អភិបាលខេត្ត​=​មន្ត្រី​ទាំងអស់​ឲ្យ​មើល​ការបង្កបង្កើន​ផលរប​ស់​ពលរដ្ឋ​ជាសំខាន់​និង​ចុះ​ដល់​មូលដ្ឋាន​

0


​កំពង់ស្ពឺ​=​កិច្ចប្រជុំ​លើ​របាយការណ៍​ប្រចាំខែ​ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​កិច្ចប្រជុំ​សេចក្តីព្រាង​របាយការណ៍​ប្រចាំខែ ស្តីពី​ការអនុវត្ត ការងារ​របស់​រដ្ឋបាល​ខេត្ត ប្រព្រឹត្តទៅ​ព្រឹក​ថ្ងៃទី​០៥​ខែសីហា ឆ្នាំ​២០១៥ នៅ​សាលា​ប្រជុំ​សាលាខេត្ត ក្រោម​អធិបតីភាព លោក អ៊ូ សំ​អួន អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​តាម​បណ្តា អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ផ្តោត​ជាពិសេស​មើល​លើ​ការងារ​ដក​ស្ទូង​របស់​ពលរដ្ឋ​។​11830851_483207945168765_1355563446_n (1)
​ ​
​ ​លោក អ៊ូ សំ​អួន អភិបាល​នៃ​គណៈ​អភិបាលខេត្ត មានប្រសាសន៍ថា ឆ្នាំនេះ​បើតាម របាយការណ៍ បូកសរុប ក៏ដូចជា​ទិដ្ឋភាព​ជាក់ស្តែង ការបង្ករ បង្កើន​ផល​ឆ្នាំនេះ បាន​លឿន​ជាង​រាល់​ឆ្នាំ ដោយហេតុថា​ប្រជាពលរដ្ឋ​បាន កែប្រែ​ទម្លាប់ ពី​ស្ទួ​ង​ធម្មតា មក​ធ្វើ ស្រែពង្រោះ​វិញ​។​
​អភិបាលខេត្ត​មានមតិ​សង្កត់ធ្ងន់​ទៀតថា​មន្ត្រី​រួម ក្រុង​ស្រុង​ទាំងអស់​ត្រូវ​ចុះ មើល ទឹក​តាម​បណ្តា​ប្រឡាយ​មេ ប្រឡាយ​រង នានា តាម​ទំនប់​ស្ទាក់​ទឹក ដែលមាន​នៅតាម​ស្រុក​របស់ខ្លួន​ជាប្រចាំ ត្រូវ​ជួយ​សម្រួល រវាង​អ្នក មាន​ដីស្រែ​ជិត​ប្រព​ន្ធ័​ទឹក និង​មាន​ដីស្រែ​នៅ​ឆ្ងាយ ពី​ប្រ​ភ​ទឹក ធ្វើយ៉ាងណា ឲ្យ​ពួក គាត់ បាន​ប្រើប្រាស់​ទឹក និង​បង្កបង្កើនផល​បាន​គ្រប់គ្នា​។​
​មួយផ្នែក​ទៀ​មើល​ចំពោះ​ផ្លូវ ថ្នល់ លោក លោកស្រី​មន្ត្រី​ជំនាញ អភិបាល ក្រុង ស្រុក និង​មន្ទីរ​ពាក់​ពន្ធ ត្រូវ​មើល​ដី​ដែល ជ្រុះ​ឬ​ខ្សាច់​រាយប៉ាយ តាម​ដងផ្លូវ ពី​រថយន្ត​ដី ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​អ្នកដំណើ​ទទួលរង​គ្រោះ ថ្នាក់ ទាំង នេះ​តើន​ណា ជា​អ្នកទទួលខុសត្រូវ​?​ជាពិសេស​តាមផ្លូវ​លំ​ដែល ពលរដ្ឋ​កំពង់​បង្កបង្កើនផល​នាំ​ឲ្យ​សន្ទូង​របស់​បងប្អូន​ប្រជាពលរដ្ឋ អាក់អន់ ចិត្ត​។ និង​ត្រូវ​មើល​ចំពោះ​អ្នកលក់ដូរ​លើ​ដងផ្លូវ​ជាតិ​៣ ផ្លូវ​៤១ និង​ផ្លូវ ផ្សេងៗ អភិបាល ក្រុង ស្រុង ត្រូវ​ចុះ​ណែនាំ​ដល់​អ្នក លក់ដូរ​មិន យក​ចំណី ផ្លូវ ធ្វើជា​កន្លែង​លក់ ដូរ ឬ​ធ្វើ​អាជីវកម្ម ជាហេតុ​ធ្វើ​ឪ្យ​ផ្លូវ​រួម​តូច បង្ក​ដល់​ការអភិវឌ្ឍ​ន៏​ផង​និង​បង្ក​ឲ្យ មាន​គ្រោះថ្នាក់ ចរាចរណ៍​ផង ។ អភិបាលក្រុង ស្រុង មន្ទីរ​ពាក់​ពន្ធ​ត្រូវ​ចាត់ វិធានការ ជាបន្ទាន់​ចំពោះ​ភាព អកម្ម​នាពេល​កន្លងមក​។​DSC02657
​លោក​អភិបាល​ក៏បាន​លើកយក បញ្ហា​ផ្សារ​កំពង់ស្ពឺ មន្ទីរ​សេដ្ឋកិច្ច និង​ហរិញវត្ថុ ត្រូវ​ពិនិត្យមើល និង​ចាត់វិធានការ ចំពោះ​ក្រុមហ៊ុន​វិនិយោគ ហោ​យាន ឡើងវិញ ព្រោះ​រយៈកាល​កន្លងទៅ ក្រុមអាជីវករ​លក់ដូ​រ​ក្នុង​ផ្សារ មួយ​នេះ ចេះតែមាន​បញ្ហា​ជា ក្រុមហ៊ុន​ជា​បន្តបន្ទាប់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង​ទំនុកចិត្ត​មកលើ​អាជ្ញាធរ​ដែល​បាន​ប្រឹងប្រែង​ស្តា​គ្រប់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ក្នុង​ខេត្ត​ឲ្យ​មាន​ភាពល្អប្រសើរ​ជាង​មុន ។​និង​បាន​ដាស់តឿន​មន្ទីរ​ពាក់​ពន្ធ​ត្រូវ​ចុះ​ពិនិត្យ ជន​អន្តោ​ប្រវេ​ស ដែល​កំពុង​លាក់ខ្លួន​រកស៊ី ខុសច្បាប់ នៅតាម​ដំបន់​ទេសចរណ៍ ទីប្រជុំ ជន និង​កន្លែង​ផ្សេងៗ​ទៀត​៕