ខេត្តសៀមរាប៖ មនុស្ស៦នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគឿងនៃស្នងការខេត្ត បញ្ជូនខ្លួនទៅតុលាការពាក់ពន្ធ័ករណីចាត់ចែងរក្សារទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ហេតុការចុះបង្ក្រាបករណីគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង០៣និង៣០នាទីថ្ងៃទី០៥ខែសីហាឆ្នាំ២០១៥នៅចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។លោកវរសេនីយទោអ៊ុំសាអាតនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា ដោយមានការចូលរួមជាមួយកំលាំងអន្តាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងកំលាំងអន្តាគមន៍របស់អធិការដ្ឋាននគរបាលខេត្តនិងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ទើបឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់រួចបញ្ជូនមកកាន់ការិយាល័យដើម្បីធ្វើការសួរនាំ។លោកបន្តថា ជនសង្ស័យ៦នាក់មានទី១/ឈ្មោះកែវ សុបិន្ត ភេទប្រុសអាយុ២៤ឆ្នាំមុខរបរគ្មាន(ជួញដូរ)ទីលំនៅភូមិស្វាយប៉ោ ឃុំអូចារ ស្រុក/ខេត្តបាត់ដំបង(ឃាត់ខ្លួនម៉ោង១១និង៤០នាទី) ទី២/ឈ្មោះសោម ភារ៉ា ហៅសង់ ភេទប្រុសអាយុ២១ឆ្នាំមុខរបររត់ម៉ូតូឌុប(ជួញដូរ)មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប(ឃាត់ខ្លួននៅម៉ោង១២និង១០នាទី) ទី៣/ឈ្មោះជា សុវឌ្ឍន៍ ហៅតាក់ ភេទប្រុសអាយុ១៩ឆ្នាំមុខរបររត់ម៉ូតូឌុប(ចាត់ចែងរក្សារទុកឱ្យប្រើប្រាស់)មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបឃាត់ខ្លួននៅម៉ោង១២និង៤០នាទី ទី៤/ឈ្មោះ ជា ចន្ច័ណារិទ្ធិ ភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិត(ប្រើប្រាស់)រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនិងទី៥/ឈ្មោះសោម ភីរុំ ហៅសុយភេទប្រុសអាយុ២២ឆ្នាំមុខរបរមិនពិត(ចាត់ចែងឱ្យប្រើប្រាស់)ស្នាក់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំក្រុងសៀមរាបនិងទី៦/ឈ្មោះ រិន ផាន្និត ហៅបិ ភេទប្រុសអាយុ១៦ឆ្នាំគ្មានមុខរបរមិនពិត(ប្រើប្រាស់)ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយសង្គំក្រុងសៀមរាប។លោក ក្រោយពីសួរនាំរួចកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានៈ ម៉ូតូចំនួន២គ្រឿងម៉ាកស្មាស់,ថ្នាំមេតំហ្វេតាមីន១០កញ្ចប់ មានទម្ងន់ ១,០ ក្រាមនិងម្សៅពណ៌ផ្កាឈូក១កញ្ចប់ទម្ងន់០,១ក្រាម, ទូរសព្ទ័ចំនួន៦គ្រឿង ដាវដែកចំនួន១ដើម និងដែកទីប១ដើមព្រមទាំងឧបករណ៍ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរានៅល្ងាច ថ្ងៃទី០៥ខែសីហាឆ្នាំ២០១៥នេះដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ គឿនវ៉េត




































