​អាជ្ញាធរខេត្ត​ចាត់វិធានការ​អោយបាន​បឹង​ម៉ាត់​ចំពោះ​ណា​មិន​ចូល​បេន​នោះ

0

​ខេត្តសៀមរាប​លោក​ឧ​ញ៉ា​ទុ​ច​សៀ​អ្នក​វិយោគ​ចំណតរថយន្ត​ក្រុង​សៀមរាប​សុំ​ដាក់​លិខិត​អន្តរាគ​ម៏​ចុះ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៥ សុំអោយ​អាជ្ញាធរ​ខេត្តសៀមរាប​ជួយ​ចាត់វិធានការ​អោយបាន​មឺ​ង​ម៉ាត់​ចំពោះ​រថយន្ត​តា​ក់សី​​និង​រថយន្ត​ដឹកទំនិញ តូច ធំ ដែល​ចត​អាណាធិបតេយ្យ​មិន​ព្រម​ចូល​ចត​ចំណត​នៅក្នុង​បុរី​សៀង​ណាំ​។​សាលាខេត្ត​សៀមរាប​បាន ឯ​ភាព​លេខ ៧៤០ សជណ ដោយ​លោក​អភិបាល រង សិន​រុន​ចុះ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ ២០១៥​។​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ សូម​ជម្រាបជូន លោក​អភិបាល នៃ​គ​ណះ​អភិបាល និង​ជា​ប្រធាន​គ​ណះ​បញ្ជា​​ការ ឯ​ភាព​រដ្ឋបាល​ក្រុង​សៀមរាប ជ្រាបថា រយះពេល​កន្លងទៅ​រដ្ឋ​បាល​ខេត្ត​សង្ក​ត​ឃើញថា រថយន្ត​តា​ក់សី រថយន្ត​​ដឹកទំនិញ តូ​ធំ ឈប់​ចត​អាណាធិបតេយ្យ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ចាប់ពី​ចំណុច​ស្វាយ​ធំ ដល់​ចំណុច​ផ្សារលើ​ធំថ្មី​​មិន​ព្រម​ចូល​ចត​ក្នុង​ចំណតរថយន្ត​នៅក្នុង​បុរី​សៀង​ណាំ ជាហេតុ​ធ្វើអោយ​បាត់បង់​សោភ័ណភាព​សណ្តាប់​សាធារណ​
​សុ​វត្តិភាព​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ណ៏​ជាតិ អន្តជាតិ ព្រមទាំង​ប៉ះពាល់​កិត្តិយស​របស់​ខេត្ត ដែលជា​ទីក្រុង​ទេសចរ​ណ៏ វប្ប​ធ​ម៏​ប្រ​វត្ត​សាស្ត្រ និង​ការចូលរ​យម​ប្រ​ទ្ប​ង​ប្រណាំង​ទីក្រុង​ស្អាត​។​
​ដូចនេះ​ដើម្បី​រក្សាបាន​នៅ​សុ​វត្តិភាព សណ្តាប់ធ្នាប់​របៀបរៀបរយ​សា​ធា​រណះ អោយបាន​ល្អប្រសើរ រដ្ឋ​បា​ម​ខេត្ត​​សៀមរាប​សូម​ប្រកល់​ភា​រះ​កិច្ច​ជូន​លោក​អភិបាល នៃ​គ​ណះ​អភិបាល និង​ប្រធាន​បញ្ចា​ការ ឯ​ភាព​រដ្ឋបាល​ក្រុង​សៀមរាប ដឹកនាំ​កំលាំង​សមត្ថកិច្ច​រៀបចំ​ណ្តា​ប់​ថ្នា​ប់​របៀបរៀបរយ និង​ចាត់វិធានការ​លុបបំបាត់​​ចំណត​អាណាធិបតេយ្យ​នៅតាម​ចំណុច​គោលដៅ​សំខាន់ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប​។​លោក​ឧ​ញ៉ា​ទុ​ច​សៀ​អ្នក​វិយោគ​ចំណតរថយន្ត​ក្រុង​សៀមរាប​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​០៥​ខែសីហា​នេះ​​ថា ចំពោះ​ចំណតរថយន្ត​ដែល​គេ​ថា​មាន​បង្កើត​ថ្មី​នោះ​គឺ​គ្មាន​នោះ ពីព្រោះ​គ្មាន​មូលហេតុ​អ្វីដែល​ត្រូវបង្កើត​បាប​ដោយ​គ្មាន​ច្បាប់​នោះ​ត​ទេ​។ តែបើ​រថយន្ត​ចត​អាណាធិបតេយ្យ​កន្លងមក​នោះ​គឺមាន ដោយសារតែ​គេ​ឃើញ​ផ្លូវ​មិត្តភាព​កម្ពុជា ជប៉ុន​នៅ​ធ្វើ​មិនទាន់រួច​នៅ​ទ្បើ​យ ហើយក៏​មិនមែន​តែ​រថយន្ត​តា​ក់សី​ចត​នោះទេ​គឺមាន​តាំង​រថយន្ត​ក្រុង​និង​រថយន្ត​នាក់​ធ្វើដំណើរ​ផងដែរ​។​លោក​ឧ​ញ៉ា​ទុ​ច​សៀ​បាន​បន្តទៀតថា នៅពេល​ប្រមូល​រថយន្ត​តាក់​សី​ចូលក្នុង​បុរី​សៀង​ណាំ​នៅក្នុង​ថ្ងៃទី​០៧
​ខែសីហា​ខាងមុខនេះ​ខ្លាច​តែ​បេន​នោះ​ដាក់​មិន​អស់​ក៏​មិនដឹង​នេះ​ជា​ក្តី​ព្រួយបារម្ភ​របស់លោក ។ហើយ​លោក​បាន​​បញ្ច​ក់​ដែរ​ថា​ចំណតរថយន្ត​ដែល​សាសង់​ថ្មី​នៅក្នុង​ភូមិ ស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប​នោះ​យើង​បាន​សាសង់​បាន​៥០​ភាគរយ​ហើយ​ដែរ​។ ដោយ​គឿន​វ៉េ​ត