​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​គ្រឿងញៀន​បាន​២​ករណី​ផ្សេង​ពីគ្នា​ឃាត់​ខ្លូន​បាន​មនុ្ស​៣​នាក់​

0

​ខេត្តបន្ទាយមានជ័យ​៖  ​កំលាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះបង្ក្រាប​គ្រឿងញៀន​បាន​ចំនួន​២​ករណី​ផ្សេង​ពីគ្នា​ឃាត់ខ្លួន​បាន​មនុស្ស​៣​នាក់​និង​គ្រឿងញៀន​មួយចំនួនធំ​។​ករណី​ទី​១​កើតឡើង​នៅវេលា​មោ​៉​ង​២​ទាបភ្លឺ​នៅ​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៥​នៅត្រង់ចំណុច​ម្តុំ​ខាងimage (1)ជើង​អាគារ​ថ្មី ស្ថិតនៅ​ក្នុងភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឨ​បូ​រិន្ទ​បាន​មានប្រសាសន៍ថា​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​១​សន​ណេង​ប្រុស​អាយុ​៤៣​ឆ្នាំ​រស់នៅ​ផ្ទះជួល​នៅ​ម្តុំ​វត្ត​ស្រះ​ត្រាច ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២​ឈ្មោះ​ធឿន​ម៉ាប់​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឨ​បូ​រិន្ទ​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​កំលាំង​អាវុធហត្ថ​មួយក្រុម​ដឹកនាំ​ដោយ​លោក​ជា​ដា​មេបញ្ជាការ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ល្បាត​ត្រង់ចំណុច​កើតហេតុ​ក៏​ប្រទះឃើញ​ឈ្មោះ​ធឿន​កំពុង​ចែកចាយ​គ្រឿងញៀន​រួច​ធ្វើការ​ឃាត់ខ្លួន​និង​ដកហូត​បាន​វត្ថុតាង​ម៉ា​ទឹកកក​បាន​ចំនួន​៨​ថង់​តូច​ថ្លា​។​លុះ​នៅ​ថ្ងៃទី​៦​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​ជនសង្ស័យ​បាន​ម្នាក់ទៀត​ឈ្មោះ​សន​ណេង​និង​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ម៉ា​ទឹកកក​បាន​ចំនួន​៩​ថង់​តូច​ថ្លា​ជនសង្ស័យ​ទាំង​២​នាក់​បញ្ជូនមក​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួ​បន្ត​។​ចំណែក​ករណី​ទី​២​កើតឡើង​នៅ​លេលា​ម៉ោង ១១​យប់​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៥​ត្រង់ចំណុច​ម្តុំ​បេនឡាន​ផ្សារ​អ​គ្គៈ ក្នុងភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។image​ជនសង្ស័យ​មានឈ្មោះ​សួរ​ក្រឹម ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អូរ​ឬ​ស្សី​ក្រោម សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោ​ប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឨ​បូរ​ន្ទ​បាន​និយាយថា​បន្ទាប់ពី​បានទទួល​ព៌​ត័​មាន​ពី​មហាជន​ថា​មាន​ជនសង្ស័យ​កំពុងតែ​ចែក​គ្រឿងញៀន​លោក​ក៏បាន​ចាក់​កំលាំង​មួយក្រុម​ដឹកនាំ​ដោយ​លោក​ជា​ដា​មេបញ្ជាការ​ក្រុង​ប៉ោយប៉ែត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​កន្លែងកើតហេតុ​និង​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១​កូន​ថង់​ថ្លា​ហើយ​បាន​បញ្ជូនមក​កងរាជអាវុធហត្ថ​ខេត្ត​។​នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំញៀន​ពី​បុរស់​ម្នាក់​មិន​ស្គាល់ឈ្មោះ​យកទៅលក់​បន្ត​ពិតប្រាកដ​ម៉ែន​។​លោក​ឨ​បូ​រិន្ទ​បាន​និយាយ​បន្តទៀតថា​ដោយមាន​ផ​ស្តុ​តាង​ម៉ា​ទឹកកក​និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​៣​នាក់​ផង​កំលាំង​អាវុធហត្ថ​បាន​កសាង​សំនុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕