រថយន្ត​ក្រុមហ៊ុន​ដឹកឈើ​ចូល​ក្រុង​សៀមរាប​ជាច្រើន​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ធ្វើការ​ឆែកឆេរ សង្ស័យ​ដឹក​លើស​

0

​ខេត្តសៀមរាប ៖ រថយន្ត​ធុន​យ​ក្យ​ដឹកឈើ​របស់​ក្រុមហ៊ុន​តាំង​អៀង​គ្រុប ដឹក​មកពី​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​ឆ្លងកាត់​ខេ​ត្ត​កំពង់ធំ ឆ្ពោះ​ចូលមក​ចែកចាយ​តាម​ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​សៀមរាប ដោយមាន​ការសង្ស័យថា រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​នោះ​អាច​ដឹក​លើស​ចំណុះIMG-20150805-WA0034 ក្នុង​ច្បាប់​អនុញ្ញាត​របស់​រដ្ឋបាល​ព្រៃឈើ ដែល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចំរុះ ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បានឱ្យ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​រក​បេ​សេ តែ​ផ្ទុយទៅវិញ​ការចុះ​ឆែកឆេរ​នោះ​ត្រូវបាន​បញ្ចប់​ទៅវិញ បន្ទាប់ពី​រថយន្ត​ដឹកឈើ​ទាំងនោះ ដឹក​គ្រប់​ចំនួន​ច្បាប់​។​
ហេតុការណ៍​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យរ​ថ​យន្ត​ធុន​យ​ក្យ​ដឹកឈើ​របស់​ក្រុមហ៊ុន​តាំង​អៀង​គ្រុប​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥​ស្ថិត​នៅមុខ​ដេប៉ូ នូ តូច ក្នុងភូមិ ជន្លង់​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
តាម​ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់ថា​នៅ​ល្ងាច​ថ្ងៃទី​០៥​ខែសីហា​ឆ្នាំ​២០១៥​នេះ​ថា ដោយមាន​អ្នក​រាយ​ការ​មក​សមត្ថកិច្ច​នគ​របាល​សេដ្ឋកិច្ច​ខេត្តសៀមរាប​ថា ឃើញ​មាន​រថយន្ត​ក្រុមហ៊ុន​ដឹកឈើ ចូល​យប់មិញ​ថ្ងៃទី​០៤​ខែសីហា ក្នុង​ក្រុង​សៀមរាប​មាន ចំនួន​១០​គ្រឿង ទើប​សមត្ថកិច្ច​បា​នស​ហ​ការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាគង ដោយមាន​ការបញ្ជា​ផ្ទាល់​ដោយ​តំណាង​អយ្យការ​។IMG-20150805-WA0032 ប្រភព​បន្តថា លទ្ធផល​ដែល​មក​ចុះ​ត្រួតពិនិត្យ​នេះ​មិន​ទទួលបាន​ជោគជ័យ​នោះទេ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​ដឹកឈើ​គ្រប់​ចំនួន​ហើយ​មានច្បាប់​បេ​សេ​ថែម​ទៀតផង​(​ក្នុង​ច្បាប់​បេ​សេ​មាន​ចំនួន​២១​ម៉ែត្រគូប​)​ដូច​នៅក្នុង​ច្បាប់​របស់​រដ្ឋបាល​ព្រៃឈើ​ដែរ​។ ប្រភព​បាន​បន្ថែមថា កន្លងមក​កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​ទៅតាម​ដេប៉ូ ភេ​ម​ផាត់ ដេប៉ូ ហាក់ ឡាយ ឃើញ​មាន​លើស​ច្បាប់​មួយចំនួន រួច​ប្រគល់ឱ្យ​ជំនាញ​ចាត់ការ​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​។ ប្រភព​បាន​បញ្ជាក់ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​និង​ចុះ​ត្រួតពិនិត្យ បន្តទៀត​ឲ្យ​ដូច​ភ្លៀងរលឹម​។ ចំណែក​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់ថា ការចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​នោះ​ខាង​សមត្ថកិច្ច​បាន​ចូលរួម​សហ​ការចុះពិនិត្យ​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​មួយចំនួន​ដែល​ដឹក​យកមក​លក់​ឱ្យ​ដេប៉ូ​នៅក្នុង​ក្រុង​សៀមរាប តែ​ការពិនិត្យ​នោះ​មិនមាន​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ ព្រោះ​ក្រុមហ៊ុន​របស់គេ​មានច្បាប់​បេ​សេ​គ្រប់​ចំនួន​របស់​រដ្ឋបាល​ព្រៃឈើ​ត្រឹមត្រូវ មិនមាន​លើស​ដូច​ការដែល​អ្នក​ទាំងនោះ​រាយ​ការ​ទេ​។IMG-20150805-WA0033
គួរ​រំលឹក​ផងដែរ​ថា គេ​សង្កេតឃើញ​រថយន្ត​ធុន​យ​ក្យ​ជាច្រើន​ដឹកឈើ​របស់​ក្រុមហ៊ុន​មួយចំនួន​ចេញពី​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​,​ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រុក​ចូលមក​ចែកចាយ​នៅក្នុង​ខេត្តសៀមរាប តែ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​របស់​មេព្រៃ​ធ្វើការ​ឆែកឆេរ​តែមួយ​ឡាន ដូច្នេះ​ក្រុម​ពលរដ្ឋ​បាន​ទៅ​ឈរ​មើល ដាក់​ការសង្ស័យថា ប្រហែលជា​ត្រូវរ៉ូវ​ជាមួយ​រថយន្ត​របស់​ក្រុម​ផ្សេង​ហើយ​មើលទៅ​? ចំណែក​ក្រុម​ឈ្មួញ​ដុះ​ស្លែ​មួយក្រុម​ប្រចាំខេត្ត​សៀមរាប​មានឈ្មោះ ទូច ចាន់ ថុ​ន (​ហៅ​វ៉ា​)​និង​ឈ្មោះ (​ចាន់ ណា​) សម្រុក​ចូលមក​ចែកចាយ​នៅក្នុង​ខេត្តសៀមរាប​តាមរយៈ​រថយន្ត​កែឆ្នៃ មានការ​ខូចខាត​ផ្លូវ​ជាច្រើន​កន្លែង មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​ធ្វើការ​ហាមឃាត់​ឬ​ពិន័យ​ទៅតាម​ច្បាប់​ឡើយ​ជាពិសេស ខាង​មន្ទីរ​សាធារណៈ​ការដឹកជញ្ជូន​ខេត្តសៀមរាប​និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ៕IMG-20150805-WA0030 ដោយ ខេង ឧ​ត្ត​ម​