គណកម្មាធិការ​ទី​៩​ខាង​រដ្ឋសភា​ចុះមក​ស្វែងយល់​ការងារ​មួយចំនួន​របស់​មន្ទីរ​ក្នុង​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​ល្ងាច​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៥​នា​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​គ​ណះ​ក​ម្មា​ធិ​ការ​ទី​៩​ខាង​រដ្ឋសភា​បាន​ចុះមក​ស្វែងយល់​អំពី​ការងារ​មួយចំនួន​របស់​មន្ទីរ​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​មន្ទីរ​ឧស្សាហកម្ម រ៉ែ​និង​ថាមពល ទូរគមនាគមន៍ ប្រៃសនីយ៍ ពានិជ្ជកម្ម និង​ដែនដី​នគរូបនីយកម្ម និង​សំណង​។​ពី​ធី​នេះ​មានការ​ចូលរួម អ្នកស្រី និ​ន​សា​ផុន ប្រធាន​គណកម្មាធិការ​ទី ៩​នៃ​រដ្ឋសភា លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​លី​សារី​អភិបាលរង​ខេត្ត​បន្ទា​មានជ័យ និង​image (2)ប្រធាន​មន្ទីរ​ជាច្រើន​នាក់​ទៀត​។​លោក​គឹម​សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​ឡើង​អាន​របាយការណ៍​អំពី​សកម្មភាព​ការងារ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថា​ផ្អែក​តាម​ការអនុវត្តន៍​ក​ម្ម​វិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋ​ភាក៍​ដូចជា​ទិសដៅ​ការងារ​របស់​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ព្រមទាំង​អាជ្ញាធរខេត្ត​ក្នុងការ​ចូលរួមចំណែក​យ៉ាងសកម្ម​ដើម្បី​ឲ្យ​ការអនុវត្តន៍​មាន​ភាពរលូន​និង​កាន់តែ​ល្អប្រសើរ​នោះ​លោក​បានធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​តាម វុ​ទ្យុ​ជាច្រើនលើក​និង​នៅតាម​កាសែត ទូរទស្សន៍​ជាដើម​។​លោក​គឹម​សុវណ្ណ​បាន​និយាយ​បន្តទៀតថា​កន្លងមក​ម​ន្ត្រី​របស់imageលោក​បានធ្វើកា​រ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅតាម​វិទ្យាល័យ​មង្គល​បូរី​ដោយ​មន្ទីរ​ទំនាក់ទំនង​សភា​ព្រឹទ្ធ​ភា​និង​អធិការកិច្ច​អ្នកចូលរួម​មាន​ចំនួន​៤៥០​នាក់​និង​បាន​ពិនិត្យ​យានយន្ត​ជួសជុល​កែច្នៃ​យានយន្ត​នៅក្នុង​ស្រុក​មង្គល​បូរី​បានជា​ច្រើន​កន្លែង​និង​បាន​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​ទៀតផង​។​លោក​បាន​បន្តទៀតថា​មន្ត្រី​របស់លោក​បាន​image (1)បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្នុង​ក្រុង​សិរីសោភ័ណ ស្រុ​ស្វាយចេក និង​ស្រុក​ថ្មពួក​របស់​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​ចំនួន​៦​វគ្គ​មាន​មនុស្ស​ចូលរួម​ចំនួន​៦០៨​នាក់​ក្នុងនោះ​មាន​លោកគ្រូ​និង​អ្នកគ្រូ​វិទ្យាល័យ​ចំនួន​១៥៦​នាក់​អនុវិទ្យាល័យ​៦២​នាក់​បឋមសិក្សា​ចំនួន​២៤១​នាក់​បូលីស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ សង្កាត់​១១១​នាក់​មន្ត្រី​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ចំនួន​៣៨​នាក់​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នោះបាន​ផ្តល់​មួក​សុ​វត្តិភាព​ចំនួន​៦០៨​នាក់​ទៀតផង​៕