​វេទិកា​ពិភាក្សា​រវាង​ក្រុមប្រឹក្សា​ខេ​ត្គ​ជាមួយ​ព្រះសង្ឃ​គរុ​សិស្ស​យុវជន​លោកគ្រូ​អ្នកគ្រូ​ស្តីពី​កំណែទម្រង់ វិស័យ​អប់រំ​និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​បច្ចុប្បន្ន​

0

​ខេត្តសៀមរាប នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ បានរៀបចំ បើក​វេទិកា​ពិភាក្សា​រវាង​ក្រុមប្រឹក្សា​ខេត្ត​និង​គរុ​សិស្ស យុវជន លោកគ្រូ អ្នកគ្រូ ស្តីអំពី​កំណែទម្រង់ វិស័យ​អប់រំ និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​បច្ចុប្បន្ន​ក្នុង​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ជា​វាគ្មិន​ពី​សំណាក់ លោក​តោ គិ​ម​ស៊ាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត មកពី​គណៈបក្ស​ប្រជាជន​កម្ពុជា លោក​សុខ គឹម​សេង សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អ៊ុង សិរី​ឌី ប្រធាន មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប ព្រមទាំង​មាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ​មកពី​វិទ្យាល័យ​នានា​ក្នុង​ខេត្ត យុវជន​ទូទៅ និង សិស្សសាលា​គរុកោសល្យ និង​វិ​ក្រិត​ការ ខេត្តសៀមរាប បាន​និមន្ត​និង​អញ្ជើញ​ចូលរួម​ប្រមាណ​ជាង​៥០០​នាក់​ផងដែរ ។ Still0806_00003លោក ធម្ម​បណ្ឌិត ហេង មនី​ចិន្តា នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ បាន​មានប្រសាសន៍ថា​៖​ការបើក​វេទិកា​ពិភាក្សា​រវាង​ក្រុមប្រឹក្សា ខេត្ត​និង​គរុ​សិស្ស យុវជន​លោកគ្រូ អ្នកគ្រូ ដែល​ស្តីអំពី​កំណែទម្រង់ វិស័យ​អប់រំ និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​បច្ចុប្បន្ន​ក្នុង​ខេត្តសៀមរាប​នាពេលនេះ​គឺ​ក្នុង​គោលបំណង ផ្តល់ឱកាស ដល់​ចូលរួម​ទាំងអស់​ធ្វើការ​សន្ទនា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អំពី​ទស្ស​ទាន​បឋម នៃ​តួនាទី​និង​ការ ទទួលខុសត្រូវ​របស់​ក្រុមប្រឹក្សា និង​ជួរ​គណៈ​អភិបាលខេត្ត , ក៍​ដូចជា​ដើម្បី​ផ្តល់ដំណឹង​ជូន​អ្នកចូលរួម​ទាំងអស់ នូវ​សមិទ្ធិផល និង​បញ្ហា​ប្រឈម​នានា​ក្នុងការ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​បច្ចុប្បន្ន​ក្នុង​ខេត្តសៀមរាប និង​ក៍​ជា​ឱកាស ដើម្បី​លើកទឹកចិត្ត​ដល់​ការចូលរួម​របស់​យុវជន នៅក្នុង​កិច្ចការ​អភិវឌ្ឍន៍​ខេត្តសៀមរាប ក៍​ដូច​ជាការ ទទួលខុសត្រូវ​របស់​ពួកគាត់ ក្នុងនាម​ជា​សមាជិក នៃ​សង្គម​ប្រជាធិបតេយ្យ ។Still0806_00000 នាពេល​នោះដែរ​អង្គ​វេទិកា​ទាំងមូល​បានផ្តល់​ឱកាស​ដល់​អ្នក​ចូលរួម​ធ្វើការ​ពិភាក្សា​ស្តីពី​ការយល់ដឹង​អំពី​គោលនយោបាយ និង​ផែនការ​សកម្ម ភាព​នៃ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​កិច្ចអភិវឌ្ឍន៍​ខេត្ត​បច្ចុប្បន្ន និង​ការយល់ដឹង​អំពី​សមិទ្ធិផល និង​ការ​ប្រឈម​នានា​នៃ​គោលនយោបាយ​កំណែទម្រង់​វ​ស័​យ​អប់រំ ដោយមាន​ការ​សួរ​សំណួរ​និង​ចម្លើយ​ពន្យល់​ស្រាយ​បំភ្លឺ​របស់​វាគ្មិន ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍​សង្គម តួនាទី​ភារកិច្ច​ក្រុមប្រឹក្សា​ខេត្ត អំពី​សិទ្ធ​ក្នុងការ​ចូលរួម​របស់​ប្រជាពលរដ្ឋ អំពី​ការ​កំណែទម្រង់​និង​គុណភាព​ក្នុង​វិស័យ​អប់រំ​និង​បញ្ហា​ការ​ប្រឈម​នានា របស់​ក្រសួង​អប់រំ​ផងដែរ​ជាមួយគ្នា​នោះគេ​សង្កេតឃើញ​អ្នកចូលរួម​មាន​សកម្ម​ភាព​ផុលផុស​ដោយ​ស្មើភាព​សាមគ្គី​ជា​ភា​តរៈ​។​ដោយ​គឿន​វ៉េ​ត​