​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ផ្សព្វផ្សាយ​កំណែរ​ទម្រង់​ថ្មី នៃ​អាណត្តិ​ទី​៥​របស់​ក្រសួង​ការពារ​ដល់​ពលទាហាន​ក្នុង​អង្គភាព​កងពលតូច​ថ្មើរជើង​លេខ​៤១

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖. កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៥ នៅ​
​ទីចាត់ការ​ឃោសនា​ព័ត៌មាន​នៃ​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ចុះ​ផ្សព្វផ្សាយ ស្ដីពី​ភារកិច្ច និង​កំណែរ​ទម្រង់​ថ្មី របស់​អគ្គបញ្ជាការ និង​ក្រសួងការពារជាតិ នៅក្នុង​អាណត្តិ ៥IMG_7327 ឆ្នាំ​។ ២០១៥ ដល់​ឆ្នាំ​២០១៥ និង​ការអប់រំ​ចិត្តសាស្ត្រ​នយោបាយ​ដល់​នាយទាហាន ពលទាហាន ដើម្បី​បំប៉ន​សមត្ថភាព​លើ សតិអារម្មណ៍​ឱ្យបាន​ល្អប្រសើរ​។​
​ការផ្សព្វផ្សាយ​កំណែរ​ទម្រង់​ថ្មី របស់​ក្រសួង​ការពារ ដល់​កងទ័ព​នៅ ជួរមុខ​ប្រចាំ​ព្រំដែន កម្ពុជា​-​ថៃ នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​ធ្វើឡើង​នៅក្រោម​អ​ធិ​តី​ភាព ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុន ស៊ី​ផូ នាយករង​ទីចាត់ការ​ឃោសនា​ព័ត៌មាន នៃ​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។​
​ការផ្សព្វផ្សាយ​លើ​ផែនការ​ភារកិច្ច និង​បំប៉ន​ស្មារតី ឯកឧត្តម អ៊ុន ស៊ី​ផូ នាយករង​ទីចាត់ការ​ឃោសនា​ព័ត៌មាន បាន លើកឡើង ពី​សភាពការណ៍​ទូទៅ​នៅលើ​ពិភពលោក ក្នុង​តំបន់ និង​ក្រៅ​តំបន់ គ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់ និង​ផលប៉ះពាល់​នយោបាយ បដិវត្តន៍​ផ្កាយ​ម្លិះ​ពិភព​អារ៉ាប់ បាន​បក់បោក​មកដល់​ទ្វីបអាស៊ី​។​IMG_7324
​ឯកឧត្តម​បន្តថា អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានដាក់​ចេញ​នូ​ផែនការ​ថ្មី ជា​ប្រភេទ​សៀវភៅ​ស ដែលមាន​ខ្លឹមសារ ជា​ចំណុច​សំខាន់​មួយចំនួន ទាក់ទង​នឹង​សកម្មភាព​បោះឆ្នោត​នៅក្នុង​ប្រទេស ជា​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​ម្នាក់ៗ ជ្រើស​រើសយក​គណបក្ស​ណា​ដែល​ខ្លួន​ពេញចិត្ត​។​
​ឯកឧត្តម​ក៏បាន​បញ្ជាក់​ពី​ផ្នែក​អប់រំ​ចិត្តសាស្ត្រ ជា​មូលដ្ឋាន​គ្រិះ​មួយ​សំរាប់​កងទ័ព ដែលជា​ជំនួយ​បាន​យ៉ាង​ល្អប្រសើរ​ដល់​សតិអារម្មណ៍ ស្មារតី​យោធិន​ម្នាក់ៗ ឱ្យ​យល់ដឹង​ពី​របប​នយោបាយ​ដែល​កើតឡើង​នៅក្នុង​សង្គម​បច្ចុប្បន្ន និង​ការទប់ស្កាត់ ពី​មជ្ឈដ្ឋាន​ទូទៅ​មកពី​ខាងក្រៅ សាមគ្គី​ផ្ទៃក្នុង​តាម​អង្គភាព និង​កងទ័ព​មាន​វិន័យ អត្ត​ច​រិ​ក​ថ្លៃថ្នូរ សីលធម៌​ក្នុង​ខ្លួន​៕IMG_7326