ប៉ូលិស​បាន​ជួយ​សម្រួល​ចរាចរ​ណ៏​ដល់​កូនសិស្ស​នៅពេល​ចេញពី​សាលា​ឆ្លងកាត់​ផ្លូវជាតិ​

0

​ខេត្តសៀមរាប​៖ នគរបាល​ចរាចរ​ណ៏​ខេត្ត​បាន​ជួយ​សម្រួល​ចរាចរ​ណ៏​នៅពេលដែល​កូនសិស្ស​ធ្វើដំណើរ​ចេញពី​សាលា និង​ចូល​សាលា​ឆ្លងកាត់​ផ្លូវជាតិ ជាសវាង​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​ណាមួយ​បានកើត​ទ្បើង​​មាន​ជាយ​ក្យ​ថា​ហេតុ​នោះ​។​មន្ត្រីប៉ូលិស​ចរាចរ​ណ៏​ដែល​ប្រចាំ​គោលដៅ​នៅមុខ​ផ្សារលើ​ធំថ្មី​បាន​និយាយប្រាប់​កម្ពុជា​ថ្មី​យើង​ថា នៅ​​ពេលដែល​កូនសិស្ស​ចូល​សាលា ហើយ​និង​ចេញពី​សាលា​ហើយ​ដើរ​ឆ្លងកាត់​ផ្លូវជាតិ​នោះ ក្រុមប៉ូលិស​ច​រា​
​ចរ​ណ៏​របស់លោក​តែង​បាន​ជួយ​ដឹង​ដៃ​ក្មេង​តូច​ស្រី​ប្រុស​ហើយ​ធ្វើ​ការបិទ​ចរាចរ​ណ៏​មួយសន្ទុះ​ដើម្បីអោយ​​កូនសិស្ស​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​នោះ​សិន​។​មន្ត្រីប៉ូលិស​រូបនេះ​បាន​បន្តទៀតថា ជា​រៀងរាល់​ព្រឹក ហើយ​និង​រសៀល​នៅពេលដែល​សិស្ស​ធ្វើដំណើ​DSC_0238
​រ​មកកាន់​សាលារៀន​ហើយ​ឆ្លងកាត់​ផ្លូវជាតិ ជាពិសេស​នៅមុខ​ផ្សារលើ​ធំថ្មី​នោះ​តែម្តង ក្រុមប៉ូលិស​របស់​​លោក​តែងតែ​ជួយ​សម្រួល​ចរាចរ​ណ៏​ដល់​សិស្ស​គ្រប់ពេល​ម៉ោង ដែល​សិស្ស​ចូល​និង​ចេញពី​សាលា​វិញ​ទាំងអស់ ហើយ​ជាពិសេស​ទៅទៀត​នោះ​គឺ​ចំពោះ​ក្មេងស្រី​ប្រុស​តូច​នោះ​តែម្តង ត្រូវបាន​ជួយ​ដឹង​ដៃ​ពួក​គា​​ត់​នៅពេល​ដើរ​ឆ្លងកាត់​ផ្លូវជាតិ​ផងដែរ​។DSC_0236
មន្ត្រីប៉ូលិស​ចរាចរ​ណ៏​នៅ​គោលដៅ​ផ្សារលើ​ធំថ្មី​បាន​បញ្ចា​ក់ថា ដោយមាន​ការចង្អុល​ប​ង្ហា​ពី​លោក​ឃឹម​​ប៊ុន​សុង​អភិ​បាន នៃ​គ​ណះ​អភិបាល​ខេត្តសៀមរាប និង​ពី​សំនាក់​លោក​ឧ​ត្ត​ម​សេនីយ​ទោ សន​ណា​ឌី​ស្នង​​ការ​នគរបាល​ខេត្ត លោក​បាន​អោយកំលាំង​គ្រប់​គោល​នៅក្នុង​ក្រុង​សៀមរាប នៅពេលដែល​សិស្ស​ចូល​សាលា​ក៏​ដូច​ចេញពី​សាលា​ដើរ​ឆ្លងកាត់​ផ្លូវជាតិ ត្រូវតែ​ជួយ​សម្រួល​ចរាចរ​ណ៏​ដល់​កូនសិស្ស ជាសវាង​នៅ​គ្រោះថ្នាក់​ណាមួយ​បានកើត​ទ្បើង​ដល់​ពួកគេ​នោះ​។ នេះ​ស​បញ្ចាក់​អោយឃើញ​ពី​ការយកចិត្តទុកដាក់​ពី​​ថ្នាក់​នាំ​ខេត្ត​ក៏​ដូច​ស្នងការ​នគរបាល​ខេត្ត​ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​កូនសិស្ស​គ្រប់បែបយ៉ាង ហើយ​និង​ធ្វើ​ឧ​ពុក​ម្តាយកូន​សិស្ស​មានការ​សប្បាយ​នៅពេល​ឃើញ​កូន​របស់គាត់​ត្រ​ទ្ប​ប់​មកពី​សាលា​
​វិញ​ដោយ​សុ​វត្តិភាព​។​ដោយ​គឿន​វ៉េ​ត​