ខេត្តបន្ទាយមានជ័យ៖ នគបាលក្រុងសិរីសោភ័ណចុះទៅបង្ក្រាបទីតាំងល្បែងមួយកន្លែងនិងចាប់ខ្លួនមនុស្សប្រុសស្រីបានចំនួន៦នាក់ដកហូតម៉ូតូបាន៦គ្រឿង ព្រមទាំងវត្ថុតាងនិងសម្ភារមួយចំនួនទៀត។ការចុះបង្ក្រាបទីតាំងល្បែងបាញ់អាប៉ោងខាងលើនេះ បាននៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ នៅជិតពន្ធនាគារ ក្នុងភូមិទឹកថ្លាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចទទួល បានព័ត៌មានរបស់ប្រជាពលរដ្ឋថា វង់ល្បែងមួយនេះបានលេងជារៀងរាល់ថ្ងៃដែលអាចបង្កឱ្យមានភាពអសន្ដិសុខកើតឡើង ។លោកវរសេនីយ៍ត្រីស៊ីវសុជាតិអធិការនគរបាលក្រុងសិរិសោភ័ណបានប្រាប់ឲ្យដឹងថាម្ចាស់ទីតាំងបើកល្បែងមានឈ្មោះគង់ គឹមឡេង អាយុ៣៥ឆ្នាំ រស់នៅភុមិឃុំកើតហេតុ រីឯអ្នកលេង៥នាក់ទៀតរួមមានទី១ ឈ្មោះថាត់ ស៊ីណាត ភេទ ស្រី អាយុ៣៦ឆ្នាំ ទី២ ឈ្មោះវួន ដែន ភេទ ស្រី អាយុ៥២ឆ្នាំ ទី៣ឈ្មោះសុខ ឡូ អាយុ ៥៥ឆ្នាំ ទី៤ ឈ្មោះញ៉ាត ថៃ ភេទស្រី អាយុ ៦០ឆ្នាំ និងទី៥ ឈ្មោះគង់ គឹមឡាយ ភេទ ស្រី អាយុ៥២ឆ្នាំ និងធ្វើការដកហូតវត្ថុតាងម៉ូតូចំនួន៦គ្រឿងនិងសម្ភារមួយចំនួនទៀតក៏ត្រូវបានដកហូតរួមមានបៀរចំនួន២ ហ៊ូ ចានសម្រាប់លេងអាប៉ោងមួយឈុត លុយខ្មែរ។លោកស៊ីវសុជាតិបានបញ្ជាក់ទៀតថាការចុះបង្ក្រាបល្បែងស៊ីសងនេះបាននោះធ្វើតាមបទបញ្ជារស់លោកឧត្តមសេនីយ៍ត្រីអាត់ខែមស្នងការនគរបាលខេត្ដបន្ទាយមានជ័យបានបញ្ជាឱ្យទៅបង្ក្រាបដោយគ្មានការលើកលែងនោះឡើយ ចំពោះវង់ល្បែងខុសច្បាប់ទាំងនេះ។តាមការលួចបង្ហើបពីនគបាលបានឱ្យដឹងថាទីតាំងល្បែងបៀរនិងបាញ់អាប៉ោងខាងលើម្ចាស់ទីតាំងមិនខ្លាចរអែងនិងសមត្ថ កិច្ចនោះឡើយ ដោយសារតែរូបគេមានសាច់ញាតិជាអ្នកធ្វើធំនៅក្នុងខេត្ដនេះ អ្នកញៀនល្បែហទាំង៦នាក់នោះត្រូវបានកសាងណុំនុំរឿងដើម្បីបញ្ជូនទៅតុលាការហើយ៕