​លោក​លី​សារី​និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាននាំគ្នា​ចាក់​ផ្លូវ​បេតុង​មួយ​ខ្សែ​អស់​ជា​ទឹកប្រាក់​ជាង​២​លាន​រៀល​

0

​ខេត្តបន្ទាយមានជ័យ​ ផ្លូវ​មួយ​ខ្សែ​ដែលមាន​ប្រវែង​ជាង​៣០​ម៉ែត្រ​ត្រូវបាន​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​និង​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវ​នេះ​បាន​មូលមតិ​គ្នា​ជា​ឯក​ច្ឆ័​ន​ផ្តួចផ្តើម​កសាង​ផ្លូវ​នេះ​ឡើង​ដើម្បី​សំរួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​ធ្វើដំណើរ​ទៅមក​ឲ្យ​បាន​ស្រួល​។​ផ្លូវ​មួយ​ខ្សែ​ដែល​ប្រជាពលរដ្ឋ​ផ្តួចផ្តើម​ធ្វើ​នោះ​ស្ថិតនៅ​ក្នុងភូមិ រោង​មោង​ម៉ា​សី​ុ​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​លី​សារី​បាន​និយាយថា​ដោយ​មើលឃើញ​អំពី​ទុក្ខលំបាក​ក្នុងការ​ធ្វើដំណើ​ទៅមក​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ​imageទើប​លោក​ផ្តួចផ្តើម​សហករណ៍​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នោះ​នាំគ្នា​ចាក់​បេតុង​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​។​លោក​លី​សារី​បាន​បន្តទៀតថា​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​បណ្តោយ​៣០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​និង​កំរាស​២​តឹក​ដែល​ចំណាយ​ទុន​ធ្វើ​អស់​ជិត​២​លាន​រៀល​។​បញ្ជាក់​លោក​លី​សារី​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង​សី​រី​សោភ័ណ​លោក​រយះពេល​កន្លងមក​តែងតែ​ជួយ​មនុ​ស្សធ​ម៍​image (3)ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ដូចជា​ជួយ​កសាង​សាលារៀន​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រយះពេល​កន្លងមក​ជួយ​យក​អំណោយ​ដែលជា​ថវិការ​ផ្ទាល់ខ្លួន​យកទៅ​ចែកជូន​ដល់​ជន​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ មេម៉ាយ​គ្មាន​ទីពឹង ជន​មានកូន​ច្រើន​គ្មាន​មុខរបរ​ពិសេស​ចុះជួយ​ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដោយ​ខ្យល់​កន្ត្រាក់​និង​មេម៉ាយ​ទីទាល់ក្រ​ជាដើម​។​ប្រជាពលរដ្ឋ​បានលើកឡើង​ថា​លោ​កលី​សារី​ជា​ថ្នាក់ដឹកនាំ​មួយ​ដ៏​ល្អ​មួយរូប​ចេះ​ជួយ​ទុក​ធុ​រះ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​image (2)ដែល​លោក​កាន់កាប់​មិនថាតែ​អ្នកមាន​រឺ​អ្នកក្រ​គឺ​លោក​ជួយ​ទាំងអស់​មិន​ប្រកាន់​និនាកា​រន​យោ​នោះឡើយ​។​ឧទាហរណ៍​នៅ​ព្រឹក​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៥​នេះ​លោក​បាន​ចូល​ជា​ទឹកប្រាក់​២០០​ដុល្លា​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​សំរាប់​ទុកជា​ចំណងដៃ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ទៅមក​ឲ្យ​បា​ម​ស្រួល​នេះ​ជា​សន្តាន​ចិត្ត​របស់លោក​៕image (1)