កំពង់ធំ. អាជ្ញាធរខេត្តកំពង់ធំ កោះប្រជុំកងកម្លាំងនគរបាល ការងារអន្តោប្រវេសន្ត គ្រប់ស្រុកក្រុង ដើម្បីរឹតបន្តឹងការអនុវត្តផែនការ ត្រួតពិនិត្យជនអន្តោប្រវេសន្ត ដែលបានស្នាក់នៅក្នុងខេត្តកំពង់ធំ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ដើម្បីពិនិត្យឯកសារលំអិត ពាក់ព័ន្ឋការសុំស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ពីធីប្រជុំបូកសរុបការងារជនអន្តោប្រវេសន្ត ក្នុងក្រុងស្ទឹងសែន ក្រោមអធិបតីភាព ឯកឧត្តម ហែមផេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ វិមាន អភិបាលរង កំពង់ធំ.រួមទាំងស្នងការ និងអធិការគ្រប់ស្រុកក្រុង ចូលរួមផងដែរ ។
លោក វរះ:សេនីយ៍ត្រី ទូច សុខុម. ស្នងការង ទទួលការងារអន្តោប្រវេសន្ត បានឲ្យដឹងថា ការងារ អន្តោប្រវេសន្ត ក្នុងឆ្នាំ២០១៤ បានបញ្ជូនពលករបរទេស.ចំនួន ៣៩ នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ. ចំនែកក្នុងឆ្នាំ២០១៥. បានបញ្ជូនជនអន្តោប្រវេសន្ត ចំនួន ៣អ្នក ស្រី្នម្នាក់ ដែលជាជនជាតិវៀតណាម ស្នាក់នៅខុសច្បាប់ ទៅក្រសួងមហាផ្ទៃ. ដើម្បីបញ្ជូនទៅប្រទេស កំណើតវិញ គោលដៅដែលត្រូវបានចុះ ត្រួតពិនិត្យជនបរទេសអន្តោប្រវេសន្ត បន្តនៅឃុំផាត់សណ្តាយ និង ឃុំពាមបាង ខេត្តកំពង់ធំ។
លោកវរ:សេនីយ៍ត្រី ញ៉ែម. ឈុនលី អធិការក្រុងស្ទឹងសែន តំណាងឲ្យអភិបាលក្រុង មេភូមិ មេឃុំក្នុងក្រុងស្ទឹងសែន និងបានប្តេជ្ញាចិត្តបញ្ឈប់មិនចេញលិខិត ឬឯកសារពាក់ព័ន្ឋទៅនឹង ជនអន្តោប្រវេសន្ត ដែលមករស់នៅដោយខុសច្បាប់ និងត្រូវចាប់បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីដំណើរការតាមច្បាប់ ។
ឯកឧត្តម ហែមផេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃ. បាន
មានប្រសាសន៍សង្កត់ធ្ងន់ទៅលើ មន្ត្រីការងារជំនាញអន្តោប្រវេសន្ត ត្រួតពិនិត្យជាថ្មីសម្រាប់គ្រប់ជនជាតិ ដែលមានអត្តសញ្ញាណប័ណ្ណខ្មែរ និងស្រាវជ្រាវថាតើបុគ្គលរូបនោះ បានទួលការប្តូរសញ្ញាតិ ខ្មែរមកពីណា អ្នកណាជាអ្នកចេញអោយ សមត្ថកិច្ចជំនាញអន្តោប្រវេសន្ត ត្រូវទទួលខុសត្រូវ ហើយបន្តស្រាវជ្រាវមុខសញ្ញា សម្រាប់អ្នកឃុបឃិត ចេញអត្តសញ្ញាណប័ណ្ណ ខ្មែរឲ្យជនបរទេស មេភូមិ មេឃុំ. ត្រូវទទួលខុសត្រូវ ចំពោះសៀវភៅគ្រួសារ សំបុត្រកំណើត នឹងេកសារផ្សេងៗ ពាក់ព័ន្ឋទៅនឹងការសុំអត្តសញ្ញាណប័ណ្ណខ្មែរ និយាយរួមជនអន្តោប្រវេសន្ត ដែលទទួលសិទ្ធក្នុងការ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណខ្មែរ លុះត្រាទាល់តែទទួលបានព្រះរាជក្រិត្យ។
ឯកឧត្តម គង់វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា បើប្រៀបធៀបចំនួនជនអន្តោប្រវេសន្តពីឆ្នាំ២០១៤ និង២០១៥នវគឺមានការកើនឡើង ផលពិបាករបស់ជំនាញគឺចំពោះ បញ្ហារ ពលរដ្ឋវៀតណាមដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងស្រាវជ្រាវបន្តនូវឯកសារ ដែលបានចេញឲ្យ និងវែកមុខរកអ្នកឃុបឃិត ចំពោះមេភូមិ មេឃុំ អធិការណាចេញ ច្បាប់ ចេញឯកសារ ឲ្យជនជាតិវៀតណាម ដែលចូលមកដោយខុសច្បាប់ត្រូវទទួលខុសត្រូវ ហើយសុំឲ្យសមត្ថកិច្ចបន្តធ្វើការត្រួតពិនិត្យ ឲ្យមានភាពម៉ឺងម៉ាត់ និងចែងចែកតួនាទីឲ្យបានច្បាស់លាស់ ជាពិសេស នៅឃុំផាត់សណ្តាយ និងឃុំពាមបាង ដែលជាឃុំនៅក្នុងបឹងទន្លេសាប ហើយមានជនជាតិវៀតណាម រស់នៅយ៉ាងច្រើន. ។ ដោយផន សុខជាតិ



































