​នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​សង្ស័យ​មាន​ភាគហ៊ុន​ជាមួយ​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ចាន់ ណា និង​ឈ្មោះ​វ៉ា​

0

​ខេត្តសៀមរាប​៖ លោក​ទា​គឹម​សុទ្ធ​នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ត្រូវបាន​គេ​សង្ស័យថា​អាច​នៅ​ពីក្រោយ​នៃ​កា​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​និង​សង្ស័យ​មាន​ភាគហ៊ុន​ជាមួយ​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែដ៍​ធំ​ពី​រូប​គឺ​ឈ្មោះ វ៉ា​និង ឈ្មោះ ចាន់ ណា​ទើប​គ្មាន​ការបង្ក្រាប​ហើយ​ថែមDSCN9364ទាំង​បើកដៃ​អោយ​ពួកគេ​ទាំងពី​រូប​ធ្វើការ​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​សេរី​យ៉ាង​អនាធិបតេយ្យ​ស្ទើ​តែ​កក្រើក​ខេត្តសៀមរាប​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅដោយ​គ្មាន​វិធានការ​បង្ក្រាប​។​
បើតាម​ប្រភព​ច្បាស់ការ​បានអោយដឹងថា មេ​ឈ្មួញ​ឈើ​ទាំង​២​រូប​ខាងលើនេះ​មាន​រថយន្ត​ដឹកឈើ​ចំនួន​៨​គ្រឿង​ប្រ​ភ​ទ​កែឆ្នៃ​ដែល​ក្នុង​១​គ្រឿងៗ​អាច​ផ្ទុក​ឈើ​បាន​ពី​៨​ទៅ​១០​ម៉ែត្រគូប​និង​មាន​រថយន្ត​ប្រភេទ​១​បាំង​កន្លះ​ជាច្រើន​គ្រឿង​ទៀត​ព្រមទាំង​កាង​ឈើ​អោយ​ឈ្មួញ​នាៗ​ផងដែរ​។IMG_71460791979346
ប្រភព​ដដែល​បាន​បន្តថា​ឈើ​ល្មើសច្បាប់​ដែល​ឈ្មួញ​ទាំង​២​រូប​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​គឺ​ចេញ​កម​ពី​តំបន់​ប៉ែក​ខាងលើ​ភូមិ​អូ​អា​កុក​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប​និង​ព្រះវិហារ​ដោយ​ឆ្លងកាត់​សង្កាត់​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាច្រើន​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៦៧(​ហាយវ៉េ​)​ចូលមក​លក់​និង​ចែកចាយ​តាម​ដេប៉ូ​នានា​ក្នុង​ក្រុង​សៀមរាប និង​ដេប៉ូ​ផ្ទាល់ខ្លួន​២​កន្លែង​ផងដែរ​។​
មេ​ឈ្មួញ​ជើង​ខ្លាំង​ទាំង​២​រូបនេះ​បាន​អួត​ក្អេងក្អាង​ថា​ពួកគេ​ដឹកជញ្ជូន​ឈើ​ថ្វីត្បិតតែ​គ្មាន​ច្បាប់​ក៍​ពិតមែន​ប៉ុន្តែ​គេ​បាន​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជុំនាញ​រាប់មិនអស់​ចាប់តាំងពី​កន្លែង​លើក​ឈើ​រហូតដល់​កន្លែង​លក់​។​១
មេ​ឈ្មួញ​ដដែល​បាន​អះអាងថា​គេ​មិន​ខ្លាច​សមត្ថកិច្ច​ណា​ទាំងអស់​ព្រោះ​ក្នុង​១​ជើងៗ​គេ​ចំណាយលុយ​រត់ការ​អស់​រាប់ពាន់​ដុល្លា​ពិសេស​គេ​មាន​ខ្នងបង្អែក​លោកនាយ​ផ្នែក​ម៉ុង ប៊ុន​លីម​ជា​បង​ធ​ម៍​និង​លោកនាយខ​ណ្ឌ័ ទា គឹម​សុទ្ធ​នៅ​ពីក្រោយ​។​
ពាក់​ព​ន្ធ័​ការដឹកជញ្ជូន​ឈើ​ខាងលើ​លោក ម៉ុង ប៊ុ​លីម​បានអោយដឹង​តាម​ទូរ​សព្ទ័​យ៉ាងខ្លី​ថា​គេ​ដឹក​បាន​គេ​មានច្បាប់​ហើយ​បិត​ទូរ​សព្ទ័​យ៉ាង​គ្មាន​សុជីវធម៌​។​៣
ចំណែក​លោក ទា​គឹម សុទ្ធ នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បានអោយដឹង​តាម​ទូរ​សព្ទ័​ថា លោក​មិនដែល​ស្គាល់ឈ្មោះ​អ្នក​ទាំង​២​នោះទេ​ប៉ុន្តែ​លោក​បាន​បញ្ជារ​អោយ​ខាង​សង្កាត់រដ្ឋបាល​ព្រៃឈើ​និង​ផ្នែក​បន្ទាយស្រី​មាន​ចំណាត់ការ​ហើយ​ប៉ុន្តែ​មិនទាន់បាន​មួយរយ​ភាគរយ​ទេ​
Photo0047 635731536565320219 IMG_6201969174002 ២ដោយ វេហា​