា​គិត​ទៅតាម​ប្រភេទ​យានយន្ត​ផងដែរ ។DSC_0801
​បន្ត​មក​លោកជំទាវ​និង​ប្រតិភូ​ក៏បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​មន្ត្រី​គ្រប់គ្រង​យានយន្ត​នៃ​មន្ទីរ​សាធារណការ​ដើម្បី​ធ្វើការ​ស្វែងយល់​អំពី​ការ គ្រប់គ្រង​យានយន្ត​នៅ​ខេត្តសៀមរាប​ផងដែរ​។​តាម​ការ​បញ្ចាក់​របស់​លោក​ខៀវ​ប្រសើរ អនុប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត បាន​ជម្រាប​ដល់​លោកជំទាវ​ប្រធាន គណៈកម្មការ​ទី​៩ អំពី​ការគ្រប់គ្រង និង ចុះបញ្ជី​យានយន្ត​គ្រប់​ប្រភេទ តាមរយៈ​ការផ្តល់​ស្លាក​លេខ ទាំង​រថយន្ត និង ម៉ូតូ​។ លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅពេលដែល​ប្រជាពលរដ្ឋ កាន់តែ​បាន​យល់ច្បាស់​អំពី​ច្បាប់​DSC_0807ចរាចរណ៍​ជើងគោក ត្រូវបាន​ចូលមក​ធ្វើការ​ចុះបញ្ជី​រថយន្ត និង ម៉ូតូ ។​ម្យ៉ាង​ទៀង​ក្នុង​រយៈកាល​មកនេះ ដោយមាន​កិច្ចសហការ​ល្អជា​មួយ សាខាគយ​ក្នុងការ​បញ្ជាក់​សំបុត្រ​ព​ន្ធ័​នាំចូល​លើ​រថយន្ត និង ម៉ូតូ ក៏បានផ្តល់​ពី​ភាពងាយស្រួល សម្រាប់​ប្រជាពលរដ្ឋ ក៏​ដូច​មន្ត្រី​យើង ក្នុងការ​រៀបចំ​បំពេញ​លិខិតស្នាម​ជូន​ដល់​ម្ចាស់​យានយន្ត​ផងដែរ ។ ចំពោះ​គ្រប់​យានយន្ត​ដែល​ត្រូវ ធ្វើការ​កែច្នៃ​ក៏​ត្រូវបាន​កាត់បន្ថយ​ផងដែរ ក្នុងការ​ចូលមក​ធ្វើ​ស្លាក​លេខ ដោយ​ពុំមាន​ឯកសារ​គ្រប់គ្រាន់ យើង​ពុំបាន​អនុ​ញ្ញា​ជូន​ឡើយ ហើយ​តម្លៃ​សេវា ត្រូវបានធ្វើ​ទៅតាម​ការ​កំណត់​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមាន​ការ ដាក់​បង្ហាញជូន​មហាជន​ជា​សាធារណៈ​ផងដែរ ។
​ក្នុងនោះ​លោកស្រី និ​ន សា​ផុន ក៏មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​រថយន្ត និង ម៉ូតូ​កែច្នៃ ដែល គ្មាន​ប្រភព​ផលិត ដែលជា​បញ្ហា​ប្រឈម​ទៅនឹង​ការគ្រោះថ្នាក់​នៅក្នុង​សង្គម សំខាន់​ក្នុង​ពេលធ្វើ​ចរាចរណ៍​បានធ្វើ​ឲ្យ បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ។ DSC_0811បញ្ហា​ទាំងនេះ​ក៏​បណ្តា​មកពី​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ពុំដែល​បាន​នាំយក​យានយន្ត របស់ខ្លួន ចូលមក​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត នៅពេលដែល​ប្រើប្រាស់​មានការ​សឹក​រ៉ី​ក​រ៉ឹ​ល ហើយក៏​មានការ​ធ្វេស​ប្រ​ហេស​ផង​នោះបាន​បង្ក​ឲ្យ​មាន​បញ្ហា​នៅតាម​ដងផ្លូវ​សាធារណៈ​ផងដែរ​។ លោកជំទាវ​ក៏បាន ធ្វើការ​ណែនាំ​ដល់ ក្រុមហ៊ុន​នូវ​ចំណុច​មួយចំនួន ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ និង មន្ត្រីរាជការ ដែល​បានធ្វើ​ការបង្ហាញ អំពី​រចនាសម្ព័ន្ធ នៃ​សង្វាក់​ការងារ​របស់ខ្លួន​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេល វេលា ព្រមទាំង​សូម​ឲ្យ​រក្សា​នូវ​ប្រពៃណី​ទាំងនេះ ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស និង ចូលរួម​កាត់បន្ថយ​នូវ​ភាពគ្រោះថ្នាក់ ចរាចរណ៍ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា​ផងដែរ ៕​ដោយ​គឿន​វ៉េ​ត​