កំពង់ធំ. សក្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់បានធ្វើចរចរណ៍ដូចទឹកបាក់ទំនប់ ចេញពីចំនុចភូមិព្រះអាទិត្យ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ខណ:ពេលដែលរាជរដ្ឋាភិបាល ប្រកាសឲ្យកងកម្លាំងចូលរួម ទប់ស្កាត់បង្ក្រាបបទល្មើស កាេដឹកឈើដោយខុសច្បាប់តែផ្ទុយទៅវិញសមត្ថកិច្ចជំនាញមានតែបើកភ្លើងខៀវ ដោយពុំមានកាតខ្លាចញញើត ពីអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីនោះទេ។ជារៀងរាល់ថ្ងៃគេសង្កេតឃើញ មានការដឹកជញ្ជូនឈើដោយខុសច្បាប់ ចេញពីភូមិខោស ភូមិព្រះអាទិត្យ ក្នុងមួយថ្ងៃចាប់ពី១៥ទៅ២០គ្រឿង សស្រាប់កាឡេថង និងរថយន្តបុកស័រ រថយន្តកូេរ៉ ក្នុងនោះគេឃើញមានសមត្ថកិច្ច និងកងកម្លាំងមួយ. ចំនួនចងអង្រឹងដេកចាំយកលុយ ដោយមិនខ្វល់ពិការបង្ក្រាបនោះទេ។
ជាក់ស្តែងរថយន្តបុកស័រមួយគ្រឿង ត្រូវបានគេស្គាល់ឈ្មោះ តាដុង ជាកម្មសិទ្ធ បានដឹកឈើ ប្រណិតប្រភេទឈើតាប់ តែត្រូវបានលោក. អែម ប៊ុនហេង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ និងលោក ឈាង វុទ្ធី មន្ត្រីបរិស្ថានស្រុក រួមទាំងមន្ត្រីក្រោមឱវាទ បានឃាត់រថយន្តបុកស័រ មួយគ្រឿង ខណ:ពេលដែលកំពុងតែធ្វើសកម្មភាពដឹក ជញ្ជូនដោយខុសច្បាប់់ ហើយនាំយកវត្ថុតាងទាំងអស់ ទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ។
តាមការសង្កេតមើល ការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋបាលព្រៃឈើ ហាក់បីដូចជាមិពេញចិត្តក្នុងការ ឃាត់រថយន្តបុកស័រដែលពោពេញទោដោយឈើប្រណិតនៅលើរថយន្តនោះទេ ដោយសារតែត្រូវ បានគេដឹងថា ថៅកែឈើ. ឈ្មោះ តា ដុង នេះចងសម្ព័ន្ឋមេត្រីភាព ជាមួយសមត្ថកិច្ចមេព្រៃ ហើយធ្លាប់ទទួលបានលាភស្ការ:ទៀតផងនោះ ធ្វើឲ្យសមត្ថកិច្ចជំនាញ និងអ្នកមិនជំនាញ មានការទើសទាល់ ធ្វើសកម្មភាពរុញរា អេះអុញ ដូចចិត្តមិនចង់បង្ក្រាប តែត្រូវបានអ្នកសារព័ត៌មានតាមដាន សកម្មភាពអនុវត្តច្បាប់ ទើបបង្ខំចិត្តអូសចូលផ្នែក។ ដោយផន សុខជាតិ




































