​ពលករ​ប្រុស ស្រី ២៧​នាក់​បម្រុង​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​ខុស​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ត្រូវ​នគ​បាល​ស្រុក​ម៉ាឡៃ​ទប់ស្កាត់

0

​ខេត្តបន្ទាយមានជ័យ​៖ ​ពលករ​ប្រុស​ស្រី​ចំនួន​២៧​នាក់​និង​មាន​កុមារ​តូចៗ​១៣​នាក់​ទៀត​បម្រុង​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត សហការ​នឹង​នគរបាល​ប៉ុស្តិ៍​ព្រំដែន​វរៈ​៩១១image ឈរជើង​នៅ​ឃុំ​អូរ​បី​ជាន់ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​ទប់ស្កាត់ មិនឱ្យ​ពលករ​ទាំងនោះ​បន្តដំណើរ​ចូលទៅ​ប្រទេស​ថៃ​ខុសច្បាប់​ទាំង​ប្រថុយប្រថាន​នោះឡើយ ។ ការទប់ស្កាត់​ពលករ​ទាំងនោះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ​ក្រវាត់​ព្រំដែន​មួយកន្លែង ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​ការទប់ស្កាត់​ពលករ​ទាំង​២៧​នាក់​ខាងលើ​គឺ​ក្នុង​គោលបំណង​ដើម្បី​សុវត្ថិភាព​របស់​ពួកគាត់​ប្រឈម​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត ដូចជា​ត្រូវ​ទាហាន​ថៃ​បាញ់សម្លាប់ ចាប់​ដាក់គុក និង​ធ្វើ​ទារុណកម្ម ជិះ​រថយន្ត​រត់គេច​ពី​ការ​តាម​ចាប់ខ្លួន របស់​ទាហាន​ថៃ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យស្លាប់ និង​រងរបួស​ប្រឈម និង​ចាញ់បោក​មេខ្យល់​កេង​កម្លាំង​ពលកម្ម និង​ការជួញដូរ​មនុស្ស​ទៅ​ប្រទេស​ទី​៣​ជាដើម ។​ពាក់ព័ន្ធ​នឹង​ការឆ្លង​ដែន​ទៅរក​ការងារ​ធ្វើ​ខុសច្បាប់​របស់​ពលករ​ខាងលើ​នោះ​ពលករ​បាន​និយាយថា​ពួកគាត់​គ្រោង​និង​ចេញ​ឆ្លងដែន​ទៅរក​ការងារ​ជា​កម្មករ​ធ្វើ​ចំការ​នៅក្នុង​ប្រទេស​ថៃ​ហើយ​ឆ្លងដែន​តាម​ច្រករបៀង​ក្តិ​ប​ថ្ម ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក​។image (1)​លោក​វរសេនីយ៍ត្រី ឡាយ គឹម​លួ​ន នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​ប្រាប់​ឱ្យដឹងថា ការចុះ​ទប់ស្កាត់​ទៅលើ​ពលករ​ខាងលើ​ធ្វើឡើង​នៅពេលដែល​សមត្ថកិច្ច​ល្បាត​តាម​ព្រំដែន​ហើយ​ប្រទះឃើញ​ពលករ​ទាំ​នោះ​កំពុងតែ​ដើរ​តាម​រថយន្ត​ចំនួន​៣​គ្រឿង​ដឹក​អីវ៉ាន់​សំពីងសំពោង​និង​មានកូន​តូចៗ​ទៅជា​មួយ​ដែល​បម្រុង​ចេញទៅ​ឆ្លងដែន​ខុសច្បាប់​។​កម្លាំង​នគរបាល​ចុះ​ទប់ស្កាត់​ទៅលើ​ពលករ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​គឺ​ដោយមាន​ការដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ឱ្យកម្លាំង​ការិយាល័យ​ជំនាញ និង​កម្លាំង​នគរបាល​ពាក់ព័ន្ធ​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្តបន្ទាយមានជ័យ​ត្រូវអនុវត្ត​ការងារ​ទប់ស្កាត់​ពលក​រ​ខ្មែរ​ឱ្យមាន​ប្រសិទ្ធភាព​ដើម្បី បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ដល់ អាយុជីវិត​ពលករ​ខ្មែរ ដោយ​ប្រការ​ណាមួយ ទៅលើ​ការ​ឆ្លងដែន​ខុសច្បាប់​នោះ​។​ពលករ​ទាំង​២៧​នាក់​ខាងលើ​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​អប់រំ​និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការឆ្លង​ដែន​ខុសច្បាប់​តទៅទៀត​ហើយ សមត្ថកិច្ច​ក៏បាន​ដោះ​លែងឱ្យ​ពួកគាត់​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ៕​