ភរិយា​អភិបាលខេត្ត​ប៉ៃលិន និង​លោកស្រី​អភិបាលរង​ខេត្ត នាំយក​អំណោយ​ដែលជា​ជំនួយ​មូលនិធិ​អង្ក​ការ​CICR ជប៉ុន ផ្តលជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ២០​គ្រួសារ ក្នុងស្រុក​សាលា​ក្រៅ​

0

​ខេត្ត​ប៉ៃលិន​៖ ដោយ​មើលឃើញ​ពី​ភាពខ្វះ​ខាត់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ រក​ព្រឹក​ខ្វះ​ល្ងាច និង​ដោយមាន​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ ផង​នោះ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៥ លោកស្រី គង់ ស្តី កើត សុធា ភរិយា លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន និងរូបភាព សេង សុវណ្ណារិទ្ធ (3)​លោកស្រី ជា លាភ អភិបាលរង​ខេត្ត ព្រមជាមួយ លោក ណាហ្គា​សេ កា​ស៊ូ​យ៉ា ជា​សាស្ត្រាចារ្យ​ជប៉ុន និង​ជា​ប្រធាន​មូលនិធិ​អង្គការ​CICR អមដំណើរ​ដោយ លោក លោកស្រី អនុប្រធាន​មន្ទីរ​ព័​ត៏​មាន មន្ទីរ​កិច្ចការនារី លោកស្រី​ស្នងការរង​នគរបាល​ខេត្ត​ប៉ៃលិន លោក​មេឃុំ​ស្នឹង​កាច់ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជា​ស្បៀងអាហារ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន 20​គ្រួសារ រស់នៅ​ភូមិ អណ្តូង​បួន និង​ភូមិ​អណ្តូង​ថ្មរ ឃុំ​ស្នឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
លោកគ្រូ សាស្ត្រាចារ្យ​ជប៉ុន ណាហ្គា​សេ កា​ស៊ូ​យ៉ា ប្រធាន​មូលនិធិ​អង្គការ CICR​មាន​ប្រសា​ស​ន៏​ថា​៖ លោក​មាន​សេចក្តី​រីករាយ​ខ្លាំងណាស់ ដោយ​ឃើញ​ខេត្ត​ប៉ៃលិន​កាន់តែ​មានការ​អភិវឌ្ឍ​ន៏​រីកចំរើន តាំងពី​ទីប្រជុំជន​រហូតដល់​ជនបទ​គួរអោយកត់សំគាល់ ។ កា​រវិ​ឌ្ឍ​ន៏​រីកចំរើន​ទាំងនេះ គឺ​ស្តែង​ចេញពី​ឆន្ទៈ​មុះ​មុត របស់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន និង​គិតគូរ​ខ្ពស់​ពី​សុខ​ទុក និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ។ លោក​បន្តថា រាល់ពេល ដែល​លោក​មកដល់​ទឹកដី​ប៉ៃលិន លោក​មាន​អារម្មណ៍​រំភើប​រីករាយ ដោយ​លោក​ស្រលាញ់​ទឹកដី​ប៉ៃលិន ដែល​បាន​សក្តានុពល ហើយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​ជា​អ្នក​ស្លូតត្រង់​ខិតខំ​តស៊ូ រកស៊ី​ចិញ្ចឹមជីវិត​មាន​ភាពល្អរ​ប្រសើរ ។ តែ​ទោះ​យ៉ាងណាក៏ដោយ ក្តី​គោរព និង ការ​អាណិត​ស្រលាញ់​របស់លោក​ចំពោះ​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន បាន​ជុំរុញ​ទឹកចិត្ត​របស់លោក នាំយក​ស្បៀងអាហារ​ទាំងអស់នេះ មក​ចែកជូន​ដល់​បងប្អូន ទោះបី​ស្បៀងអាហារ​នេះ មាន​ចំនួន​តិចតួច​ក៏ដោយ ក៏​ជាការ​ចូលរួម​ជាមួយ​អជ្ញាធរ​ខេត្ត​ដោយ​ទឹកចិត្ត​មនុស្សធម៌​។​រូបភាព សេង សុវណ្ណារិទ្ធ (5)
ក្នុងឱកាស​នេះ​ផងដែរ លោកស្រី គង់ ស្តី កើត សុធា ភរិយា​អភិបាលខេត្ត​ប៉ៃលិន និង​លោកជំទាវ​ជា លាភ​អភិបាលរង​ខេត្ត​ប៉ៃលិន ក្នុងនាម​ឯកឧត្តម​កើត សុធា អភិបាល​នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន និង​ជំនួសមុខ​អោយ​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ខេត្ត ជាពិសេស ឯកឧត្តម កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សេចក្តីសុខ​ទុក្ខរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ បើទោះបី​បងប្អូន​នៅ​បក្ស​ណាក៏ដោយ គឺ​ពួកគាត់​យល់​ពី​ការលំបាក​របស់​បងប្អូន លោក​នឹង​ជួយឧបត្ថម្ភ​ទាំងអស់ ។ លោកស្រី​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោកគ្រូ សាស្ត្រាចារ្យ​ជប៉ុន ណាហ្គា​សេ កា​ស៊ូ​យ៉ា ដែល​លោក​មាន​ទឹកចិត្ត​មនុស្សធម៌​អាណិត​ស្រលាញ់​រាប់អាន​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន ហើយ​បាន​នាំយក​អំណោយ​ជា​ស្បៀងអាហារ មក​ចែកជូន​ប្រជាពលរដ្ឋ ឃុំ​ស្ទឹង​កាច់​ពេលនេះ​។ ហើយក៏​ថ្លែង​អណរ​គុណ​ផងដែរ ដែល​លោកគ្រូ​បាន​បង្កើត​មូលនិធិ​សំរាប់​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ វះកាត់​យក​អំបែង​គ្រាប់ ដែល​របួស​សម័យ​ស​ង្ត្រា​ម តាមរយះ​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​។ ក្នុង​ឪ​កាស​នេះដែរ លោកជំទាវ​សុំអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ខិតខំ បង្កបង្កើនផល​ថែមទៀត ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ​អោយបាន​កាន់តែ​ល្អប្រសើរ និង​ជាពិសេស​ត្រូវ​អប់រំ​ណែនាំ​កូនចៅ កុំអោយ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ នាំអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​ត្រូវ​ថែរក្សា​សុខភាព​អោយបាន​ល្អ​។ បើ​មាន​បញ្ហា​សុខភាព សូម​បងប្អូន ត្រូវ​ទៅ​មណ្ឌល​សុខភាព​ជាបន្ទាន់​ពិសេស​ស្ត្រី​ដែលមាន​ផ្ទៃពោះ​។​រូបភាព សេង សុវណ្ណារិទ្ធ (2)
អំណោយ​ដែល​ចែកជូន​ដល់​បងប្អូន​20​គ្រួសារ​ពេលនេះ ក្នុង​1​គ្រួសារ អង្ករ​25​គីឡូគ្រាម ដែលជា​អំណោយ របស់​សាលាខេត្ត​ប៉ៃលិន ។ មី​1​កេះ​តូច ប៊ីចេង​1​កញ្ចប់ ស្កសរ​1​គីឡូគ្រាម ទឹកត្រី​1​យួរ ជា​អំណោយ​របស់​លោកគ្រូ​សាស្ត្រាចារ្យ​ជប៉ុន ណាហ្គា​សេ កា​ស៊ូ​យ៉ា​។ ដោយឡែក​លោកជំទាវ​គ​ង់ ស្តី កើត​សុធា ឧបត្ថម្ភ​ថវិការ​20​ម៉ឹ​ន​រៀល​៕