​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ទៅដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ ចាង​ងី​ទីក្រុង​សាំង​ហ្កា​ពួរ នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ដើម្បី​ចូលរួម​ពិធីបុណ្យ​ខួប​លើក​ទី​៥០​នៃ​ទិវា​ឯករាជ្យ​ជាតិ របស់​សឹង្ហ​បុរី​

0

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ទៅដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ចាង​ងី​ទីក្រុង​សាំង​ហ្កា​ពួរ​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​ប្រកបដោយ​សុ​វត្តិភាព​កាលពី​វេលា​ម៉ោង​១១​និង​IMG_2769៥០​នាទី​ម៉ោង​នៅ​ប្រទេស​សឹង្ហ​បុរី​ត្រូវ​នឹង​ម៉ោង​១០​និង​៥៥​នាទី ម៉ោង​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ពិធី​បុណ្យខួប​លើក​ទី​៥០​នៃ​ទិវា​ឯករាជ្យ​ជាតិ របស់​សាធារណរដ្ឋ​សឹង្ហ​បុរី​ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​៩​សីហា​ស្អែក​នេះ​។ យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចុះចត​នៅ​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ចាង​ងី​នៃ​ទីក្រុង​សាំង​ហ្កា​ពួរ​ប្រកបដោយ​សុ​វត្តិភាព​ក្រោម​វត្តមាន​នៃ​ការស្វាគមន៍​ពី​ប្រមុខ​សន្តិសុខ​ជាន់ខ្ពស់ របស់​ឯកឧត្តម​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សឹង្ហ​បូរី​ឯកឧត្តម ជេ​ត ណា​រ៉ែ​ន ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​សឹង្ហ​បូរី​និង​ឥស្សរជន​ការទូត​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា សឹង្ហ​បូរី​ជាច្រើនរូប​។​សូម​បញ្ជាក់ដែរថា​ដំណើរ​នៃ​ការអញ្ជើញ​ទៅ​ចូលរួម​ពិធីបុណ្យ​ខួប​លើក​ទី​៥០​នៃ​ទិវា​ឯ​រាជ្យ​ជាតិ​របស់​សាធារណរដ្ឋ​សឹង្ហ​បុរី​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅពេលនេះ គឺ​ឆ្លើយ តប​តាម​ការអញ្ជើញ​ពី​ឯកឧត្តម តូ​នី តាន់ កេង​យាំ ប្រធានាធិបតី និង​ឯកឧត្តម​លី​សៀន​លុង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​និង​ជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះមហា ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕IMG_2769