ពលក​ខ្មែរ​ម្នាក់​បាន​ស្លាប់​ក្នុង​ដី​ថៃ​ថៅកែ​សៀម​សង​បួន​មឺ​ន​បាត​ដើម្បី​បញ្ចប់រឿង​ ​ប៉ោយប៉ែត​

0

​កម្មក​សំណង់​ម្នាក់​បាន​ស្លាប់​ក្នុង​ដី​ថៃ​ដោយសារ​ដែក​ធ្លាក់​ពីលើ​ក្រោយពេល​កើតហេតុ​សាកសព​ជនរងគ្រោះ​ត្រូវបាន​អាជ្ញាធ​រ័​ថៃ​ប្រគល់អោយ​បងប្អូន​យកមក​ស្រុកកំណើត​វី​ញ​ឯ​ថៅកែ​ដែលជា​ម្ចាស់​សំណង់​វី​ញ​នោះបាន​សង​សំណង​ចំនួន​បួន​ម៉ឺន​បាត​ជូន​ក្រុមគ្រួសារ​សព​សម្រាប់​យក​ទៅធ្វើ​បុណ្យ​មើលទៅ​វា​ដូចជា​ថោក​ខ្លាំងណាស់​សម្រាប់​ជីវិត​ពលក​ខ្មែរ​ម្នាក់​ដែល​បាន​ស្លាប់​ក្នុងពេល​បំពេញការងា​អោយ​ថៅកែ​ថៃ​នោះ​។​IMG-20150805-WA0004
​ក្នុង​ហេតុ​ការ​ខាងលើ​នោះ​គឺ​កើតមាន​នៅក្នុង​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៥​នេះ​នៅ​ចំណុច​ក្រុង​ថេប​ប្រទេស​ថៃ​តែម្តង​ខ​ណះ​ដែល​ជនរងគ្រោះ​កំពុង​ធ្វើ​សំណង់​ក្នុង​អាគា​ជាន់​ទី​បី​ហើយ​ត្រូ​ជាង​កាត់​ដែក​លើ​ជាន់​ទី​៩​បណ្តាលអោយ​ដែក​របូត​ធ្លាក់​មកលើ​ក្បាល​ជនរងគ្រោះ​តែម្តង​សព​នោះបាន​មកដល់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ម៉ោង​៨៣០​នាទី​យប់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៥​នេះ​នៅ​ចំណុច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តែម្តង​។​
​លោក​ជុ​ត​ចំរើន​អាយុ​៣៦​ឆ្នាំ​ត្រូវជា​បងប្រុស​បង្កើត​រប​ស់​សាកសព​ឈ្មោះ​ជុ​ត​សុ​ខំ​អាយុ​៤២​ឆ្នាំ​បានអោយដឹងថា​ជនរងគ្រោះ​រស់នៅ​ភូមិ​ប៉ា​ដាក​ឃុំ​រស្មី​សង្ហារ​ស្រុក​រត​ណះ​មណ្ឌល​ខេត្តបាត់ដំបង​ហើយ​ទៅធ្វើ​ពល​កបាន​ចំនួន​៥​ខែ​ប៉ុណ្ណោះ​ហើយក​ត្រូវស្លាប់​ដោយសារ​ដែក​ធ្លា​ក់លើ​តែម្តងទៅ​លោក​បាន​បន្តទៀតថា​ក្រោយពេល​កើតហេតុ​ថៅកែ​សៀម​ជូន​សំណង​ជា​លុយ​ចំនួន​បួន​មុ​ឺ​ន​បាត​សម្រាប់​អោយ​យកមក​ធ្វើបុណ្យ​បើ​ទួ​ស​ជា​គាត់​សំលុយ​បន្ថែម​លើសពី​បួន​មឺ​ន​ទៀ​តក៍​គេ​មីន​អោយ​ដែរ​។​