​ស្រវឹង​បង្ក​ហឹ​ង្សា​ក្នុង​គ្រួសារ​ដុត​ផ្ទះ​បោក​ទូរទស្សន៍​ចោល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

0

​ខេត្តកំពង់ឆ្នាំង​៖​បុ​រ​ស្រវឹង​ជោកជាំ​ម្នាក់​បាន​បង្ក​អំពើ​ហឹ​ង្សា​នៅក្នុង​គ្រួសារ ខឹង​ប្រពន្ធ​ជេរ​ស្តី​
​តាម​ទូរ​សព្ទ័ ហៅ​អោយ​ត្រឡប់មកផ្ទះ​ក្នុងពេល​កំពុង​ផឹក មកដល់​ផ្ទះ​ក៏បាន​ដុត​ផ្ទះ​ខ្លួនឯង និង​ទៅ​បោក​ទូរទស្សន៍​១៤​អ៊ី​ញ ១​គ្រឿង​របស់​ម្តាយក្មេក​ចោល ត្រូវបាន​សមត្ថកិច្ច​នគ​របា​
​ល​ក្រុង​កំពង់ឆ្នាំង​តាម​ចាប់​ឃាត់ខ្លួន​ទាំងយប់​។​ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​៨​និង​១០
​នាទី ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖
​បុរស​បង្ក​ហឹ​ង្សា​ខាងលើនេះ​ឈ្មោះ ជា សុខ​ហេង អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិត​ប្រាក​
​ដ និង​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន មាន​ប្រពន្ធ​ឈ្មោះ ម៉ុង ធី អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​DSC07298
​ ​មុនពេល​កើតហេតុ​បុរស​នេះ​បាន​ចេញពីផ្ទះ​ទៅ​ផឹក​ជាមួយ​មិត្ត​ភ័​ក្រ​៣​នាក់ តាំងពី​ម៉ោ​
​ង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​៨​យប់ ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៥ អស់​ស្រា​តា​ប៉ែ ២​លីត្រ និង​
​បី​យ៉ែ ១​កេះ​ស្រវឹង​ជោគជាំ​។​នៅក្នុងពេល​ស្រវឹង ប្រពន្ធ​ក៏បាន​ទូរ​សព្ទ័​ជេរ​ថា តើ​នៅ​ច្រាស់​
​ជ្រាំ​ពេលណា​ទៀត​ទើប​មក​ផ្ទះ​វិញ​។​ខណៈនោះ​បុរស​នោះបាន​ខឹង ចេញពី​វង់​ផឹក​ដើរ​ត្រឡប់មកផ្ទះ​វិញ​នៅ​ម៉ោង​៨​យប់ ក្នុង​បំណង​មក​វាយ​ប្រដៅ​ប្រពន្ធ​ដែល​ជេរប្រទិច​រូបគេ​។​DSC07300
​ ​លុះ​ពេលមកដល់​ផ្ទះ ប្រពន្ធ​បានដឹងខ្លួន​ខ្លាច​ប្តី​វាយ ក៏បាន​រត់​ពួន​ក្នុងព្រៃ​ក្បែរ​ផ្ទះ ពេ​
​ល​បុរស​នោះ​រកប្រពន្ធ​មិនឃើញ ក៏បាន​ទាត់​ទៀន​មួយ​ដើម​ដែល​កំពុង​ដុត​បំភ្លឺ​នៅលើផ្ទះ​
​ក្បែរ​វាំងនន ក៏​ធ្វើអោយ​ភ្លើងទៀន​នោះ​ឆាបឆេះ​វាំងនន និង​រាលដាល​ឆេះ​ជញ្ជាំង​ផ្ទះស្លឹក​អស់​មួយ​ជំ​ហៀ​ង បាន​អ្នកស្រុក​និង​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់ ដោយ​នាំគ្នា​កាប់​ជញ្ជាំង​ផ្ទះ​
​ស្លឹក​នោះ​ទម្លាក់​មក​ដី​។​បន្ទាប់មក​បុរស​នោះបាន​ទៅរក​ប្រពន្ធ​នៅផ្ទះ​ម្តាយក្មេក ឈ្មោះ គឹម​
​ណែវ អាយុ​៥៥​ឆ្នាំ ដែល​នៅក្នុង​ភូមិ​ជាមួយ ពេល​សួររក​ប្រពន្ធ​អត់​ឃើញ ខឹង​ចិត្ត​ក៏​ចាប់​
​ទូរទស្សន៍​១៤​អី​ញ មួយគ្រឿង​របស់​ម្តាយក្មេក​កំពុងតែ​មើល​បោក​កំទេចចោល​ម៉ត់​តែម្តង​។​DSC07302
​ ​ក្រោយពេល​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ក៏បាន​អន្តរា​គម និង​ចាប់​ជនបង្ក​ហឹ​ង្សា​នាំមក​
​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​តាម​និតិ​វិធី​។​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥ ជនបង្ក​អំពើ​ហឹ​ង្សា​ដុត​ផ្ទះ​ខ្លួនឯង និង​បោក​ទូរទស្សន៍​ម្តាយក្មេក ត្រូវបាន​សមត្ថកិច្ច​នគ​របាល​
​ក្រុង​កំពង់ឆ្នាំង បញ្ជូន​សំណុំរឿង​និង​វត្ថុតាង​ទៅ​ស្នា​ង​ការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​បន្ត​.