​កូនប្រុស​ថៅកែ​ស្ថានីយ៍​ចិញ្ចឹម​ក្រពើរ​ម្នាក់ និង​ត្រូវជា​កូនប្រសារ​របស់​ប្រធាន​ពន្ធនាគា​ខេត្តសៀមរាប​វាយ​ស្ត្រី​នគរបាល​ចរាចរ​បណ្តា​ល​អោយ​រងរបួស

0

​ខេត្តសៀមរាប​៖ លោក​វរៈសេនីយទោ វ៉ាន់ វីរៈ នាយរង ការិយាល័យ​ចរាចរណ​ផ្លូវគោគ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៧​ខែសីហា​នេះ នៅ​ថ្ងៃទី​០៤​ខែសីហា​ឆ្នាំ​២០១៥ លោក​ត្រូវ​វេន​ប្រចាំ​ការដែល​បាន​ដាក់ឱ្យ​មន្ត្រីក្រោមឱវាទ​ដាក់​តាម​គោលដៅ ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាច​នៅតាម​ដងផ្លូវimage-c8ddfcdf69b251dc3e454d9476c46a135d777099fe2c28dcbb30e4973c0423d5-V​និ​មួយៗ​ចំពោះ​ម៉ូតូ​ដែល​គ្មាន​កញ្ចក់​មើល​ក្រោយ​និង​ពាក់​ពួក​សុ​វត្ថ​ភាព ។​
​លោក​បន្តថា ក្រោយពី​ដាក់​កម្លាំង​តាម​គោលដៅ​រួច​ក៍​បានឃើញ​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​គ្មាន​ពាក់​ពួក​និង​គ្មាន​កញ្ចក់ ពេលនោះ​សមត្ថកិច្ច​ចរាចរ​ក៏បាន​ហៅ​ឱ្យ​ឈប់ ប៉ុន្តែ​ម៉ូតូ​នោះ​មិនបាន​ឈប់​ក៏​ជិះ​វិលៗ​ទៅ​វិល​មកៗ​៣​ទៅ​៤​ត្រឡប់ រួច​ក៏​ជិះ​ទៅដល់​គោលដៅ​ម្ខាង​ទៀត ចំ​គោលដៅ​របស់​ចរាច​ស្រី​ក៏​ហៅ​ឱ្យ​ឈប់ រួច​ជនបង្ក​២​នាក់​ប្តី​ប្រពន្ធ​ក៏​ឈប់ ហើយ​ដា​ក់ជ​ន្ទុ​ល​ម៉ូតូ ក៏​លើកដៃ​ក្រវាស​ដំបង​របស់​នគរបាល​ស្រី ហើយ​វាយ​ទៅលើ​ស្មា​ដៃ​ខាងស្តាំ​១​ដៃ រួច​ជិះ​ម៉ូតូ​ចេញ តែ​ត្រូវ​នគរបាល​ស្រី​ដេញតាម​ចាប់​ម៉ូតូ​ជាប់ ពេលនោះ​ជនបង្ក ក៏បាន​វាយ​ថែម​១​ដៃ​ទៀត​ទៅលើ​ជនរងគ្រោះ ។​លោក​បន្ថែមថា ក្រោយពី​ជនបង្ក​បាន​វាយ​ទៅលើ​កូនចៅ ពេលនោះ​កូនចៅ​ដែល​យាម​នៅ​គោលដៅ​ជាមួយ​ជនរងគ្រោះ​ក៏​ទៅ​ជួយ​ឃាត់ ស្រាប់តែ​ជនបង្ក​ឃើញ​ដូច្នេះ​ក៏​គេចខ្លួន​ចេញពី​កន្លែង​កើត​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​នៅសល់តែ​ម៉ូតូ​ជនបង្ក​។​លោក​បន្ថែមទៀតថា ក្រោយ​មិនបាន​ប៉ុន្មាន​នាទី​ផង​ស្រាប់តែ​ជនបង្ក​នោះបាន​ជិះឡាន​ទំនើប​មកដល់​កន្លែងកើតហេតុ ក៏​បើក​កញ្ចក់​ចុះ​រួច​ស្រែកជេរ​ប៉ូលិស​ស្រី​នោះ​ថា ហ្ងែ​ង​បើ​មិន​សុំទោស​អញ​ទេ ប្រយ័ត្ន​ថ្ងៃ​ណាមួយ​នៅក្រោម​ឡាន​អញ ពេលនោះ​ជនបង្ក​ក៏​បើកឡាន​ចេញ​បាត់ទៅ​។​លោក​បញ្ជាក់ថា ក្រោយពី​កើតហេតុ​ភ្លាមៗ​កូនចៅ ក៏បាន​រាយ​ការ​មក​លោក រួច​លោក​ក៏​សុំ​យោ​លប​ល់​ទៅ​ថ្នាក់លើ​ដើម្បីឱ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ទៅតាម​ផ្លូវច្បាប់​។​
ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំនុច​មុខ​រង្វង់​មូល​គាំពារ​មាតា​និង​ទារក តាម​បណ្តោយ​ផ្លូវ​មាត់​ស្ទឹង​ខាងលិច ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។image-c8ddfcdf69b251dc3e454d9476c46a135d777099fe2c28dcbb30e4973c0423d5-V
ពាក់ព័ន្ធ​ទៅនឹង​ករណី​កូនប្រសារ​អ្នកធំ​និង​ជា​កូន ថៅកែ​ស្ថានីយ​ចិញ្ចឹម​ក្រពើរ មួយកន្លែង​ស្ថិតនៅតាម​ដងផ្លូវ​ទៅ​ភ្នំ​ក្រោម ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល បាន​វាយ​ទៅលើ​នគ​បាលច​រាច​ណ៌​ស្រី ម្នាក់ កំពុង​បំពេញភារកិច្ច​ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៌​(​ចំនួន​ពី​ដៃ​) ដែល​បង្កឡើង​ដោយ​ជនបង្ករ​ឈ្មោះ លឹម​ស្នេហ៍​គំនិត ហៅ​ធូ ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ​រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក​។ ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ ទូច មុំ មុខងារ​ជា​មន្ត្រីនគរបាល​ចរាច​ណ៍​ជើងគោក​នៃ​ស្នងការ​ខេត្ត​បានដាក់​ពាក្យបណ្តឹង​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត ស្រាល ទាមទា​ជំងឺ​ចិត្ត​ចំនួន ២០០០​ដុល្លា​(​ពីរពាន់​ដុល្លា​អាមេរិក​)​។​
តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃទី​០៧​ខែសីហា​ថា ពាក់ព័ន្ធ​ទៅនឹង​ករណីនេះ កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដែល​ត្រូវ​ចោទ​ពីបទ​មាន​ករណី​ទៅលើ​ជនបង្កៈ​ទី​១/​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​ទៅលើ​មន្ត្រីនគរបាល​ចរាចរ​កំពុង​បំពេញភារកិច្ច និង​ទី​២/​ចោទ​ពីបទ​គំរាមកំហែង​ទៅលើ មន្ត្រីនគរបាល​ចរាច​រ​កំពុង​បំពេញភារកិច្ច​។​
គួរបញ្ជាក់​ផងដែរ​ថា ជនបង្ក​ជា​កូន​ថៅកែ​ស្ថានីយ​ចិញ្ចឹម​ក្រពើ​និង​ជា​អ្នកមាន​យ៉ាង​ស្តុកស្តម្ភ​និង​ជា​កូនប្រសារ​អ្នកធំ​នៅក្នុង​ក្រុង​សៀមរាប នោះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប​រង់ចាំ​មើល​ថា តើ​ស្ថា​ប័ណ្ណ​តុលាការ​មាន​ចំណាត់ការ​បែបណា​ទៅលើ​ជនបង្ករ​នោះ​ដែលជា​អ្នកមាន​លុយ​និង​មានអំណាច​ពិសេស​ជា​កូនប្រសារ​ប្រធាន​ពន្ធនាគា​ខេត្តសៀមរាប​៕image-c8ddfcdf69b251dc3e454d9476c46a135d777099fe2c28dcbb30e4973c0423d5-V​ដោយ ខេងឧ​ត្ត​ម​