​កំលាំង​នគរបាល​ចំរុះ​ខេត្តសៀមរាប​ឃាត់ខ្លួន​យុវជន​៦​នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប​៖ យុវជន​៦​នាក់​ត្រូវបាន​កម្លាំងចំរុះ​របស់​នគរបាល​ខេត្តសៀមរាប​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ពាក់​ព​ន្ធ័​ករណី​ចាត់ចែង​រក្សារ​ទុក​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។​S1170002.MP4_snapshot_00.03_[2015.08.04_23.07.34]ហេតុ​ការបង្ក្រាប​នេះ​នៅវេលា​ម៉ោង​០៣​និង​៣០​នាទី​នៅ​ថ្ងៃទី​០៤​ខែសីហា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​និង​ខេត្តសៀមរាប​។​
សមត្ថកិច្ច​ចំរុះ​ចុះបង្ក្រាប​មានកំ​លាំង​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ដោយមាន​ការចូល​រួមជាមួយ​កំលាំង​អ​ន្តា​គម​ន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង​កំលាំង​អ​ន្តា​គម​ន៍​របស់​អធិការដ្ឋាន​នគរបាល​ខេត្ត​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ​។​
ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​និង​ដកហូត​សារធាតុ​ញៀន​ព្រមទាំង​វត្ថ​តាង​មួយចំនួន​ក្នុងនោះ​ជនសង្ស័យ​ទី​១ មានឈ្មោះ​កែវ សុ​បិ​ន្ត ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ស្វាយប៉ោ ឃុំ​អូ​ចារ ស្រុក​ខេត្តបាត់ដំបង​ឃាត់ខ្លួន​ម៉ោង​១១​និង​៤០​នាទី ទី​២​ឈ្មោះ​សោម ភា​រ៉ា ហៅ​សង់​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​រត់​ម៉ូ​ឌុប​មាន​ទីលំនៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ឃាត​ខ្លួន​នៅ​ម៉ោង​១២​និង​១០​នាទី ទី​៣​ឈ្មោះ​ជា សុ​វឌ្ឍន៍ ហៅ​តាក់ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​រត់​ម៉ូ​ឌុប​ទី​លំ ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ឃាត់ខ្លួន​នៅ​ម៉ោង​១២​និង​៤០​នាទី ទី​៤​ឈ្មោះ ជា ច​ន្ច័​ណា​រិ​ទ្ធិ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​នៅផ្ទះ​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ទី​៥​ឈ្មោះ​សោម ភី​រុំ ហៅ​សុ​យ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​នៅផ្ទះ​ទីលំនៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ទី​៦​ឈ្មោះ រិ​ន ផាន្និត ហៅ​បិ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​គ្មាន​មុខរបរ ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយស​ង្គំ​ក្រុង​សៀមរាប​។​អ្នក​ទាំង​៦​នាក់​នេះ​ចោទ​ពីបទ​រក្សាទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​2
លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា​វត្ថុតាង​ដកហូត​បាន ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក​ស្មាស់ ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​១០​កញ្ចប់ ស្មើ​និង​១,០ ក្រាម​និង​ម្សៅ​ពណ៌​ផ្កាឈូក​១​កញ្ចប់​ស្មើ​និង​០,១​ក្រាម ទូរ​សព្ទ័​ចំនួន​៦​គ្រឿង ដាវ​ដែក​ចំនួន​១​ដើម និង​ដែក​ទីប​១​ដើម​។​
លោក​វរសេនីយ៍ទោ​បាន​បន្តថា​ជនសង្ស័យ​ទាំង​៦​នាក់​និង​វត្ថុតាង​ត្រូវបានធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​សៀម​រា​នៅ​ថ្ងៃទី​០៥​ខែសីហា​ឆ្នាំ​២០១៥​នេះ​៕WP_20150805_007​ដោយ ខេង ឧ​ត្ត​ម​