ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះល្បាតបានប្រទះឃើញជនសង្ស័យកំពុងធ្វើការចែកចាយគ្រឿងញៀន ភ្លាមៗនោះ លោក ជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត និងកងកម្លាំងអាវុធហត្ថជាច្រើននាក់បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងចែកឆេររកឃើញ វត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន យ៉ាម៉ា ចំនួន២០គ្រាប់ និងវត្ថុតាងមួយចំនួនផង ។លោកឧត្តមសេនីយ៍ត្រី ឨបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ពៅ ធី ហៅ ហួរ ភេទប្រុស អាយុ១៧
ឆ្នាំ មានស្រុកកំណើត នៅស្រុក មោងឫស្សី ខេត្តបាត់ដំបង ហើយមកស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្បាលកោះ សង្កាត់-ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ។ លោកឨបូរិន្ទបាននិយាយបន្តថាមុនពេលកើតហេតុកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតមួយក្រុមដឹកនាំដោយលោកជាដាមេបញ្ជាការក្រុងប៉ោយប៉ែតបានចុះល្បាតក៍ប្រទះឃើញជនសង្ស័យក៍ធ្វើការឃាត់ខ្លួនក្រោយពីពិនិត្យក្នុងខ្លួនជនសង្ស័យបានឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន យ៉ាម៉ាចំនួន២០ គ្រាប់ និងលុយខ្មែរចំនួន ៣៧ ម៉ឺនរៀល លុយបាតចំនួន ៧៣០បាត និងលុយដុល្លារចំនួនជាច្រើនទៀតផង។
នៅមុខកងរាជអាវុធហត្ថជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាមានគ្រឿងញៀននៅក្នុងខ្លួនពិតប្រាកដព្រោះកំពុងយកទៅចែកចាយដល់មិត្តភ័ក្របន្តជនសង្ស័យនិងវត្ថុតាងកងកំលាំងអាវុធហត្ថខេត្តកំពុងកសាងសំណំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់ ។



































