កា​រ៉ា​ស់​សាំង​អត់​ច្បាប់​បាន​សាងសង់​ទាំង​បំពាន​អាជ្ញា​មានការ​ឃុបឃិត​គ្នា​

0

​ខេត្តកំពង់ធំ ៖ កា​រ៉ា​ស់​សាំង​អត់​ច្បាប់​មួយកន្លែង បាន​សាងសង់​ទាំង​បំពាន ទោះជា​ត្រូវបាន​ហាមឃាត់ និង ជំទាស់​ពី​ក្រសួង​រៀបចំ​ដែនដី និង​មន្ទីរ​សូ​រិ​យោ​ដី​នគររូបណីយកម្ម និង​សំណង់​ខេត្តកំពង់ធំ យ៉ាងណាក្តី ក៏ កា​រ៉ា​ស់​សាំង​នេះ នៅតែ​សាងសង់​ជា​បន្តបន្ទាប់ ដោយ​ឥត​ខ្លាចញញើត​សូម​ម្បី​តែ​បន្តិច​ឡើយ ។​

​កា​រ៉ា​ស់​សាំង​ដែល​កំពុងតែ​ដំណើរការ យ៉ាង​រលូន​នេះ ត្រូវបាន​សាងសង់​បាន ៩០​ភាគរយ ស្ថិតនៅ​ភូមិ វាំង ឃុំ តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ យោងតាម​ការ ឆ្លើយបំភ្លឺ​របស់លោក សុង ស៊ាំ​ង ភេទ ប្រុស ជា​ម្ចាស់កា​រ៉ា​ស់​សាំង បាន​ឲ្យ​ដឹងថា លោក​សាងសង់​កា​រ៉ា​ស់​សាំង​នេះ គឺ​ស្រេច​តែ​លោក ពេជ្រ សុធា អភិបាល ស្រុក​សន្ទុក ព្រោះ​ការងារ​រត់ការ បានប្រគល់​អភិបាលស្រុក​ជា​អ្នក​រត់ការ ទាំងអស់​ទោះជា​មាន​ហេតុ​ការ ផ្អាក​ឬ​មិន​ផ្អាក​ក្តី លោក អភិបាល​ជា​អ្នកទទួលខុសត្រូវ ចំណែក​ឯកសារ​ដែល​បាន​សុំ​ពី​ភូមិ ឃុំ ស្រុក​នោះ គឺ​បានប្រគល់​ឲ្យ​លោក ពេជ្រ សុធា អភិបាលស្រុក​ជា​អ្នក​រក្សាទុក ។​ ​

លោក ពេជ្រ សុធា អភិបាលស្រុក​សន្ទុក បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​បាន​បញ្ជូន​ឯកសារ​ទៅ​មន្ទីរ​សូ​រិ​យោ​ដី ខេត្ត តែ​ត្រូវបាន​មន្ទីរ​បដិសេធ​មិនបាន​អនុញ្ញាតិ​កា​រ៉ា​ស់​សាំង​នោះទេ លោក​បាន​បន្ត​ថាបើ​ហាមឃាត់​សូម​ឲ្យ​ហាមឃាត់​ទាំងអស់​ទៅ ព្រោះ​កន្លែង​លក់​សាំង​នៅ​ទីប្រជុំ​ជននេះ សុទ្ធតែ​មិនមាន​ច្បាប់ ទាំងអស់ តែបើ​ឲ្យ​ផ្អាក​ធ្វើ​ម្តេច​និង​កើត ព្រោះ​អង្ករ​ក្លាយជា​បាយ​ទៅហើយ ក្នុងនាម​ខ្ញុំ​ជា​អាជ្ញាធរ ត្រូវតែ​យោគ យល់​ចំពោះ​ប្រជាពលរដ្ឋ ។​

​លោក ឌិ​ត ធន ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា កា​រ៉ា​ស់​សាំង របស់លោក សុង ស៊ាំ​ង មូលហេតុ​ដែល​មិនបាន​ទទួលបាន​ច្បាប់ អនុញ្ញាតិ​ឲ្យ​សាង់សង់ ដោយសារតែ កា​រ៉ា​ស់​សាំង​ជាប់​និង​វត្ត​អារាម ពាក​ព័​ន្ឋ​នឹង​របង​វត្ត ទីធ្លា​ដី​តូចចង្អៀត នៅ​កន្លែង​ទីប្រជុំជន ជាប់​ផ្ទះ​របស់​ប្រជាពលរដ្ឋ អាច​បង្ក​រម​ហានិភ័យ បាន​គ្រប់ពេលវេលា ទីតាំង​មិន​អំណោយផល​ក្នុងការ​សាងសង់ កា​រ៉ា​ស់​សាំង ទើប​ក្រសួង និង​មន្ទីរ​មិន​ចេញ ច្បាប់​អនុញ្ញាតិ​ឲ្យ​ចំណែក​លោក អភិបាលស្រុក​អ្នក​អនុញ្ញាតិ គឺ​លោក ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ Image40 Image41 Image42